Friday, April 19, 2024
Homeព័ត៌មានជាតិត្អូញ​មិន​ស្រួល​ខ្លួន ផឹក​ស្រា​បៀរ​អស់​១ កេស ដេក​ស្លាប់​រឹង​ស្តូក

ត្អូញ​មិន​ស្រួល​ខ្លួន ផឹក​ស្រា​បៀរ​អស់​១ កេស ដេក​ស្លាប់​រឹង​ស្តូក

ភ្នំពេញ ៖ យុវជនម្នាក់ ត្អូញថាមិនសូវ ស្រួលខ្លួន លុះមិត្តភក្តិទិញស្រាបៀរ និងសាច់ ក្លែមមក ក៏ចូលរួមវង់ផឹកស៊ីជាមួយគេ រហូត អស់ស្រាបៀរ១កេស ក៏នាំគ្នាចូលសម្រាករៀង ខ្លួន លុះព្រឹកឡើង មិត្តភក្តិរួមការងារចូលទៅ ដាស់ ស្រាប់តែប្រទះឃើញដេកស្លាប់រឹងស្តូក ទៅហើយ បង្កឱ្យមានការភ្ញាក់ផ្អើលឡើង កាល ពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែ សីហា ឆ្នាំ២០១៦ នៅចំណុចសិប្បកម្មតុទូកញ្ចក់ ផ្ទះលេខ១២៣ ផ្លូវលំ ក្រុម១៥ ស្ថិតក្នុងភូមិ ស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។

យុវជនរងគ្រោះដែលដេកស្លាប់រឹងស្តូក នោះ មានឈ្មោះគឹម ឈុន អាយុ២៤ឆ្នាំ មុខរបរជាងតុទូកញ្ចក់ ធ្វើការនិងស្នាក់នៅទីតាំង សិប្បកម្មកើតហេតុខាងលើ និងមានស្រុកកំណើត នៅភូមិព្រៃតាយ័ន្ត ឃុំពងទឹក ស្រុករំដួល ខេត្ត ស្វាយរៀង។

តាមសម្តីយុវជនឈ្មោះលន់ ចន្ធី អាយុ ២៤ឆ្នាំ ជាមិត្តភក្តិធ្វើការងារជាមួយជនរងគ្រោះ បានរៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ក្រោយពីចប់ម៉ោងការងារ ជនរងគ្រោះបានត្អូញ ថាមិនសូវស្រួលខ្លួននោះទេ។ លុះដល់វេលា ម៉ោង៧និង៣០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ខ្លួនបានទៅទិញស្រាបៀរ ចំនួន២ មុខ និងទិញគ្រឿងក្លែមឆ្អិនស្រាប់ យកមក ផឹកស៊ីនៅទីតាំងកើតហេតុខាងលើ ដោយមាន គ្នា៥នាក់ ក្នុងនោះក៏មានបងប្រុសរបស់ជនរងគ្រោះម្នាក់ផងដែរ។ នៅពេលកំពុងជុំគ្នាផឹកស៊ី គេនាំគ្នាហៅជនរងគ្រោះ ពេលនោះជនរងគ្រោះក៏បានមកចូលរួមផឹកជុំគ្នា សរុប៦នាក់ ដោយអង្គុយផឹករហូតដល់ម៉ោងប្រមាណ១០ យប់ អស់ស្រាបៀរ១កេស ទើបបែកផ្លូវគ្នាទៅ សម្រាករៀងៗខ្លួន ដោយក្នុងនោះ ជនរងគ្រោះ និងពួកខ្លួន៣នាក់ទៀត ស្នាក់នៅក្នុងសិប្បកម្ម កើតហេតុ ចំណែក២នាក់ទៀត ស្នាក់នៅសិប្បកម្ម ឯភ្នំពេញ។

ប្រភពដដែលបន្តថា លុះដល់វេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ ២០១៦ ខ្លួនបានដើរទៅដាស់ជនរងគ្រោះឱ្យ ក្រោកឡើង ដើម្បីរៀបចំខ្លួនធ្វើការងារ ស្រាប់ តែមិនឮសំឡេងឆ្លើយតប ក៏ចូលទៅអង្រួន ទើប ប្រទះឃើញថា ជនរងគ្រោះដេកស្លាប់រឹងខ្លួន ស្តូកទៅហើយ។ ភ្លាមនោះខ្លួនក៏ស្រែកឆោឡោផ្អើលពេញកន្លែងធ្វើការ និងប្រញាប់រាយការណ៍សុំអន្តរាគមន៍ពីសមត្ថកិច្ចតែម្តង។

ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ បានចុះទៅពិនិត្យដល់ទីតាំងកើតហេតុ លុះ ពិនិត្យឃើញជនរងគ្រោះដេកលើគ្រែដែក និង មានខ្សែភ្លើងអូសកាត់ពីក្រោមខ្វាត់ខ្វែង ទើប សង្ស័យថា ឆ្លងចរន្តឆក់ស្លាប់ ក៏ទាក់ទងកម្លាំង ជំនាញរបស់ស្នងការរាជធានីភ្នំពេញ ចុះមក ពិនិត្យ។ លុះសមត្ថកិច្ចជំនាញពិនិត្យនិងធ្វើ កោសល្យវិច័យរួចរាល់ ក៏បញ្ជាក់ថា ជនរងគ្រោះ បានស្លាប់ដោយសារតែកើតមានអាការខ្យល់គរ ពោលគឺជនរងគ្រោះមិនសូវស្រួលខ្លួន ហើយ នៅតែផឹកស្រាទៀត លុះពេលសម្រាក ក៏គាំងបេះដូងស្លាប់តែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យបុរសឈ្មោះគឹម អឿន អាយុ៣២ឆ្នាំ មុខរបរជាងតុទូកញ្ចក់ ស្នាក់នៅសិប្បកម្ម ក្នុងរាជធានីភ្នំពេញ ដែលត្រូវជាបងប្រុសបង្កើតរបស់ ជនរងគ្រោះ ដឹកទៅកាន់ស្រុកកំណើត ដើម្បី រៀបចំធ្វើបុណ្យតាមប្រពៃណី ដោយមិនបាន ធ្វើការប្តឹងផ្តល់អ្វីនោះទេ គ្រាន់តែស្នើសុំឱ្យសមត្ថកិច្ចចេញលិខិតមរណភាព ងាយស្រួលដឹកសព ចេញទៅស្រុកកំណើតវិញ

RELATED ARTICLES