Friday, March 29, 2024
Homeព័ត៌មានជាតិឃោសនា​បោះ​ឆ្នោត មេបក្ស​អំណាច​ខ្មែរ ថា​ការ​ហែ​ក្បួន​ជា​ទម្លាប់​អាក្រក់

ឃោសនា​បោះ​ឆ្នោត មេបក្ស​អំណាច​ខ្មែរ ថា​ការ​ហែ​ក្បួន​ជា​ទម្លាប់​អាក្រក់

ភ្នំពេញ ៖ ប្រធានគណបក្សអំណាចខ្មែរ លោកសួន សេរីរដ្ឋា បានលើកឡើងថា ការ ហែក្បួនឃោសនាបោះឆ្នោត មិនគួរឱ្យមានទេ ព្រោះធ្វើឱ្យកកស្ទះចរាចរណ៍ប៉ះពាល់ដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ ហើយជាទម្លាប់ អាក្រក់មួយ បើនៅតែបន្តយកវប្បធម៌ហែក្បួន ឃោសនាបោះឆ្នោត។

លោកសួន សេរីរដ្ឋា បានសរសេរនៅ ក្នុងហ្វសប៊ុករបស់លោក នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ថា “ប្រទេសខ្មែរ ដែលឆ្លងកាត់ការ បោះឆ្នោត៥លើករួចមកហើយ ដោយរាប់ទាំង ការបោះឆ្នោតរៀបចំដោយអង្គការសហប្រជា- ជាតិ កាលពីឆ្នាំ១៩៩៣ មកនោះ មិនគួរបន្ត យកវប្បធម៌ហែក្បួនឃោសនាបោះឆ្នោតនៅ តាមដងផ្លូវទីសាធារណៈ ឱ្យរញ៉េរញ៉ៃស្ទះចរា- ចរណ៍ ប៉ះពាល់ដល់ការធ្វើដំណើររបស់ពលរដ្ឋ ទៀតទេ។ ហើយវាគឺជាទម្លាប់ដ៏អាក្រក់មួយ បើនៅតែបន្តយកវប្បធម៌ហែក្បួនឃោសនា បោះឆ្នោតបែបនេះ ។

ខ្ញុំយល់ថា ដើម្បីជំនួសការហែក្បួនតាម ដងផ្លូវរញ៉េរញ៉ៃតាមដងផ្លូវបែបនេះ មេដឹកនាំ គណបក្សនយោបាយទាំងអស់ យើងត្រូវនាំគ្នា ទទួលយកវប្បធម៌ឃោសនានយោបាយថ្មីមួយ មកដាក់ជំនួសគឺ “បើកវេទិកាសាធារណៈសម្រាប់ បេក្ខជនស្មើភាព ឡើងជជែកដេញដោល ប្រជែង សមត្ថភាពគ្នា និងបើកចំហឱ្យពលរដ្ឋសួរសំណួរ ដល់បេក្ខជនមកពីគ្រប់គណបក្ស”។ ក្នុងវេទិកា នេះ ត្រូវតែបេក្ខជននាយករដ្ឋមន្ត្រី មកពីគ្រប់ គណបក្សនយោបាយ ឡើងជជែកដេញដោល ប្រជែងសមត្ថភាពគ្នា ដោយទុកពេលវេលា ឱ្យពលរដ្ឋសួរ និងដោះស្រាយឆ្លើយតបទៅនឹង សំណួររបស់ពលរដ្ឋ ។

តើប្រធានគណបក្សនយោបាយ ជាបេក្ខ- ជននាយករដ្ឋមន្ត្រី ដែលត្រៀមខ្លួនដឹកនាំប្រទេស និងបេក្ខជនអ្នកឈរឈ្មោះជាតំណាងពលរដ្ឋ  នៅតាមមណ្ឌលនីមួយៗ ដែលត្រៀមខ្លួនចូល ធ្វើជាសមាជិកសភា មានភាពក្លាហានគ្រប់គ្រាន់ ហ៊ានឡើងជជែកដេញដោលគ្នាជាសាធារណៈ  ដើម្បីយកវប្បធម៌ឃោសនាបោះឆ្នោតបែបនេះ មកដាក់ជំនួសវប្បធម៌ហែក្បួនរញ៉េរញ៉ៃតាម ដងផ្លូវដែលបង្កឱ្យរាំងស្ទះខាតពេលធ្វើដំណើរ របស់ពលរដ្ឋទេ?”។

ពាក់ព័ន្ធនឹងការលើកឡើងរបស់ប្រធាន គណបក្សអំណាចខ្មែរ ខាងលើនេះ មានគណបក្ស នយោបាយជាច្រើន ទាំងគណបក្សកាន់អំណាច  គណបក្សប្រឆាំង គណបក្សថ្មីចាស់ គណបក្ស មិនមានអាសនៈនៅក្នុងរដ្ឋសភា បានបញ្ចោញ ទស្សនៈខុសៗគ្នា ដោយខ្លះយល់ស្រប ខ្លះមិន យល់ស្រប តែសុទ្ធតែប្រកាន់ជំហរគោលនយោ- បាយ ឈរលើផលប្រយោជន៍ជាតិដូចគ្នា ។

អ្នកនាំពាក្យគណបក្សប្រជាធិបតេយ្យ- មូលដ្ឋាន លោកសាម អ៊ីន បានមានប្រសាសន៍ ថា សម្រាប់ជំហររបស់គណបក្សប្រជាធិបតេយ្យ មូលដ្ឋាន នៅតែចង់ឱ្យមានការហែក្បួនឃោសនា បោះឆ្នោត ព្រោះច្បាប់បានតម្រូវមកអ៊ីចឹង ហើយណាមួយក៏បង្ហាញឱ្យឃើញភាពស្និទ្ធស្នាល រវាងប្រជាពលរដ្ឋនិងអ្នកនយោបាយ តែលោក  ក៏គាំទ្រឱ្យមានការបើកវេទិកាជជែកគ្នាគ្រប់ គណបក្សនយោបាយទាំងអស់ដែរ។

លោកសាម អ៊ីន បញ្ជាក់ថា “ខ្ញុំគិតថា ការហែក្បួនឃោសនាបោះឆ្នោតនេះធ្លាប់ដែល ធ្វើកន្លងមកហ្នឹង វាជារឿងមួយល្អ មិនយល់ ទាស់ទេ ដែលយើងមានការហែក្បួន ដោយ មានការសម្រួលពីប៉ូលិសចរាចរណ៍។ ដូចជាបទ- ពិសោធន៍ឆ្នាំ២០១៣ហ្នឹង ពិតជារឿងល្អ ប៉ុន្តែ យោបល់របស់លោកថា គួរឱ្យមានការបើកវេទិកា សាធារណៈឱ្យប្រជាពលរដ្ឋសួរដេញដោលនោះ ក៏កាន់តែល្អ។ ដូច្នេះគឺចង់ឱ្យនៅមានដដែល ជាជំហររបស់យើង វាជាឱកាសមួយសម្រាប់ ឱ្យមានការចូលរួមពីប្រជាពលរដ្ឋដែលជាផ្នែក មួយនៃការពង្រឹងកសាងលទ្ធិប្រជាធិបតេយ្យ សម្រាប់ប្រទេសយើង។ អ៊ីចឹងវាជួយជំរុញ លើកទឹកចិត្តឱ្យមានការដឹងឮ ឱ្យមានការចូល- រួមពីប្រជាពលរដ្ឋ មិនអាក្រក់ទេ បើយើងរក្សា សណ្តាប់ធ្នាប់បានល្អ។ តាមពិត វាល្អទាំង២ វាគួរតែមានទាំង២”។

ប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជា- ធិបតេយ្យ លោកម៉ម សូណង់ដូ បានបញ្ជាក់ ថា សម្រាប់ជំហររបស់លោក មិនមានអ្វីយល់- ឃើញអំពើការហែក្បួនឃោសនាបោះឆ្នោត នេះទេ ចង់ហែក៏បាន មិនហែក៏បាន ស្រេចតែ ការយល់ឃើញរបស់គណបក្សនយោបាយ តែ អ្វីដែលសំខាននោះ គឺគោលនយោបាយច្បាស់ លាស់ ស្មោះត្រង់ទៀងត្រង់ មិនប្រជាភិថុតិ ភូតកុហកប្រជាពលរដ្ឋ។

លោកម៉ម សូណង់ដូ មានប្រសាសន៍ថា “ខ្ញុំអត់មានយល់ជំទាស់ ក៏អត់មានការគាំទ្រដែរ ខ្ញុំសម្រេចទៅលើមតិប្រធានគណបក្សទាំងអស់ បើគេចង់ហែ ក៏ហែ បើគេចង់ធ្វើវេទិកាសា- ធារណៈ ដើម្បីជជែកនោះ ក៏ធ្វើទៅ ខ្ញុំអត់គិត រឿងហ្នឹងទេ ព្រោះខ្ញុំគិតរឿងគោលនយោបាយ យើងត្រូវពន្យល់ប្រជាពលរដ្ឋឱ្យយល់ច្បាស់ ចាប់ពី១អាណត្តិ រហូតដល់៥អាណត្តិ តើវា មានការរីកចម្រើនទេ? ហើយអ្នកនយោបាយ ដែលចូលរួមដណ្តើមគ្នាហ្នឹង តើមានធ្វើកិច្ចការ អីបានខ្លះទេ? ហើយឱ្យប្រជាពលរដ្ឋជ្រើស- រើសទៅ យើងកុំកាប់ចាក់គ្នា យើងកុំលាបពណ៌ គ្នា។ ខ្ញុំគិតអ៊ីចឹងទៅវិញ ហើយនយោបាយ ខ្ញុំគឺនិយាយការពិត ហើយរឿងវេទិកា រឿង ហែហម ខ្ញុំមិនសូវយកចិត្តទុកដាក់ទេ បើគេ ហែហម ក៏ហែហមទៅ បើគិតថា វេទិកា  (វេទិកាទៅ។ ការបង្ហាត់បង្រៀនឱ្យប្រជា- ពលរដ្ឋស្គាល់ការពិត មិនមែនការហែហម និង វេទិកាទេ គឺការស្មោះសរពិតប្រាកដចំពោះប្រជា- ពលរដ្ឋ។ យើងដោះស្រាយ មិនមែនដោះស្រាយ អ្នកដែលមានឡាន មានលុយទេ គឺដោះស្រាយ អ្នកណាដែលអត់មានអង្ករច្រកឆ្នាំង ហើយជា ពិសេស ប្រជាពលរដ្ឋយើងច្រើនណាស់ ចាស់ ជរា មានអាជំងឺប្រចាំកាយ មានអ្នកណាជួយ ដោះស្រាយគ្នាទេ? អត់មានទេ! ហើយអ្នកណា ដែលអត់ការងារធ្វើ មានអ្នកណជួយដោះស្រាយ ទេ? អត់មានទេ។ អ៊ីចឹងបានថា ដំណោះស្រាយ មុនដំបូង គឺយើងដោះស្រាយជីវភាពប្រជា- ពលរដ្ឋដែលនៅស្រទាប់ក្រោមគេបង្អស់ អាហ្នឹង យើងត្រូវដោះស្រាយតែម្តង ទោះជាយើងមាន លុយ មិនមានលុយ ក្នុងនាមជាអ្នកទទួលសន្លឹក ឆ្នោតពីប្រជាពលរដ្ឋ អាហ្នឹងជាកាតព្វកិច្ចរបស់ យើងដោះស្រាយអ្វីដែលជាបញ្ហាតាំងពីយូរយារ ណាស់មកហើយៗគ្មានអ្នកណាគេដោះស្រាយ ហើយគេបំភ្លេចចោលតែម្តងខ្ញុំគិតអ៊ីចឹងទៅវិញ អាហ្នឹង គឺការពិតអ៊ីចឹងមែន” ។

សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ធំ លោកជាម ច័ន្ទនី បាន បញ្ជាក់ថា ការហែក្បួនឃោសនាបោះឆ្នោត នេះ គ្មានអីប៉ះពាល់ទេ ហើយក៏មានសមត្ថកិច្ចជួយធ្វើចរាចរណ៍ដែរ។ ម៉្យាងទៀត មិន មែនហែរាល់ថ្ងៃនោះទេ គឺ៥ឆ្នាំ មានម្តង។ ដូច្នេះមិនមានអីត្រូវលុបបំបាត់ការហែ ឬបន្ថយ ការហែឱ្យនៅចំនួនតិចថ្ងៃមានតែចង់ឱ្យបាន ច្រើនថ្ងៃ។

លោកជាម ច័ន្ទនី មានប្រសាសន៍ថា “ខ្ញុំ គិតថា លោកប្រធានបក្សមួយនោះ គាត់ដូច ជាស្រមើស្រមៃតាមការគិតរបស់គាត់ទេ។ គាត់ អត់បានគិតថា ប្រទេសកម្ពុជា បានឆ្លងកាត់ ការបោះឆ្នោតប៉ុន្មានដងហើយទេ។ ពេលខ្លះ គ្រាន់តែជម្រាបថា ការពិភាក្សាគ្នានៅលើតុ ហើយសួរថា មានបណ្តាញសង្គម បណ្តាញតវ៉ា ណាខ្លះ? ហើយការតទល់គ្នានេះ សូមជម្រាប ថា បើជាការវ៉ៃបុកវិញ គេគិតទៅតាមទម្ងន់ នៃកីឡាករមួយៗប្រហាក់ប្រហែលគ្នា បានគេឱ្យ គូប្រកួតហ្នឹងទល់គ្នា ហើយបើគាត់ចង់ទាមទារ ឱ្យគណបក្សធំហ្នឹង មិនមានអ្នកណាជជែកជា- មួយគាត់ទេ នេះទី១។ មួយទៀត វាជាទម្លាប់ ដូចខ្ញុំនិយាយអ៊ីចឹង គេកំពុងតែគិតថា រយៈ ពេលនៃការឃោសនាហ្នឹងថយចុះផង ហើយ ប្រជាពលរដ្ឋខ្មែរ លោកយល់ពីកាតព្វកិច្ចរបស់ លោកពីភារកិច្ចរបស់លោក។ លោកមិនចង្អៀត ចង្អល់នឹងហែឃោសនានោះទេ នោះសុទ្ធតែ ពួកមិនយល់ពីប្រជាធិបតេយ្យ គេសប្បាយ គេអរ ដើម្បីឱ្យស្រុកមូលត្រកូលកើតទៅជា ប្រជាធិបតេយ្យទៅ អ្នកណាក៏មានសិទ្ធិដែរ។ ដូច្នេះខ្ញុំគិតវិលត្រឡប់មកវិញ គ្មានអីប៉ះពាល់ ទេ ពីព្រោះគេធ្វើចរាចរណ៍ធ្វើអី ហើយមិន ហែរាល់ថ្ងៃឯណា ៥ឆ្នាំមាំនម្តងហ្នឹង! ដូច្នេះ គ្មានអីជាបញ្ហាគ្មានប្រជាពលរដ្ឋណាទោមនស្ស អីទេ ចំពោះការហែក្បួនគណបក្សហ្នឹង។ ផ្ទុយ ទៅវិញ យើងឃើញអាជ្ញាធររារាំងហ្នឹងត្រូវគេស្តី បន្ទោសផង។ ដូច្នេះការយល់ឃើញរបស់ប្រធាន បក្សមួយនោះ គឺថាជាការស្រមើស្រមៃរបស់គាត់ ទេ។ ច្បាប់បោះឆ្នោតក៏គេអនុញ្ញាតដែរ ប្រហែល ជាគាត់មិនបានមើលច្បាប់ផងដឹង”។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និង ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង លោក សុខ ឥសាន បានបញ្ជាក់ថា គណបក្សប្រជាជន ខិតខំអនុវត្តឱ្យបានត្រឹមត្រូវទៅតាមខ្លឹមសារដែល មានចែងក្នុងច្បាប់ ហើយជាពិសេស ក្រម- សីលធម៌ នីតិវិធី ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈ ផលចំណេញរបស់គណបក្សផង និងផលចំណេញ ដល់ប្រទេសជាតិផង កុំឱ្យប៉ះពាល់ដល់សណ្តាប់- ធ្នាប់សាធារណៈ ឬប៉ះពាល់ដល់ការស្ទះចរា- ចរណ៍ ។

លោកសុខ ឥសាន មានប្រសាសន៍ថា “ខ្ញុំ យល់ថា ច្បាប់បោះឆ្នោត ត្រូវបានរដ្ឋសភា អនុម័តរួចទៅហើយៗចូលជាធរមានរួច។ ដូច្នេះ គ្រប់គណបក្សនយោបាយ ត្រូវតែអនុវត្តឱ្យ បានត្រឹមត្រូវទៅតាមគោលការណ៍ច្បាប់ដែល មានចែង ហើយត្រង់គណបក្សគាត់ហែក្បួន ឬមិនហែក្បួន អាហ្នឹងជាមេបក្ស គាត់សម្រេច បាន ទោះបីក្នុងយុទ្ធនាការក៏ដោយ បើគាត់មិន ហែ គាត់បើកវេទិកានៅកន្លែងទៅ អត់មាន ការចាប់បង្ខំឱ្យតម្រូវតែហែគ្រប់គណបក្សទេ។ ដូច្នេះការលើកឡើងរបស់គាត់ ខ្ញុំយល់ថា ជា យោបល់របស់គាត់ទេ អ៊ីចឹងគាតចង់អនុវត្តតាម យោបល់របស់គាត់ អាហ្នឹងជារឿងគាត់”។

លោកសុខ ឥសាន មានប្រសាន៍បន្តថា “យើងចៀសវាមិនរួចទេ កាលណាហែហើយ  វាពាក់ព័ន្ធនឹងរឿងសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ទៅដល់ចរាចរណ៍។ អ៊ីចឹងទេ បានជា ពេលជជែកគ្នាក្នុងកាអនុម័ត យើងឃើញហើយ គណបក្សប្រជាជនកម្ពុជា កាលច្បាប់ចាស់ហ្នឹង គឺថា រហូតហែទៅដល់៣០ថ្ងៃ ឥឡូវយើងបន្ថយ មកនៅ៤ថ្ងៃ ហើយពេលនោះភាគីដៃគូក្នុងរដ្ឋ- សភានោះ លោកទាមទារឱ្យហែឱ្យបានច្រើន ចង់រក្សាទុក៣០ថ្ងៃហ្នឹង។ ប៉ុន្តែឥឡូវ វានៅ- សល់តែ៤ថ្ងៃទេ ពេលបើក២ថ្ងៃ ពេលបិទ២ថ្ងៃ។ អ៊ីចឹងខ្ញុំយល់ថា វាសមរម្យហើយ ការគិតគូរ នោះ ក៏បានយកចិត្តទុកដាក់ពីបញ្ហាសណ្តាប់ធ្នាប់ សាធារណៈ បញ្ហាចរាចរណ៍ហ្នឹងដែរ”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES