ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចកម្ពុជា បានបណ្តេញជនជាតិថៃ ចំនួនចំនួន៤នាក់ ចេញពីកម្ពុជា ពាក់ព័ន្ធបទល្មើសរក្សាទុកប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែន និងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)។

តាមប្រភពមន្ត្រីនគរបាលប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានឱ្យដឹងថា នៅវេលាម៉ោង ១២ និង១០នាទី ថ្ងៃត្រង់ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ មន្ត្រីច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានសហការជាមួយកម្លាំងស្នាក់ការខេត្តសៀមរាប ព្រមទាំងនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រ វេសន៍ ដឹកនាំដោយលោកយឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី ធ្វើការប្រគល់-ទទួលនិងបញ្ជូនចេញពីប្រទេសកម្ពុជា នូវជនជាតិថៃ ចំនួន៤នាក់ (ស្រី២នាក់) ពាក់ព័ន្ធបទល្មើសរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន លួចឆ្លងដែននិងស្នាក់នៅធ្វើការខុសច្បាប់ (គ្មានលិខិតឆ្លងដែន)៕
