ខេត្តកំពង់ធំ ៖ ស្ត្រីមេម៉ាយម្នាក់ បានធ្លាក់ ខ្លួនមានជំងឺជាទម្ងន់ លុះក្រុមគ្រួសារដឹកបញ្ជូន ទៅមន្ទីរពេទ្យឯរាជធានីភ្នំពេញ ដើម្បីព្យាបាល ស្រាប់តែដាច់ខ្យល់ស្លាប់កណ្តាលផ្លូវ ក៏ត្រូវក្រុម គ្រួសាររៀបចំធ្វើបុណ្យសពអស់រយៈពេល៤ យប់៤ថ្ងៃ ទើបហែទៅបញ្ចុះ លុះទៅដល់ទី បញ្ចុះសព លោកតាអាចារ្យបានរៀបចំបើក គម្របមឈូសឱ្យក្រុមគ្រួសារមើលមុខ និងលា សពជាលើកចុងក្រោយ ស្រាប់តែមានការភ្ញាក់ ផ្អើលថា សពនៅមានជីវិតនៅឡើយ ព្រោះដៃ ជើងនៅទន់ និងមានហូរទឹកភ្នែកទៀតផង។
ហេតុការណ៍ភ្ញាក់ផ្អើលថា ស្ត្រីមេម៉ាយ ស្លាប់៤ថ្ងៃទៅហើយ បែរជារស់ឡើងវិញនេះ បានកើតមានឡើង កាលពីវេលារសៀលថ្ងៃទី ២១ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចភូមិ សង្គ្រោះ ឃុំបឹងល្វា ស្រុកសន្ទុក។
សពស្ត្រីមេម៉ាយដែលត្រូវសាច់ញាតិ សង្ស័យថានៅមានជីវិតរស់នៅឡើយនោះ មានឈ្មោះកេង តិ មានលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ …
ព័ត៌មានលម្អិតសូមមើលលើទំព័រកាសែត នគរធំ