ប្រចណ្ឌ​​ប្រពន្ធ​​នឹង​អ្នក​ជិត​ខាង​ ដុត​ផ្ទះ​ខ្លួន​ឯង​​ខ្ទេច​

0
318
dgvfgns
ផ្ទះដែលភ្លើងឆេះខ្ទេច និងរូបតូច ប្ដីកើតរោគចិត្ដ ជាអ្នកដុត

ខេត្តកំពត៖ បុរសម្នាក់ព្រោះតែប្រចណ្ឌប្រពន្ធជាមួយអ្នកជិតខាង បានដុតផ្ទះខ្លួនឯង បណ្ដាលឲ្យឆេះខ្ទេចម៉ដ្ឋគ្មានសល់ កាលពីវេលាម៉ោងប្រមាណ១០ព្រឹក ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ នៅភូមិកំពង់សំរោង ឃុំកំពង់សំរោង ស្រុកទឹកឈូ ខេត្តកំពត ។

លោក ណុប ចាន់ភាព អធិការរងនគរបាលស្រុកទឹកឈូ បានឲ្យដឹងថា បុរសជាប្តីឈ្មោះ កែវ សៀប អាយុ៥២ឆ្នាំ ស្ត្រីជាប្រពន្ធឈ្មោះ ស ណឹប អាយុ៥០ឆ្នាំ ចំណែកផ្ទះដែលដុតឆេះម៉ដ្ឋនោះមានទំហំ ៥ម៉ែត្រ គុណ ៦ម៉ែត្រ ជញ្ជាំងស័ង្កសី ប្រក់ហ្វីប្រូស៊ីម៉ង់ត៍ ។

ប្រភពព័ត៌មានពីអ្នកភូមិបានឲ្យដឹងថា បុរសជាប្តីតែងតែផឹកស្រាស្រវឹងស្ទើរតែរាល់ថ្ងៃ ហើយអ្នកភូមិមិនត្រឹមតែថាឲ្យគាត់រឿងផឹកស្រានេះដែរ ថែមទាំងឌឺដងដាក់គាត់រឿងប្រពន្ធរបស់គាត់ទៀត ធ្វើឲ្យគាត់មានចិត្តប្រចណ្ឌប្រពន្ធរបស់គាត់យ៉ាងខ្លាំង រហូតដល់ដុតកម្ទេចផ្ទះខ្លួនឯងឡើងឆេះម៉ដ្ឋគ្មានសល់ ។

ក្រោយពេលកើតហេតុ បុរសជាប្តីត្រូវបានឃាត់ខ្លួនយកមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ ហើយនឹងត្រូវបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីសាកសួរបន្ថែមទៀត ៕