គ្រោះទឹកជំនន់ ​ភាគកណ្តាល និង​ខាងកើត ឥណ្ឌា​ស្លាប់៤០នាក់

0
405

ឥណ្ឌា៖ ប្រភពផ្លូវការ បានឲ្យដឹងថា យ៉ាង ហោចណាស់ មានមនុស្ស៤០ នាក់បានស្លា ប់បាត់ បង់ជីវិតនិងរាប់ម៉ឺន នាក់បានជម្លៀសខ្លួន ចេញពីលំនៅ ឋានរបស់ពួកគេស្របពេល ដែលទឹកជំនន់ បានវាយប្រហារ យ៉ាងខ្លាំងនៅ តំបន់ភូមិភាគកណ្តាល និងខាងកើត របស់ប្រទេសឥណ្ឌា។

មន្ត្រីគ្រប់គ្រងគ្រោះ មហន្តរាយបាន ថ្លែងនៅថ្ងៃច័ន្ទ នេះដោយសារ តែមេឃធ្លាក់ ភ្លៀងខ្លាំង រយៈពេល ច្រើនថ្ងៃបាន នាំឲ្យ កម្ពស់ទឹកទន្លេ Ganges និងដៃទន្លេនេះ កើនឡើង កម្រិតខ្ពស់រហូត ដល់ចំណុចគ្រោះ ថ្នាក់ក្នុងអំឡុង ពេល៤៨ម៉ោង តាមបណ្តាស្រុក ចំនួន២០ក្នុងរដ្ឋ Madhya Pradesh , Bihar និង រដ្ឋ Uttar Pradesh ។

ប្រភពបាន ឲ្យទៀតថាយ៉ាង ហោចណាស់មាន មនុស្ស១៧នាក់ បានស្លាប់ ក្នុងរដ្ឋ Madhya Pradesh និង ១៤នាក់នៅរដ្ឋ Bihar ៩នាក់ក្នុងរដ្ឋ Uttar Pradesh ដោយសារតែលង់ទឹក ឆក់និងរបួសដោយបាក់រលំផ្ទះសង្កត់លើ។

ទោះជាយ៉ាង ណាគ្រោះទឹកជំនន់នេះ កើតឡើងក្នុងតំបន់ជា ច្រើននៃ ប្រទេសឥណ្ឌា ក្នុងអំឡុងរដូវវស្សានេះ ដែលមាន រយៈពេល ចាប់ពីខែមិថុនារ ហូត ដល់ខែកញ្ញា។