Saturday, April 20, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌូណេស៊ី ជូនដំណឹង ឲ្យប្រុងប្រយ័ត្នចំពោះ ភ្លើងឆេះព្រៃ

ឥណ្ឌូណេស៊ី ជូនដំណឹង ឲ្យប្រុងប្រយ័ត្នចំពោះ ភ្លើងឆេះព្រៃ

ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ី បានក្រើនរំលឹក ឲ្យប្រជាជនមាន ការប្រុងប្រយ័ត្ន ដោយការ ចាត់វិធាន ការណ៍នានា ក្នុងការបង្ការនូវ ការរាលដាល នៃភ្លើងឆេះ ព្រៃដែល កំពុងកើតមាន នៅលើផ្ទៃដី បង្កបង្កើន ផលកសិកម្ម និងក្នុងព្រៃ។

លោកប្រធានាធិបតី Joko Widodo កាល ពីថ្ងៃសុក្រ បានចេញបទ បញ្ជាមួយ នៅក្នុងកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីក្នុងដាក់ ពង្រាយទាហាន ប៉ូលិស និងក្រុមពន្លត់អគ្គីភ័យ ចេញប្រតិបត្តិការពន្លត់ ភ្លើងនៅផ្នែកមួយ ចំនួននៃកោះស៊ូម៉ាត្រា។

រដ្ឋមន្ត្រីក្រសួង បរិស្ថាននិង ព្រៃឈីលោក Siti Nurbaya បានថ្លែងថា ក្នុងរយៈពេល៨ខែ ដំបូងនៃឆ្នាំនេះ ឥណ្ឌូណេស៊ី បានពន្លត់ចំណុចក្តៅ នៃភ្លើងឆេះព្រៃ បានប្រមាណជា ៧៤%ហើយ។

ទោះជាយ៉ាងណា លោកប្រធានាធិបតី Widodo បានរំលឹក ថាចំណុចក្តៅ នៃភ្លើងឆេះ ព្រៃ២១៧កន្លែង នៅតែស្ថិតក្នុង កោះស៊ូម៉ាត្រា ដដែល។

លោកប្រធានាធិបតី បានចេញ បញ្ជាឲ្យមេបញ្ជាការទ័ព លោកឧត្តមសេនីយ៍ Gator Nurmantyo និងមេប៉ូលិស ជាតិលោក Tito Karnavian ធ្វើការដាក់ ពង្រាយកងកម្លាំង របស់ពួកគេដើម្បី ខិតខំប្រឹងប្រែង កម្ចាត់ឬទប់ស្កាត់ នូវអគ្គីភ័យ ទាំងអស់នោះ។

កាលពីឆ្នាំទៅ ឥណ្ឌូណេស៊ី បានបញ្ជូន ទាហានជាង២២.០០០នាក់ និងយន្តហោះ ចម្បាំង១២ គ្រឿងដោយ មានជំនួយពី អន្តរជាតិ ក្នុងការចេញ ប្រតិបត្តិកា រពន្លត់នៅទូទាំង ប្រទេស ហើយគ្រោះអគ្គីភ័យ នេះដែរបាន សម្លាប់មនុស្ស ចំនួន១៧នាក់ ផងដែរ។

 

 

 

 

RELATED ARTICLES