Friday, March 29, 2024
Homeព័ត៌មានជាតិ​រថយន្ត​​​បុក​​​ម៉ូតូ​​​ស្លាប់​​ម្នាក់ ​រងរបួសធ្ងន់​ម្នាក់​​

​រថយន្ត​​​បុក​​​ម៉ូតូ​​​ស្លាប់​​ម្នាក់ ​រងរបួសធ្ងន់​ម្នាក់​​

ភ្នំពេញ៖ ចេញពីផ្ទះមិត្តភក្កិរថយន្តធុនធំបុកបែកក្បាលធ្លាយខួរ និងរយះមុខខ្ទេចស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិងម្នាក់ទៀត រងរបួសធ្ងន់ កាលពីវេលាម៉ោង៣និង២០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី១៨ ខែសីហា ត្រង់ចំនុចស្តុប ណតប្រ៊ីជ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

តាមប្រភព័តមានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយ គ្រឿងម៉ាកហុងដាឌ្រីម សេរីឆ្នាំ2016 ពណ័ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1FZ 0581 ជិះដោយបុរសពីរនាក់ក្នុងល្បឿនលឿនដូចហោះតាមផ្លូវ2004 ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿង សង្ស័យជារថយន្តធុនធំមិនចាំភិនភាគបានជិះតាមផ្លូវណតប្រ៊ីជក្នុងទិសដៅពីជើងទៅត្បូងក៍ត្រូវបានម៉ូតូខាងលើ បុកពីមុខចំហៀងខាងឆ្វេង បណ្ដាលឲ្យជនរងគ្រោះម្នាក់ដែល ជាអ្នកឌុបរងគ្រោះបែកមុខខ្ទេចបែកខួរស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុ ចំនែកឯម្នាក់ទៀត រងរបួសធ្ងន់ រីឯម៉ូតូខូចខាតមួយកំណាត់មុខទាំងស្រុង ។

ក្រោយពេលកើតហេតុរថយន្តបង្កបានបើរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល នៅសល់តែជនរងគ្រោះទាំងពីរនាក់ម្នាក់ដេកស្លាប់ និងម្នាក់ម្នាក់ទៀត ត្រូវបានរថយន្តសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត ។

បើតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សពដែលស្លាប់ខាងលើមានឈ្មោះ ចាន់ ថូ ភេទប្រុស អាយុ19ឆ្នាំ  មុខរបរសំណង់ ស្នាក់នៅផ្ទះជួលម្ដុំមន្ទីរពេទ្យរុស្សី មានស្រុកកំណើតភូមិថ្នល់ ឃុំទ្រៀល ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងម្នាក់ទៀតដែលរងរបួសធ្ងន់ជិះពីក្រោយមានឈ្មោះ សុទ្ធ ពុទ្ធា ភេទប្រុស អាយុ18ឆ្នាំ  មុខរបរសំណង់ ស្នាក់នៅផ្ទះជួលជាមួយគ្នា ស្រុកកំណើតជាមួយគ្នា ។

បើតាមប្រភពពីមិត្តភក្ដិជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះទើបតែចេញពីលេងផ្ទះមិត្តភក្ដិនៅម្ដុំពោធិ៍ចិនតុង ហើយក្រោយមកជិះម៉ូតូបំណងត្រលប់ទៅផ្ទះជួលវិញ ក៍ត្រូវបាជួបគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅ ។

សពត្រូវបានសាច់ញាតិដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត រីឯម៉ូតូសមត្ថ កិច្ចប្រគល់ឲ្យសាច់ញាតិយកទៅរក្សាទុក ៕

សោល វណ្ណៈ

RELATED ARTICLES