Thursday, April 25, 2024
Homeបច្ចេកវិទ្យាHua​wei ឧទ្ទេស​នាម​ Honor ​8 ​ជា​​ផ្លូវ​ការ​ តម្លៃ​​ចាប់​ពី ​៣៩៩​​ដុល្លារ​

Hua​wei ឧទ្ទេស​នាម​ Honor ​8 ​ជា​​ផ្លូវ​ការ​ តម្លៃ​​ចាប់​ពី ​៣៩៩​​ដុល្លារ​

Huawei (ចិន) ទើបដាក់តាំងបង្ហាញ ទូរស័ព្ទស្មាតហ្វូន Honor 8 ជាផ្លូវការ ។ ក្រុមហ៊ុនចិន ក៏ប្រកាសថា នឹងនាំផលិតផលនេះទៅដល់ទីផ្សារអាមេរិកដែរ ។
សព្វថ្ងៃ Honor 8 បានមានមុខនៅទីផ្សារប្រទេសចិន ។ អ្នកប្រើប្រាស់នៅអាមេរិក ក៏អាចកក់ផលិតផលនេះ ចាប់ពីថ្ងៃនេះ (១៨សីហា) តទៅដែរ តាមរយ:បណ្តាញលក់រាយនានា ដូចជា Amazon, Best Buy, B&H Photo Video, Newegg ក៏ដូចជាពីគេហទំព័រ HiHonor.com/us/. ។
អ្នកប្រើប្រាស់ពេលទិញ Honor 8 អាចជ្រើសរើសតាមបំណងនូវពណ៌ Sapphire Blue, Pear White និង Midnight Black ។ អតិថិជនកក់ផលិតផលមុននៅអាមេរិក ក៏ត្រូវបានអ្នកលក់រាយខាងលើបញ្ចុះតម្លៃ ៥០ដុល្លារផងដែរ ។
អំពីប៉ារ៉ាម៉ែត្របច្ចេកទេស Huawei Honor 8 មានអេក្រង់បង្ហាញ ៥,២អ៊ីញ ជាមួយ resolution FullHD (1080p) ម៉ាស៊ីនប្រើប្រាស់ឈីប Kirin 950 (ដែល Huawei ផលិតដោយខ្លួនឯង), RAM 4 GB, អាស្រ័យលើការជ្រើសរើសអង្គចងចាំ 32 GB ឬ 64 GB និងថ្ម 3000mAh ។ ចំណុចគួរឲ្យចាប់អារម្មណ៍របស់ Huawei Honor 8 គឺការបំពាក់ប្រព័ន្ធកាមេរ៉ាភ្លោះ 12 MP នៅផ្នែកខាងក្រោយ និងកាមេរ៉ាមុខមាន resolution 8 MP ។
Honor 8 មានទំហំ ១៤៥,៥ x ៧១ x ៧,៤៥ មិល្លីម៉ែត្រ និងទម្ងន់ ១៥៣ក្រាម ។ ម៉ាស៊ីនដើរដោយប្រព័ន្ធប្រតិបត្តិការ Android 6.0 Marshmallow ។ តាមព័ត៌មានពីប្រទេសចិន និងអ្នកចែកចាយ Honor 8 នឹងត្រូវបានលក់ចេញក្នុងតម្លៃ ៣៩៩ដុល្លារ សម្រាប់ស៊េរី ៣២ជីកាបៃ និង ៤៤៩,៩៩ដុល្លារ សម្រាប់ស៊េរី ៦៤ជីកាបៃ ៕
ដោយ: តូច រំលឹក

RELATED ARTICLES