យុទ្ធសាស្រ្តធ្វើសង្គ្រាម របស់អ្នកប្រាជ្ញចិន

0
406

/ការចលនាកងទ័ព(តពីលេខមុន)

 ១១. នៅពេលស្ថិតក្នុង ស្ថានការណ៍ ឬហេតុបច្ច័យ ដែលមានធ្លាក់ភ្លៀងខ្លាំង ទន្លេអ្នកមានបំណងចង់ លុយទឹកឆ្លង គឺកាន់តែរីក មាឌធំឡើង និងបានផ្លាស់ប្តូរផ្ទៃទឹក ជាមួយនិងភាពឡើង ពពុះ ដូចនេះ គឺអ្នកចាំបាច់ត្រូវរង់ចាំរហូត ដល់វាស្ងប់បន្តិច សិនទើបចល័តទ័ពបន្ត ដំណើរទៅមុខទៀត។

 ១២. នៅតំបន់ដែល មានភូមិសាស្ត្រ ជ្រោះចោទអមដោយខ្សែ ទឹកហូរខ្លាំងនៅចន្លោះ ជ្រលងភ្នំឬរូងភ្នំ ធម្មជាតិជ្រៅៗ ទីតាំងខ្សែ ក្រវ៉ាត់ព្រំដែន គុម្ពោតព្រៃដែល ស្មុគស្មាញ ភក់ជ្រៅនិង និងទីតាំងដែល មានស្នាមប្រេះ ក្រហែង គឺអ្នកគួរ តែចាកចេញពី កន្លែងទាំងនេះក្នុងល្បឿននៃការចលនាទ័ពតាម ដែលអាចធ្វើ ទៅបានហើយ ក៏កុំព្យាយាមចូលទៅជិត ចំណុចទាំង នោះឲ្យសោះ។

១៣. នៅពេលដែលយើងដឹកនាំ ទ័ពចាកចេញ ពីទីតាំងទាំងនោះ យើងគួរតែអូស ទាញខ្មាំងសត្រូវឲ្យ បង្វែទិសដៅទ័ពរបស់ពួកវាខិតចូលកាន់តែជិតនិងតំបន់នោះ។ ខណៈពេលដែលយើងប្រឈម មុខនឹងពួកសត្រូវយើងគួរតែធ្វើឲ្យសត្រូវមានផ្លូវក្រោយតែជម្រើសដូចមានរៀបរាប់ក្នុងចំណុចទី១២ប៉ុណ្ណោះ។

១៤. នៅពេលសត្រូវ ស្ថិតនៅកៀក នឹងដៃរបស់អ្នក ហើយនៅតែរក្សា ភាពស្ងប់ស្ងាត់ដដែល គឺពួកគេ កំពុងពឹងផ្អែកទៅលើភាពរឹងមាំនៃ ធម្មជាតិនៅក្នុង ទីតាំងជំរុំទ័ពរបស់គេជាមិន ខាននិយាយឲ្យខ្លីគឺសត្រូវអាងថាទីតាំងជំរុំទ័ពខ្លួនមានកំពែងការពារពី ធម្មជាតិស្រាប់ដែល ងាយស្រួលការពារ ការវាយឆ្មក់ចូល ពីបច្ចាមិត្រនិងធ្វើឲ្យពួកឈ្លានពានខ្លួនលំបាកនិង លុកលុយចូលទៀតផង។

១៥. ខណៈពេលដែល សត្រូវរក្សា ការបោះជំរុំទ័ពនៅទីតាំងដាច់ ស្រយាលតែឯង ឬឆ្ងាយពីទ័ព ជំនួយផ្សេងៗហើយព្យាយាមប្រើគ្រប់ កលល្បិច ជំរុញឲ្យអ្នក ខឹងច្រឡោតចង់ចេញច្បាំង នោះគឺធាតុពិត ពួកគេកំពុងអន្ទះសារឬខ្វាល់ ខ្វាយចំពោះ ផ្នែកដទៃទៀតរុល ចូលមកជាមិន ខានឡើយ។

១៦. ប្រសិនជាទីតាំងនៃការបោះ បន្ទាយកងទ័ព របស់សត្រូវគឺ មើលទៅហាក់ដូចជា មានភាពងាយស្រួលក្នុងការវាយលុក ចូលទៅដល់ នោះច្បាស់ ជាសត្រូវកំពុង ធ្វើឲ្យមានភាពផុយ ស្រួយដែលជាការដាក់នុយស្ទូចយកត្រីធំជាមិនខាន។

១៧. ការធ្វើចលនាក្នុង ចន្លោះដើមឈើនិងព្រៃ ឈើបង្ហាញថាសត្រូវ កំពុងរុលទៅមុខ។ ក្នុងឥរិយាបថនៃការបិទបាំងឬលាក់បំពួននៅក្នុង ស្មៅក្រាស់ៗ មានន័យថាសត្រូវ ចង់ធ្វើឲ្យយើងមានមន្ទិលសង្ស័យ។

១៨. ការទទះស្លាបហោះ ឡើងនៃវូងបក្សីជាច្រើនគឺជាសញ្ញា បញ្ជាក់ ថាមានកម្លាំង ទ័ពពួនស្ទាក់ ជាមិនខាន។ ការដែលធ្វើឲ្យផ្អើលដល់ សត្វព្រៃបង្ហាញឲ្យ ឃើញថាការវាយ ប្រហារមួយរំពេច នឹងកើតមាន។

 

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា (នៅមានត)