Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិផ្ទុះមន្ទីរពេទ្យ នៅប៉ាគីស្ថាន ស្លាប់៣០របួស៥០នាក់

ផ្ទុះមន្ទីរពេទ្យ នៅប៉ាគីស្ថាន ស្លាប់៣០របួស៥០នាក់

ប៉ាគីស្ថាន៖ សារព័ត៌មាន ក្នុងស្រុក Urdu បាន រាយការណ៍ ថាយ៉ាងហោច ណាស់មនុស្ស៣០នាក់ បានស្លាប់និង៥០នាក់ ទៀតរងរបួស ក្នុងហេតុការផ្ទុះនៅមន្ទីរ ពេទ្យក្រុង Quetta ដែលស្ថិត ភាគនិរតីប្រទេស ប៉ាគីស្ថានកាលពីព្រឹក ថ្ងៃច័ន្ទ។

សារព័ត៌មាន Dunya News បានឲ្យដឹងថា ការផ្ទុះនេះបាន កើតឡើងក្នុងរង្វង់ ម៉ោងប្រមាណ ជា៩និង៥០នាទីព្រឹក ម៉ោងក្នុងស្រុក នៅពេលដែល ប្រជាជនបាននិង កំពុង ប្រជុំគ្នាដើម្បី ប្រមូលយក សាកសព របស់ប្រធានសមាគមច្បាប់ក្នុង ស្រុកក្នុងមន្ទីរ ពេទ្យឯកជន មួយក្នុងទីក្រុង Quetta ដែលជាទីរួម ក្រុងនៃខេត្ត Balochistan ស្ថិតនៅ ភាពនិរតី ប្រទេសប៉ាគីស្ថាន។

ប្រភពពីមន្ទីរពេទ្យបាន ថ្លែងថាអ្នកដែល បានស្លាប់បាត់ បង់ជីវិតរួមមានអ្នក កាសែតពីរនាក់ ដែលរាប់ បញ្ចូលអ្នកថតរូប ឲ្យប៉ុស្តិ៍ ទូរទស្សន៍ ក្នុងស្រុកម្នាក់ ខណៈ ជនរង របួសជា ច្រើននាក់ផ្សេង ទៀតមានដូចជា អ្នកសែត មេធាវីនិង បុគ្គលិកបម្រើការ នៅមន្ទីរពេទ្យ។

ចំណែកលោក មេធាវី Bilal Kasi ដែលត្រូវគេ សម្លាប់គឺបាន និងកំពុង ធ្វើដំណើរដល់ ពាក់កណ្តាលផ្លូវនៃការិយាល័យ បំពេញការងារ របស់លោកហើយ ក៏មានខ្មាន់ កាំភ្លើងមួយ ចំនួនដែលគេ បានស្គាល់អត្តសញ្ញាណ បានបើកការ បាញ់ប្រហារ មកលើរថយន្ត របស់លោក ក្នុងផ្លូវ Manno Jan Road នៃក្រុង Quetta ។ ខ្មាន់កាំភ្លើងបាន គេចខ្លួនចេញ ពីកន្លែងកើត ហេតុបន្ទាប់ពី ការបាញ់ប្រហាររួចរាល់។

រីឯរដ្ឋមន្ត្រី សុខាភិបាល លោក Rahmat Baloch បានថ្លែងថា ការប្រកាស អាសន្ននៃ ការស្លាប់នេះ ត្រូវបានគេ ព្រួយបារម្ភអំពោះ ការកើនឡើង ថែមទៀ តស្របពេល ដែល២០នាក់ ក្នុងចំណោម អ្នករង របួសនោះ ត្រូវបានគេ រាយការណ៍ថា ស្ថិតក្នុងស្ថាន ភាពធ្ងន់ធ្ងរ។ លោកបាន ថ្លែងថាមេធាវី ទាំងនោះ គឺជាអ្នក ដែលបាន និងកំពុងប្រមូលផ្តុំក្នុង មន្ទីរពេទ្យ ដើម្បីតវ៉ាប្រឆាំង និងការសម្លាប់ ប្រធានរបស់ពួកគេ ជាទិសដៅនៃ ការបំផ្ទុះគ្រាប់ បែកនោះ។

 

 

RELATED ARTICLES