Friday, April 26, 2024
Homeព័ត៌មានអន្តរជាតិបំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​មូលដ្ឋាន​កង​រក្សា​សន្តិសុខ​ក្នុង​ប្រទេស​សូម៉ាលី​ ស្លាប់៧នាក់​

បំ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​នៅ​មូលដ្ឋាន​កង​រក្សា​សន្តិសុខ​ក្នុង​ប្រទេស​សូម៉ាលី​ ស្លាប់៧នាក់​

សូម៉ាលី៖ ប៉ូលិសនិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាត មួយបានសម្លាប់មនុស្សយ៉ាងហោច៧នាក់ ស្របពេលដែលជនអត្តឃាតបានព្យាយាម ធ្វើឲ្យផ្ទុះលើផ្លូវចូលទៅកាន់មូលដ្ឋាន កងរក្សាសន្តិសុខដ៏ធំ របស់សហភាពអាហ្វ្រិកក្នុងរដ្ឋធានីប្រទេសសូម៉ាលី នៅថ្ងៃអង្គារនេះ។

សាក្សីនិយាយថាអានុភាពនៃការផ្ទុះនោះបានបំបែកបង្អួចកញ្ចក់ នៅព្រលានយន្តហោះក្បែរក្រុង Magadishu ដែលបែករាយធ្លាក់ មកលើអ្នកដំណើរដែលនៅកន្លែងរងចាំ។

Al Shabaab ដែលជាក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមមួយ បានប្រយុទ្ធប្រឆាំងដើម្បីផ្តួលរំលំ រដ្ឋាភិបាលរបស់សូម៉ាលីដែលមានលោកខាងលិចគាំទ្រពីក្រោយខ្នង បានអះអាងពីការទទួលខុសត្រូវ ចំពោះការវាយប្រហារនេះ ដោយលើកឡើងថាខ្លួនបានសម្លាប់មនុស្សច្រើន ជាង១២នាក់។

ប៉ូលិសនិយាយថាជនអត្តឃាតទី១ បានធ្វើឲ្យផ្ទុះគ្រាប់បែកក្នុងរថយន្តមួយ ហើយអ្នកទី២បានព្យាយាមវាយប្រហារចូលមូលដ្ឋានកងរក្សាសន្តិសុខ ដោយការការដើរចូលទៅ ប៉ុន្តែត្រូវបានបាញ់សម្លាប់និងផ្ទុះនៅច្រកទ្វារតែម្តង។

មន្ត្រីប៉ូលិសម្នាក់ឈ្មោះ Ali Farah បាននិយាយថាយើងដឹងថាយ៉ាងហោច មានមនុស្ស៧នាក់មកពីក្រុមហ៊ុនសន្តិសុខឯកជនមួយ។ អ្នកយាមទ្វារត្រូវបានចាប់ នៅក្នុងការបំផ្ទុះនៅច្រកទ្វារ ស្របពេលដែលពួកគេជូនកងកម្លាំងរបស់អង្គការសហប្រជាជាតិ ចូលទៅក្នុងមូលដ្ឋានកងរក្សាសន្តិសុខ។

កងកម្លាំង AMISOM របស់សហភាបអាហ្វ្រិកបានសរសេរនៅលើបណ្តាញសង្គម Twitter ថាខ្លួនថ្កោលទោសពីការវាយប្រហារដោយគ្មានវិចារណញ្ញាណ ដែលមានទិសដៅរំខានដល់ការរស់នៅ របស់ជនជាតិដើមសូម៉ាលី។ ភ្លាមៗនោះពុំមានការអធិប្បាយណាមួយ ពីអង្គការសហប្រជាជាតិឡើយ។

ដោយឡែកអ្នកនាំពាក្យរបស់ក្រុម Al Shabaab លោក Abdiasis Abu Musab បានថ្លែងថា ជនអត្តឃាតទាំងពីរបានធ្វើឲ្យផ្ទុះគ្រាប់បែកក្នុងរថយន្ត។

 

 

 

RELATED ARTICLES