Saturday, April 27, 2024
Homeព័ត៌មានជាតិធ្វើការ​សំណង់​អស់​កម្លាំង ផឹក​ភេសជ្ជៈ ប៉ូវ​មួយ​ដប​ដាច់​ខ្យល់​ស្លាប់

ធ្វើការ​សំណង់​អស់​កម្លាំង ផឹក​ភេសជ្ជៈ ប៉ូវ​មួយ​ដប​ដាច់​ខ្យល់​ស្លាប់

ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ចេញ ពីធ្វើការហត់អស់កម្លាំង បានទិញភេសជ្ជៈមួយួ ដបមកផឹក លុះផឹកអស់ ស្រាប់តែទន់ដៃជើង សន្លប់លែងដឹងខ្លួន និងត្រូវប្រពន្ធប្រញាប់ដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យ ស្រាប់តែដាច់ ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម កាលពីវេលា ម៉ោង១១ព្រឹក ថ្ងៃទី­១៦ ខែសីហា ឆ្នាំ២០១៦ នៅចំណុចអគារប៊ូឌីង តូបលក់អីវ៉ាន់ចាប់ហួយ លេខ ១៧អធ០ តាមផ្លូវសុធារស ក្រុម៩ ភូមិ២ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសរងគ្រោះនោះ មានឈ្មោះហ៊ួយ ស៊ីប៊ិញ អាយុ៤២ឆ្នាំ ជាជនជាតិវៀតណាម មុខរបរ កម្មករសំណង់ ធ្វើការនិងស្នាក់នៅការដ្ឋាន- សំណង់ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងមានស្រុកកំណើតនៅប្រទេសវៀតណាម។

តាមសម្តីស្ត្រីឈ្មោះជឿង ឃីទៀន អាយុ ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មករសំណង់ ត្រូវជាប្រពន្ធរបស់ជនរងគ្រោះខាងលើ បាន រៀបរាប់ប្រាប់ថា នៅមុនពេលកើតហេតុ ខណៈ ដែលគាត់កំពុងធ្វើការងារ ស្រាប់តែមានគេរត់ មកប្រាប់ថា ប្តីរបស់គាត់ដួលសន្លប់។ ភ្លាមនោះ គាត់ក៏ស្ទុះរត់ទៅមើល ឃើញប្តីមានសភាព ស្លេកស្លាំង ក៏បានហៅរ៉ឺម៉កម៉ូតូដឹកបញ្ជូនប្តីទៅ កាន់មន្ទីរពេទ្យកាល់ម៉ែត ស្រាប់តែពេលដឹក ទៅដល់ គ្រូពេទ្យពិនិត្យរួចក៏ប្រាប់ថា ប្តីរបស់ គាត់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ទើប បញ្ជូនទៅតម្កល់ទុកនៅសាលតម្កល់សព ដើម្បី រង់ចាំសមត្ថកិច្ចជំនាញចុះមកពិនិត្យនិងធ្វើ កោសល្យវិច័យ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹង ថា នៅមុនពេលកើតហេតុ ជនរងគ្រោះបាន ចូលទៅបំពេញការងារសំណង់ដូចសព្វមួយដង លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្រោយ ចប់ម៉ោងការងារ ដោយហត់នឿយអស់កម្លាំង ខ្លាំងពេក ទើបជនរងគ្រោះបានដើរចូលទៅក្នុង តូបលក់ចាប់ហួយខាងលើដែលមានលក់ភេសជ្ជៈ គ្រប់មុខ រួចក៏ទិញភេសជ្ជៈប៉ូវកម្លាំងមួយដប ផឹកអស់ ស្រាប់តែកើតមានអាការទន់ដៃជើង សន្លប់លែងដឹងខ្លួនតែម្តង។ លុះប្រពន្ធជនរង- គ្រោះមកដល់ ក៏រៀបចំដឹកតាមរ៉ឺម៉កម៉ូតូបញ្ជូន ទៅកាន់មន្ទីរពេទ្យកាល់ម៉ែត លុះទៅដល់ គ្រូពេទ្យ ប្រាប់ថា ជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ ទៅហើយ។

តាមសម្តីស្ត្រីជាប្រពន្ធជនរងគ្រោះបានបញ្ជាក់ ថា ប្តីរបស់គាត់មិនមានជំងឺអ្វីប្រចាំកាយទេ ប៉ុន្តែ យោងតាមលទ្ធផលកោសល្យវិច័យរបស់សមត្ថ- កិច្ចជំនាញ ជនរងគ្រោះបានស្លាប់ដោយសារ តែកើតអាការគាំងបេះដូង។

សពជនរងគ្រោះ ត្រូវបានស្ត្រីជាប្រពន្ធ ដឹកទៅកាន់ស្រុកកំណើតឯប្រទេសវៀតណាម ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

ដោយ ៖ គួន ចំរើន

RELATED ARTICLES