Thursday, March 28, 2024
Homeព័ត៌មានជាតិPM​ យក​​ម៉ូតូ​​​​ទៅ​ប៉ះ​​​កង់​ ភ្លើង​ឆាប​ចេញ​ពី​ដប​សាំង ​ឆេះ​រលាក​ប្រព​ន្ធ​កូន​ជាង​ម៉ូតូ​

PM​ យក​​ម៉ូតូ​​​​ទៅ​ប៉ះ​​​កង់​ ភ្លើង​ឆាប​ចេញ​ពី​ដប​សាំង ​ឆេះ​រលាក​ប្រព​ន្ធ​កូន​ជាង​ម៉ូតូ​

ខេត្ដកណ្តាលៈ ម៉ូតូ១គ្រឿងដែលគេដឹងថា ជាកម្មសិទ្ធរបស់មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅក្លាយទៅជាគ្រោងឆ្អឹងក្នុងពេលមួយប្រព្រិចភ្នែក ខណៈដែលម៉ូតូមួយគ្រឿងនេះត្រូវបានម្ចាស់បណ្តើរយកទៅប៉ះកង់ ហើយត្រូវបានស្ត្រីជាប្រពន្ធជាងប៉ះកង់ចាក់សាំងចូលដបបណ្តាលឲ្យឆាបឆេះ ។ ក្រៅពីបណ្តាលឲ្យម៉ូតូរងការខូចខាត ករណីនេះក៏បានបណ្តាលឲ្យស្ត្រីជាប្រពន្ធ និងកូនស្រីជាងជួសជុលម៉ូតូ រងរបួសផងដែរ ។

vcfgfsdd
ប្រពន្ធកូនជាងម៉ូតូ ត្រូវភ្លើងរលាក កំពុងមកមន្ទីរពេទ្យព្យាបាល

ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង១០នាទីព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចតូបជួលជុលម៉ូតូនិងលក់ប្រេងសាំង តាមបណ្តោយផ្លូវលេខ១០៨ ជាប់នឹងរបងមន្ទីរពេទ្យជ័យជំនះ ស្ថិតក្នុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ។

ម៉ូតូដែលត្រូវបានភ្លើងឆាបឆេះនោះម៉ាក R S X ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខ កណ្តាល1P-1771 ជាកម្មសិទ្ធរបស់ឈ្មោះ រស់ រដ្ឋារិទ្ឋ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល មានទីលំនៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ចំណែកឯជាងជួសជុលម៉ូតូឈ្មោះ វ៉ែន តូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិថ្មីលើ ឃុំព្រះធាតុ ស្រុកអូរាំឪ ខេត្តកំពង់ចាម ស្ត្រីជាប្រពន្ធឈ្មោះ ធី ណាវី អាយុ៣៤ឆ្នាំ មុខរបរលក់ដូរ (រងរបួសដៃនិងជើងខាងស្តាំ រីឯកូនស្រីឈ្មោះ តូ ស្រីនី អាយុ២ឆ្នាំ (រងរបួសលើផ្ទៃមុខ) ។

dfsfdd
ម៉ូតូ PM ភ្លើងឆេះខ្ទេច សល់តែគ្រោង

សាក្សីនិយាយថា នៅមុនពេលកើតហេតុគេបានឃើញបុរសជាមន្ត្រីកងរាជអាវុធហត្ថបណ្តើរម៉ូតូមួយគ្រឿងចូលទៅប៉ះកង់នៅត្រង់ចំណុចកើតហេតុខាងលើ ។ ពេលទៅដល់ជាងក៏បានគាស់ប៉ះអ៊ុតទុកចោល ខណៈនោះស្ត្រីជាប្រពន្ធជាងជួសជុលម៉ូតូបានយកប៊ីដុងប្រេងសាំងទៅចាក់រំលែកចូលដបតូចៗដើម្បីដាក់លក់ ដោយសារតែខ្វះការប្រុងប្រយ័ត្នធ្វើឲ្យប្រេងសាំងហូរចេញមកក្រៅបង្កឲ្យមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង បណ្តាលឲ្យម៉ូតូរងការខូចខាតសងតែគ្រោងឆ្អឹង រីឯស្ត្រីជាប្រពន្ធនិងកូនជាងជួសជុលម៉ូតូរងរបួសផងដែរ ។

ពាក់ព័ន្ធករណីនេះជាងជួសជុលម៉ូតូបានសម្រេងសងសំណងទៅជនរងគ្រោះជាម្ចាស់ម៉ូតូ ដើម្បីបញ្ចប់រឿងដោយពុំបានធ្វើការប្តឹងផ្តល់អ្វីឡើយ ៕

សិលា

RELATED ARTICLES