Thursday, April 25, 2024
Homeព័ត៌មានជាតិយុវ​ជន​​ម្នាក់ ​ត្រូវ​​​ជន​​មិន​​ស្គាល់​​មុខ​​ កាប់​​វិះ​​ដាច់​​ដៃ​​ម្ខាង​​ សង្ស័យរឿងគំនុំ ​

យុវ​ជន​​ម្នាក់ ​ត្រូវ​​​ជន​​មិន​​ស្គាល់​​មុខ​​ កាប់​​វិះ​​ដាច់​​ដៃ​​ម្ខាង​​ សង្ស័យរឿងគំនុំ ​

ខេត្ដកំពង់ឆ្នាំង៖ យុវជន២នាក់ ត្រូវបានជនមិនស្កាល់មុខជិះម៉ូតូមកកាប់បណ្តាល់ឲ្យរងរបួសធ្ងន់វិៈដាច់ដៃ ខណៈដែលកំពង់ឈប់ម៉ូតូនិយាយគ្នា ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២៥ សីហា ២០១៦ ម្សិលមិញ នៅខាងកើតជាប់របងហ្វាងស៊ុបមហាគ្រួសារ លើកំណាត់ផ្លូវជាតិលខ៥៣ ស្ថិតក្នុងភូមិសន្ទូចខុំ ស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចបានឲ្យដឹងថា:ជនរងគ្រោះ ១ឈ្មោះ វិន វរឈាន ភេទប្រុស អាយុ២៣ឆ្នា ំម្នាក់ទៀតឈ្មោះ ញៀន ពិសិដ្ឋ ប្រុស អាយុ៣៥ឆ្នាំ ពួកគេទាំង២នាក់រស់នៅក្នុងភូមិព្រៃលាក់នាង ឃុំជ្រៃបាក់ ស្រុករាលប្អៀ ជិះម៉ូតូម៉ាកគុបជ្រុង ពណ៍ខៀវនិងស ពាក់ស្លាកលេខចាស់(ទ៦៥៥៨ភព២) ។

fvfdfddss
ជនរងគ្រោះ ប្រជាពលរដ្ឋជួយរុំរបួសឲ្យ

នៅកន្លែងកើតហេតុជនរងគ្រោះបាននិយាយឲ្យដឹងផងដែរថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាផឹកស្រាមានគ្នា៣នាក់នៅក្នុងផ្ទះរបស់ខ្លួននៅពេលកំពង់ផឹកស៊ីអស់ស្រាក៍បាននាំគ្នាជិះម៉ូតូមកខេត្ត ដើម្បីយកទូរសព្ទ័ដៃមកបញ្ចាំតែដោយពេលល្ងាចផងនោះ ក៍នាំគ្នាជិះតាមផ្លូវលេខ៥៣ ស្រាប់តែមកដល់ចំណុចកើតហេតុខាងលើ ក៍បានឈប់ស្រាប់តែជនមិនស្គាល់មុខជិះម៉ូតូម៉ាកស្មាស់រីវ៉ូ បានជិះមកឈប់ទន្ទឹមគ្នា ហើយបានស្រែកថា ស្អីអ្ហែងជិះម៉ូតូឲ្យស្រួលភ្លាមនោះជនរងគ្រោះស្រែកតបវិញថាអាចន៍ ភ្លាមនោះជនដែលមិនស្គាល់មុខបានជិះម៉ូតូទៅ កើតបាត់មួយសន្ទុះ ជនមិនស្គាល់មុខក៍ជិះម៉ូតូត្រឡប់មកវិញនិងបានជិះអែបហើយកាប់ទៅលើជនរងគ្រោះតែម្តង បណ្តាលឲ្យជនរងគ្រោះ រងរបួសដៃខាងស្តាំធ្ងន់ហរូឈាមស្រោចពេញដី ជនម្ខាងទៀតដែលជិះជាមួយភយ័រត់គេចខ្លួនពីជនល្មើសទាំងព្រលឹងចុងសក់ ខណៈដែលគេមិនស្គាល់មុខដេញ កាប់ផ្អើលអ្នកស្រុក ។

dffddfsds
ម៉ូតូជនរងគ្រោះ

ក្រោយពេលកើតហេតុ ជនល្មើសបានរត់គេចខ្លួនបាត់ ។ អ្នករបួស ត្រូវបានប្រជាពលរដ្ឋជួយយកអាសានាំយកមកជួយរុំមុខរបួសសង្គ្រោះផងដែរ ៕

 សុក្រិត

RELATED ARTICLES