Thursday, March 28, 2024
Homeព័ត៌មានជាតិឆ្លៀតពេលទំនេរទៅរត់ម៉ូតូឌុប ប៉ះ​ចំ​ចោរ​វាយ​យក​ម៉ូតូ​បាត់ ​

ឆ្លៀតពេលទំនេរទៅរត់ម៉ូតូឌុប ប៉ះ​ចំ​ចោរ​វាយ​យក​ម៉ូតូ​បាត់ ​

ភ្នំពេញ៖ យុវជនម្នាក់ ជាកម្មកររោងចក្រ ឆ្លៀតពេលទំនេរយូរៗម្តង ទើបចេញរត់ម៉ូតូឌុប ដើម្បីបង្គ្រប់ជីវភាព តែជាអកុសល នៅវេលាម៉ោង៤និង១៥នាទីរសៀល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៦ បន្ទាប់ពីជនរងគ្រោះ ឌុបម៉ូយម្នាក់ ប៉ះចំជនសង្ស័យ វាយច្រានដណ្តើមយកម៉ូតូ ជិះរត់គេចទៅបាត់ ដោយសុវត្តិភាព ត្រង់ចំណុចផ្លូវបេតុង ក្នុងបុរី លឹម ឈាងហាក់ ផ្លូវជាតិលេខ៤ ភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

យុវជនរងគ្រោះ ឈ្មោះ ជុំ សុខរឿន អាយុ២៥ឆ្នាំ មុខរបរ កម្មកររោងចក្រ ឆ្លៀតពេលទំនេរ យូរៗម្តង រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ផ្ទះជួលបុរីសែនមនោរម្យ ក្បែរកន្លែងកើតហេតុ មានស្រុកកំណើត ភូមិទួលចាន់ ឃុំច្បារអំពៅ ស្រុកបាធាយ ខេត្តកំពង់ចាម ។ ចំណែកម៉ូតូ ដែលជនសង្ស័យច្រានដណ្តើមយកទៅបាត់ ម៉ាកហុងដា សេរ១២៥ សេរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1P-0855 ជាម៉ូតូ បង់រំលោះ ។

តាមសម្តីជនរងគ្រោះ បានឲ្យដឹង នៅក្បែរកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុ ខណៈដែលខ្លួន ធ្វើការងារវេនយប់ ហើយនៅវេលាម៉ោងខាងលើ បានជិះម៉ូតូ ចេញពីផ្ទះជួល ទៅដល់ផ្លូវបេតុង កែងនឹងរបងរោងចក្រ ហេនសាំ ភូមិអង្គកែវ សង្កាត់ចោមចៅ ពេលនោះ ជនសង្ស័យ បានហៅពឹងឲ្យឌុបជូន ចេញទៅ ក្លោងទ្វារ បុរីសែនមនោរម្យ ផ្លូវជាតិលេខ៤ ហើយថាចាំដល់ សុឹមយកលុយ លុះទៅដល់ គោលដៅហើយ ជនសង្ស័យ ប្រាប់ថា ជួយឌុប ចូលទៅ ក្នុងបុរី លឹមឈាងហាក់ បន្តិច ដោយនៅក្បែរនោះស្រាប់ លុះទៅដល់គោលដៅ នោះហើយ ជនសង្ស័យចុះ ហើយមិនទាន់ឲ្យលុយទេ ឈរនិយាយទូរស័ព្ទ ដោយភ្លេចខ្លួន ជនសង្ស័យ បានឆម់យកសោម៉ូតូពីដៃ ហើយពេលដែលខ្លួនចូលដណ្តើមវិញ ត្រូវបានជនដង្ស័យ ច្រានរុញចេញ ហើយហក់ឡើងម៉ូតូ ជិះចេញមកក្រៅបាត់ ទោះជាខ្លួនខំស្រែកឲ្យគេឯងជួយ ក៏គ្មានអ្នកណាឮ ខណៈដែលក្នុងបុរី ពំុទាន់មានប្រជាពលរដ្ឋ រស់នៅក្នុងសភាពស្ងាត់នៅឡើយ ។

ក្រោយកើតហេតុ ដឹងថាខ្លួនរត់ដេញចាប់មិនទាន់ហើយ មានតែទៅប្តឹងនគរបាលប៉ុស្តិ៍កន្ទោក ដើម្បីឲ្យ សមត្ថកិច្ច ជួយស្រាវជ្រាវនិងកំណត់មុខសញ្ញា ៕

 

RELATED ARTICLES