Friday, April 26, 2024
Homeព័ត៌មានជាតិស្ត្រី​ស្លាប់​៤ថ្ងៃ ហែ​សព​ទៅ​បញ្ចុះ ផ្អើល​រស់​វិញ

ស្ត្រី​ស្លាប់​៤ថ្ងៃ ហែ​សព​ទៅ​បញ្ចុះ ផ្អើល​រស់​វិញ

ខេត្តកំពង់ធំ ៖ ស្ត្រីមេម៉ាយម្នាក់ បានធ្លាក់ ខ្លួនមានជំងឺជាទម្ងន់ លុះក្រុមគ្រួសារដឹកបញ្ជូន ទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីព្យាបាល ស្រាប់តែដាច់ខ្យល់ស្លាប់កណ្តាលផ្លូវ ក៏ត្រូវក្រុម គ្រួសាររៀបចំធ្វើបុណ្យសពអស់រយៈពេល៤ យប់៤ថ្ងៃ ទើបហែទៅបញ្ចុះ លុះទៅដល់ទី បញ្ចុះសព លោកតាអាចារ្យបានរៀបចំបើក គម្របមឈូសឱ្យក្រុមគ្រួសារមើលមុខ និងលា សពជាលើកចុងក្រោយ ស្រាប់តែមានការភ្ញាក់ ផ្អើលថា សពនៅមានជីវិតនៅឡើយ ព្រោះដៃ ជើងនៅទន់ និងមានហូរទឹកភ្នែកទៀតផង។

IMG_20160721_161245

ហេតុការណ៍ភ្ញាក់ផ្អើលថា ស្ត្រីមេម៉ាយ ស្លាប់៤ថ្ងៃទៅហើយ បែរជារស់ឡើងវិញនេះ បានកើតមានឡើង កាលពីវេលារសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ សង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក។

សពស្ត្រីមេម៉ាយដែលត្រូវសាច់ញាតិ សង្ស័យថានៅមានជីវិតរស់នៅឡើយនោះ មានឈ្មោះកេង តិ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ …

ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ

IMG_20160721_160918 IMG_20160721_160913

RELATED ARTICLES