ឆ្នាំនេះកម្ពុជា មានអ្នកស្លាប់ ដោយសារ រន្ទះបាញ់ ៩២នាក់

0
409

ព័ត៌មានទាន់ហេតុការណ៍

រាជធានីភ្នំពេញ៖ អ្នកនាំពាក្យ គណៈកម្មការ គ្រប់គ្រងគ្រោះ មហន្តរាយជាតិ លោក កែវ វី បានថ្លែងប្រាប់ សារ ព័ត៌មានចិន ស៊ីនហួរ នៅ ថ្ងៃពុធនេះថា

ការវាយប្រហារ ដោយ រន្ទះបាញ់នៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ក្នុង អំឡុងពេល៨ខែ ដំបូងនៃ ឆ្នាំ២០១៦ នេះបានឆក់យក ជីវិត ប្រជាជន កម្ពុជាចំនួន៩២នាក់ ដែលគេកត់ សម្គាល់ថាមាន អត្រាកើនឡើង ពីកម្រិត៦៤នាក់ បើប្រៀបធៀប និងអំឡុង ពេលដូចគ្នា កាល ពីឆ្នាំទៅ។

មន្ត្រីអ្នកនាំ ពាក្យរូបនេះ បានឲ្យដឹងទៀតថា ក្រៅពីចំនួនអ្នកស្លាប់ រន្ទះ អប្រិយ បានធ្វើឲ្យ មនុស្សរងរបួសចំនួន ៩៩នាក់ផ្សេង ទៀតក្នុងអំឡុង ពេល៨ខែដំបូង នៃឆ្នាំនេះ កើនឡើងពី បរិមាណអ្នករបួស ៥៨នាក់កាលពីឆ្នាំទៅ។

លោកបានបន្តថា អាកាសធាតុ ក្តៅហួតហែង យ៉ាងខ្លាំងមុននិងឈាន ចូលរដូវ វស្សា ឆ្នាំ២០១៦នេះ បាននាំមកនូវ ការកើនឡើង នៃចំនួនអ្នករបួស និងស្លាប់ក្នុង គ្រោះថ្នាក់ដោយ សាររន្ទះបាញ់។ ជាទូទៅការវាយ ប្រហារ ដោយរន្ទះបាញ់ គឺកើតឡើងក្នុង អំឡុងរដូវវស្សា (ចាប់ពីខែឧសភា រហូតដល់ខែតុលា) ប៉ុន្តែឆ្នាំ២០១៦ នេះមានករណីរន្ទះ បាញ់ វាយប្រហារ ច្រើនជាងសព្វ មួយដង ដោយសារតែគ្រោះ រាំងស្ងួតដ៏អាក្រក់បំផុត ក្នុង អំឡុងខែ មេសានិងខែឧសភា។

ទោះជាយ៉ាង នាលោកបាន លើកឡើងថាដើម្បី ចៀសវាង គ្រោះថ្នាក់រន្ទះបាញ់ ប្រជាជនគួរ តែស្ថិតនៅ ក្នុងផ្ទះនៅ ពេលមេឃធ្លាក់ភ្លៀង។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

ប្រភពពី៖ សារព័ត៌មានចិនសុីនហួរ