Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិតើក្រុមអាយសុីស​មានប្រភពដើមមកពីណា?

តើក្រុមអាយសុីស​មានប្រភពដើមមកពីណា?

ផ្អែកតាមការឈ្លានពានអ៊ីរ៉ាក់ និងការផ្តួលរំលំ លោកសាដាម ហ៊ូសេន លោក Zarqawi និងក្រុម JTJ របស់លោកបានប្រែក្លាយជាក្រុម ដែលគេស្គាល់ជាងគេ និងប្រើអំពើ ហិង្សាច្រើនបំផុត ក្នុងការទប់ទល់ និងក្រុមសាន់នី ហើយក៏ជា ក្រុមដែលមាន ឈ្មោះបោះសំឡេង ភ្លាមៗចំពោះ ភាពសាហាវឃោឃៅ ផងដែរ។ JTJ ប្រើប្រាស់អ្នកបំផ្ទុះ គ្រាប់បែកអត្ត ឃាត កែច្នៃគ្រឿង ផ្ទុះ ការបង្ហោះ ខ្សែអាត់ វីដេអូកាត់ក្បាល ជនបរទេស ការបំផ្ទុះគ្រាប់ បែកនៅ វិហារអ៊ីស្លាមនិកាយស៊ីអ៊ីត និងការវាយប្រហារ ជាច្រើន លើសហ រដ្ឋអាមេរិកនិងកងកម្លាំង សម្ព័ន្ធមិត្ត របស់ប្រទេសនេះ។

នៅថ្ងៃ១៧តុលា ឆ្នាំ២០០៤ ក្រុម JTJ បានប្តេជ្ញា មានភក្តីភាព ចំពោះលោក ប៊ីឡាដិន និងក្រុម អាល់កៃដា និងបានផ្លាស់ ប្តូរឈ្មោះ របស់ខ្លួន ទៅជា Tanzim Qaidat al-Jihad fi Bilad al-Rafidayn ប៉ុន្តែគេ ងាយ ស្គាល់ថាជាក្រុមអាល់កៃដា ក្នុង ប្រទេសអ៊ីរ៉ាក់។

ក្នុងខែមករា ឆ្នាំ២០០៦ ក្រុមអាល់កៃដា ក្នុងប្រទេសអ៊ីរ៉ាក់ បានចូលរួមជាមួយ និង ក្រុមសាន់នី៥ ផ្សេងទៀត បង្កើតក្រុម ប្រឹក្សា Mujahideen Shura ដើម្បីបង្កើន ការសម្រប សម្រួលចំពោះ ការតស៊ូ របស់ពួកគេ ទប់ទល់និងកងកម្លាំង សហរដ្ឋអាមេរិក និងរដ្ឋាភិបាល អ៊ីរ៉ាក់ដែលកៀប សង្កត់អ្នក និកាយស៊ីអ៊ីត។

សហរដ្ឋអាមេរិក បានព្យាយាម សម្លាប់ឬចាប់ខ្លួន លោក Zarqawi ជាច្រើនដង ហើយនៅ ថ្ងៃ៧មិថុនាឆ្នាំ២០០៦ សហរដ្ឋអាមេរិក បានដាក់ទិស ដៅវាយប្រហារ ពីលើអាកាស កំទេចលំនៅឋាន ដែលជាទីសុវត្ថិភាព របស់លោក Zarqawi ក្នុងទីក្រុង បាដាដប្រទេស អ៊ីរ៉ាក់និងបាន សម្លាប់លោកនិង អ្នកឯទៀត។

ក្នុងខែតុលាឆ្នាំ ២០០៦ ក្រុមប្រឹក្សា Mujahideen Shura បានរៀបចំ ខ្លួននិងបង្កើត ឈ្មោះថ្មីរបស់ខ្លួន ឡើងវិញជាក្រុមរដ្ឋអ៊ីស្លាម អ៊ីរ៉ាក់(ISI) ដែលបច្ចុប្បន្ន ដឹកនាំដោយ លោក Abu Ayyub al-Masri និង លោក Abu Omar al-Baghdadi ដោយសារ តែលោក Zarqawi ត្រូវសហរដ្ឋ អាមេរិកសម្លាប់។រដ្ឋអ៊ីស្លាម អ៊ីរ៉ាក់បាន បន្តកលយុទ្ធដែលបានចាប់ ផ្តើមឡើង ដោយលោក Zarqawi ជាមួយ និងការកាត់ក្បាល និងវាយប្រហារ ដោយគ្រាប់ បែកលើគោលដៅជនស៊ីវិល។ក្រុមដែល មានឈ្មោះ ថ្មីនេះ បានរក្សា ភក្តីភាព និងការ តភ្ជាប់ទំនាក់ ទំនងជា មួយនិងពួកអាល់កៃដា។

(តទៅលេខក្រោយ)

RELATED ARTICLES