Friday, April 19, 2024
Homeកីឡាជាតិរឿង​ សោភ័ណ្ឌ​ ប៉ះឡាវ ខណៈឆៃ​ សារ៉ា​ ជួប​ថៃ​រញ្ជួយ​សង្វៀន​ SEATV នា​យប់​ថ្ងៃ​សុក្រ​នេះ​

រឿង​ សោភ័ណ្ឌ​ ប៉ះឡាវ ខណៈឆៃ​ សារ៉ា​ ជួប​ថៃ​រញ្ជួយ​សង្វៀន​ SEATV នា​យប់​ថ្ងៃ​សុក្រ​នេះ​

ភ្នំពេញ៖ អ្នកប្រដាល់កម្ពុជា២រូប ប៉ះជាមួយអ្នកប្រដាល់ ជើងខ្លំាងថៃនៅលើសង្វៀន SEATV នាយប់ថ្ងៃសុក្រ ទី២៩ ខែកក្កដា ឆ្នាំ២០១៦ អ្នកប្រដាល់ រឿង សោភ័ណ្ឌ ក្លឹបម្កុដរាជសីហ៏ជួបអ្នកប្រដាល់ឡាវ Champa Sakប្រកួតក្នុងទម្ងន់៦៩គីឡូក្រាម ខណៈឆៃ សារ៉ា ក្លឹបសមាគម កីឡាប្រដាល់ក្រសួងការពារជាតិប៉ះអ្នកប្រដាល់ថៃ Pha Yaklek ប្រកួតក្នុងទម្ងន់ ៦៣.៥គីឡូក្រាម។

តាមសម្តីលោក ញាន សុធី អ្នកចាត់ចែងកម្មវិធីប្រដាល់ SEATV បាននិយាយថា Champa Sak ប៉ះជាមួយរឿង សោភ័ណ្ឌ ទោះបីប្រវត្តិប្រកួតរបស់អ្នកប្រដាល់ថៃរូបនេះ តិចជាងរឿង សោភ័ណ្ឌ ចំនួន៣៨ ដងក៏ដោយ ប៉ុន្តែកម្រិតការប្រកួតស្រុកថៃមានសភាពស្វិតស្វាញ និងកម្រិត ខ្លាំងជាង។ Champa Sak មានប្រវត្តិប្រកួតបានចំនួន ១០១ ដង ឈ្នះ ៨៥ ដង ចាញ់ ១៥ ដង ស្មើ ១ ដង និងធ្លាប់ផ្តួលដៃគូប្រកួតឲ្យសន្លប់បាន ចំនួន៤៨ដង ដោយឡែករឿង សោភ័ណ្ឌ មានជំនាញទាត់ និងកណ្តាប់ដៃធ្ងន់ មានប្រវត្តិប្រកួតបានចំនួន ១៣៨លើក ឈ្នះ ១២៦លើក ចាញ់ ១០ លើក ស្មើ ២ និងធ្លាប់ផ្តួលដៃគូ ឲ្យសន្លប់បានចំនួន ៥៨ លើក ហើយក្នុងការប្រកួតជាមួយកីឡាករ បរទេសប្រហែល ២៦ លើករូបគេចាញ់ តែពីរលើក និងស្មើ ១ លើកប៉ុណ្ណោះក្រៅពីនេះ ឈ្នះទាំងអស់។

ព័ត៌មានលម្អិតមានចុះក្នុងទំព័រកាសែត នគរធំ

 

RELATED ARTICLES