Thursday, April 25, 2024
Homeសេដ្ឋកិច្ចជាតិការផ្គត់ផ្គង់​ខុនដូ​កើន​ឡើង​ជិត​៤ម៉ឺន​យូនីត​ ខណៈ​ការ​លក់​ធ្លាក់​ចុះ

ការផ្គត់ផ្គង់​ខុនដូ​កើន​ឡើង​ជិត​៤ម៉ឺន​យូនីត​ ខណៈ​ការ​លក់​ធ្លាក់​ចុះ

ភ្នំពេញ : ការផ្គត់ផ្គង់ខុនដូបានផ្ទុះឡើងនៅទីក្រុងភ្នំពេញ ដោយចំនួនផ្គត់ផ្គង់បានកើនឡើងជិត៤ម៉ឺនយូនីត នៅក្នុងទីផ្សារដែលតម្រូវការកំពុងតែមានការថយចុះ ដែលធ្វើ ឲ្យគំរោងមួយចំនួនបានពន្យាពេលសាងសង់នាពេលនេះ។

យោងតាមការសិក្សារបស់ក្រុមហ៊ុនCentury21 Cambodiaដែលបានបង្ហាញនៅព្រឹកថ្ងៃពុធកន្លងមកនេះបានឲ្យដឹងថា គិតត្រឹមឆមាសទី១ឆ្នាំនេះ ការប្រកាសលក់ខុនដូមុនគម្រោង មានចំនួនរហូតដល់១៣៧៣០ឯកតា កើនឡើង៥២ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការផ្គត់ផ្គង់ខុនដូដ៏សម្បើមនេះ នឹងនាំទៅដល់ការផ្គត់ផ្គង់សរុប កើនឡើងដល់៣៧,៥៧០ឯកតានៅឆ្នាំ២០២០ខាងមុខ  ដោយកើនរហូតដល់៥៦ភាគរយ ក្នុងមួយឆ្នាំគិតពីឆ្នាំ២០១៣រហូតដល់ពេលនេះ ។

ការសិក្សាដដែលបានឲ្យដឹងថា មកទល់ពេលនេះគំរោងខុនដូដែលបានបញ្ចប់និងកំពុងដំណើរការ និងចាប់ផ្តើមសាងសង់មានសរុបទាំងអស់ចំនួន១១០គំរោង ស្មើនឹង១៤៨អាគារ។ ក្នុងនោះខុនដូចំនួន២៤បានដាក់ឲ្យដំណើរការ ដែលមានចំនួន៥០១៤ឯកតាឬយូនីត ហើយនៅចុងឆ្នាំនេះនឹងមានគំរោងមួយចំនួនទៀតបញ្ចប់ការសាងសង់ ដែលមានចំនួនប្រហែល៣៦២០យូនីត ដែលមួយភាគធំបានមកពីគម្រោងOlympia City។

RELATED ARTICLES