Friday, April 26, 2024
Homeបច្ចេកវិទ្យារូប​ភាព​ពិត​ laptop​ ទម្ងន់​ ១,០៧​ Kg​ របស់​ Xiaomi

រូប​ភាព​ពិត​ laptop​ ទម្ងន់​ ១,០៧​ Kg​ របស់​ Xiaomi

Mi Notebook Air មានការរចនា សំបក អាលុយមីញ៉ូម រឹងមាំ ទម្ងន់ត្រឹមតែ ១,០៧គីឡូក្រាម ចំពោះស៊េរី ១២,៥អ៊ីញ ដែលមានគែមអេក្រង់កំពូលស្តើង ។

mi-notebook-air-2016-07-27-0-1-1469670613_660x0

Mi Notebook Air មានស្រទាប់សំបកធ្វើពីលោហ:អាលុយមីញ៉ូមស្រដៀងគ្នានឹងចរន្ត MacBook របស់ Apple ដែរ ។ Laptop មានអេក្រង់២ស៊េរី គឺ១៣,៣អ៊ីញ និង១២,៥អ៊ីញ ។

mi-notebook-air-2016-07-27-1-1-1469670613_660x0

កំណែថ្មី ១២,៥អ៊ីញ មានទម្ងន់ត្រឹមតែ ១,០៧គីឡូក្រាម ក្នុងពេលស៊េរី ១៣,៣អ៊ីញ មានទម្ងន់ ១,២៨គីឡូក្រាម ។ កម្រាស់របស់ laptop នេះ ក៏ត្រឹមតែ ១០,៩មិល្លីម៉ែត្រប៉ុណ្ណោះ ។

mi-notebook-air-2016-07-27-2-1-1469670614_660x0

Laptop ទាំងពីរសុទ្ធតែមានអេក្រង់ Full HD គែមកំពូលស្តើង និងជម្រាលគម្របការពារលយទៅរកគែម ។

mi-notebook-air-2016-07-27-3-1-1469670615_660x0

ថ្វីត្បិតតម្លៃលក់ថោកគួរសម ប៉ុន្តែ Xiaomi នៅបំពាក់ឲ្យគូផលិតផលរបស់ខ្លួននូវមុខងារភ្លើងខាងក្រោយក្តារចុច ។

mi-notebook-air-2016-07-27-4-1-1469670616_660x0

Touchpad មានទំហំធំគួរសម មានជំនួយពហុការចុច ។

mi-notebook-air-2016-07-27-5-1-1469670616_660x0

កំណែថ្មីអេក្រង់ ១៣,៣អ៊ីញ បំពាក់ឈីប Intel Core i5 រ៉េម 8 GB DDR4 ដ្រាយ SSD 246 GB ស្តង់ដារ PCle card ក្រាហ្វិក Nvidia GeForce 940MX ។ ថ្មរបស់ម៉ាស៊ីនអាចប្រើប្រាស់ក្នុងរយ:ពេល ៩,៥ម៉ោង បំពាក់បច្ចេកវិទ្យាសាកថ្មលឿន ជួយឲ្យសាកថ្មបាន ៥០ភាគរយនៃថាមពលថ្ម ត្រឹមតែរយ:ពេល៣នាទី ។

mi-notebook-air-2016-07-27-6-1-1469670617_660x0

នៅគែមខាងឆ្វេង គឺរន្ធ USB-C, USB 3.0 ។

mi-notebook-air-2016-07-27-7-1-1469670617_660x0

គែមខាងស្តាំមានបន្ថែមរន្ធ HDMI USB 3.0 រន្ធដោតកាស ៣,៥មិល្លីម៉ែត្រ ។ ទោះបីមិនច្រើន ប៉ុន្តែចំនួនតភ្ជាប់របស់ Mi Notebook Air ត្រូវបានវាយតម្លៃថាល្មមគ្រប់គ្រាន់ ។

mi-notebook-air-2016-07-27-8-1-1469670618_660x0

មានតែម៉ូដែល ១៣,៣អ៊ីញប៉ុណ្ណោះ ទើបប្រើប្រាស់ឈីប Core i5 ក្នុងពេលស៊េរី ១២,៥អ៊ីញ ប្រើប្រាស់ឈីប Core M3 មិនត្រូវការកង្ហាររ៉ាឌីយ៉ាទ័រ ។

mi-notebook-air-2016-07-27-9-1-1469670618_660x0

ម៉ាស៊ីនដើរដោយប្រព័ន្ធប្រតិបត្តិការ Windows 10 ថ្មីបំផុត ។

mi-notebook-air-2016-07-27-10-1-1469670619_660x0

ម៉ូដែល ១៣,៣អ៊ីញ មានតម្លៃចាប់ទី ៤.៩៩៩យន់ ប្រហាក់ប្រហែល ៨៣០ដុល្លារ ។ ស៊េរី ១២,៥អ៊ីញ មានតម្លៃចាប់ពី ៣.៤៩៩យន់ ប្រហាក់ប្រហែល ៥៨០ដុល្លារ ៕

ដោយ: តូច រំលឹក

RELATED ARTICLES