Wednesday, April 24, 2024
Homeព័ត៌មានជាតិបញ្ជូន​ខ្លួន​បង​ប្រុស​ចាប់​រំលោភ​ប្អូន​ស្រី ចិញ្ចឹម​ទៅ​តុលា​ការ

បញ្ជូន​ខ្លួន​បង​ប្រុស​ចាប់​រំលោភ​ប្អូន​ស្រី ចិញ្ចឹម​ទៅ​តុលា​ការ

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ ដែលបានធ្វើ សកម្មភាពភ្ជង់កាំបិតគំរាម រួចចាប់រំលោភសេពសន្ថវៈប្អូនស្រីចិញ្ចឹមរបស់ខ្លួន រហូតបានសម្រេច នៅក្នុងផ្ទះរបស់ខ្លួន ក្នុងភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ កាលពីរសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ កន្លងមក ត្រូវបានសមត្ថកិច្ចខណ្ឌ សែនសុខ កសាងសំណុំរឿង បញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញ កាលពីវេលាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ដើម្បីចាត់ការបន្ត តាម នីតិវិធី។
សមត្ថកិច្ចខណ្ឌសែនសុខ បានឱ្យដឹងថា ក្រោយពីបញ្ចប់ការសាកសួរតាមនីតិវិធី និង ទទួលបានចម្លើយសារភាពពីជនសង្ស័យរួចរាល់ សមត្ថកិច្ចក៏សម្រេចរៀបចំកសាងសំណុំរឿង ចោទប្រកាន់ជនសង្ស័យពីបទរំលោភសេពសន្ថវៈ រួចបានបញ្ជូនជនសង្ស័យរូបនេះទៅកាន់សាលា- ដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែសីហា ដើម្បីឱ្យតុលាការសាកសួរ បន្តនិងចាត់ការតាមនីតិវិធី។

boy
គួររំព្ញកថា កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ មានករណី រំលោភសេពសន្ថវៈមួយបានកើតមានឡើង នៅ ចំណុចផ្ទះលេខ១៦៥ ផ្លូវលំក្រុម៧ ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ដោយបុរស ម្នាក់បានហៅប្អូនស្រីចិញ្ចឹមរបស់ខ្លួនដែលទើប នឹងមានអាយុ១៥ឆ្នាំ ឱ្យចូលទៅក្នុងបន្ទប់់ រួច យកកូនកាំបិតមកភ្ជង់គំរាម និងធ្វើសកម្មភាព ចាប់សម្រាតខោអាវប្អូនស្រីចិញ្ចឹមចេញអស់ រួចចាប់រំលោភសេពសន្ថវៈ រហូតបានសម្រេច។
ជនសង្ស័យមានឈ្មោះពេជ និវត្តន៍ អាយុ ៣១ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ-សង្កាត់ កើតហេតុខាងលើ និងមានស្រុកកំណើតនៅ ភូមិ៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ចំណែក ក្មេងស្រីរងគ្រោះ មានឈ្មោះព.ច.ណ អាយុ ១៥ឆ្នាំ ស្នាក់នៅផ្ទះកើតហេតុខាងលើជាមួយ គ្នា និងត្រូវជាប្អូនចិញ្ចឹមរបស់ជនសង្ស័យ។
តាមសម្តីក្មេងស្រីរងគ្រោះ បានរៀបរាប់ ប្រាប់ថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង ប្រមាណ២រសៀលថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦ ខណៈដែលនាង និងជនសង្ស័យជាបងចិញ្ចឹម នៅផ្ទះតែ២នាក់ ស្រាប់តែជនសង្ស័យបានហៅ នាងឱ្យចូលទៅក្នុងបន្ទប់របស់គាត់ លុះចូល ទៅដល់ ស្រាប់តែជនសង្ស័យបានយកកូនកាំបិត ចុងស្រួចភ្ជង់គំរាមនាង រួចក៏ធ្វើសកម្មភាពចាប់- រំលោភនាងទាំងកំរោល រហូតបានសម្រេច។ លុះដល់ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦ នាង ក៏សម្រេច រត់ទៅប្តឹងប៉ូលិស រហូតឈានដល់ការ ចាប់ឃាត់ខ្លួនជនសង្ស័យតែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបាន សារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់ រំលោភសេពសន្ថវៈក្មេងស្រីរងគ្រោះប្រាកដ មែន ហើយក្មេងស្រីរងគ្រោះត្រូវជាប្អូនស្រីចិញ្ចឹម របស់ខ្លួន ដោយនាងត្រូវបានឪពុកម្តាយរបស់ ខ្លួនយកមកចិញ្ចឹមបីបាច់តាំងពីកូនង៉ាម៉្លេះ ហើយ បច្ចុប្បន្ននាងមានវ័យ១៥ឆ្នាំហើយ។ នៅមុន ពេលកើតហេតុ ខណៈដែលឪពុកម្តាយមិននៅ ផ្ទះ ខ្លួនបានហៅក្មេងស្រីរងគ្រោះឱ្យចូលមក ក្នុងបន្ទប់របស់ខ្លួន ហើយក៏យកកូនកាំបិតចុង ស្រួចភ្ជង់គំរាមនាងមិនឱ្យស្រែក រួចក៏ធ្វើសកម្ម- ភាពចាប់នាងរំលោភសេពសន្ថវៈ រហូតបាន សម្រេចតែម្តង៕

RELATED ARTICLES