Saturday, April 20, 2024
Homeព័ត៌មានជាតិរថយន្ដ​ចុះ​​​ពី​​ស្ពាន​​ជាន់​ហ្វ្រាំង​មិន​ស៊ី​ បុក​រះ​ស្ថានីយ៍​ប្រេង​ស្លាប់​១ របួស​ធ្ងន់​ស្រាល​៣​

រថយន្ដ​ចុះ​​​ពី​​ស្ពាន​​ជាន់​ហ្វ្រាំង​មិន​ស៊ី​ បុក​រះ​ស្ថានីយ៍​ប្រេង​ស្លាប់​១ របួស​ធ្ងន់​ស្រាល​៣​

ខេត្ដកណ្តាលៈ រថយន្តដឹកទំនិញខ្នាតយក្សបើកចុះពីលើស្ពានព្រែកតាមាក់ ជាន់ហ្វ្រាំងមិនស៊ី បណ្តាលឲ្យជ្រុកទៅបុករះចូលស្ថាននីយ៍ប្រេងទាំងកំរោល ធ្វើឲ្យមនុស្សមនុស្សជិះលើរថយន្ត៤នាក់ស្លាប់និងរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចស្ថាននីយ៍ប្រេងរបស់ឈ្មោះ ផេង សៀង ស្ថិតនៅក្បែររង្វង់មូលចុងស្ពានព្រែកតាមាក់ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទំនិញ ពណ៌ស ពាក់ស្លាកលេខកំពង់ចាម 3A-2841 បើកបរដោយឈ្មោះ កើត សុភាន់ ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។ រថយន្តនេះមានអ្នករួមដំណើរជាមួយ៤នាក់ ទី១- ឈ្មោះ ធី រស្មី ភេទប្រុស អាយុ២៤ឆ្នាំ (របួសធ្ងន់) ទី២-ឈ្មោះ សុខ បេង ភេទប្រុស អាយុ២៤ឆ្នាំ (ស្លាប់) ទី៣-ឈ្មោះ ស៊ុន លី ភេទប្រុស អាយុ២៦ឆ្នាំ (របួសស្រាល) និងទី៤-ឈ្មោះ កើត វាសនា ភេទប្រុស អាយុ២៣ឆ្នាំ (របួសស្រាល) ។ អ្នកទាំង៤មានទីលំនៅភូមិរាជានុកូល ឃុំរាជានុកូល ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

fgvfvhfg
ជនរងគ្រោះ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កខាងលើនេះបើកបរឡើងស្ពានព្រែកតាមាក់ពីភូមិសាស្ត្រស្រុកមុខកំពូលឆ្ពោះទៅស្រុកខ្សាច់កណ្តាល ខណៈបើកចុះស្ពានវិញទំនងជាជាន់ហ្រ្វាំងមិនស៊ីក៏ជ្រុលទៅបុករះចូលស្ថាននីយ៍ប្រេង បណ្តាលឲ្យមានអ្នកស្លាប់និងរងរបួស ។ ក្រៅពីមានអ្នកស្លាប់ បានធ្វើឲ្យសម្ភារៈប្រើប្រាស់មួយចំនួននៅក្នុងស្ថាននីយ៍ប្រេងរងការខូចខាតផងដែរ ។

fgfgsssa
សាច់ញាតិជនរងគ្រោះដែរស្លាប់ យំសោកអោបសព

មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីរថយន្តខូចហ្វ្រាំងជាន់មិនស៊ី ធ្វើឲ្យរថយន្តជ្រុលទៅមុខបុកស្ថាននីយ៍ប្រេងតែម្តង ។ បច្ច្បប្បន្នរថយន្តត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្តាលធ្វើការវាស់វែងដកហូតនាំយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមច្បាប់ ។ ចំណែកឯអ្នករងរបួសត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ ។ ដោយឡែកសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

សិលា

 

RELATED ARTICLES