Friday, April 19, 2024
Homeព័ត៌មានអន្តរជាតិក្រុមអាយស៊ីស តែងតាំងមេថ្មីនៅ នីហ្សេរីយ៉ា

ក្រុមអាយស៊ីស តែងតាំងមេថ្មីនៅ នីហ្សេរីយ៉ា

នីហ្សេរីយ៉ា៖ យោងតាម កិច្ចសម្ភាសន៍ មួយដែលបាន ចេញផ្សាយ កាលពីថ្ងៃពុធ ដោយក្រុម រដ្ឋអ៊ីស្លាមបង្ហាញថា ក្រុមសកម្មប្រ យុទ្ធរដ្ឋអ៊ីស្លាម Boko Haram របស់ នីហ្សេរីយ៉ា បានប្រកាស តែងតាំង មេដឹកនាំ ថ្មីដែលជាអ្នកកំពុង គំរាមកំហែង បំផ្ទុះគ្រាប់ បែកនៅព្រះ វិហារសាសនា គ្រិស្តនិង សម្លាប់គ្រិស្តប រិស័ទជាច្រើន នាក់ ខណៈពេល នៃការ បញ្ចប់ការវាយ ប្រហារលើ ព្រះវិហារអ៊ីស្លាមនិងផ្សារជា ច្រើនដែល ប្រើប្រាស់ដោយ ពួកមូស្លីម។

ចំណែកការ បកប្រែបទ សម្ភាសន៍មួយ របស់ទីភ្នាក់ ងារស៊ើបអង្កេត សម្ងាត់ SITE Intelligence Group ដែលចេញ ផ្សាយកាលពី ថ្ងៃពុធនៅក្នុង កាសែត រដ្ឋអ៊ីស្លាម al-Nabaa ឲ្យដឹងថា មាន គម្រោងការ ណ៍អាក្រក់មួយមកលើ តំបន់កាន់ សាសនា គ្រិស្តនិង ផែនការណ៍ ទម្លាក់ កំហុសលើស កម្មភាព សប្បុរសធម៌នៃការប្រើ ប្រាស់ ជំនួយរបស់ ពួកគេចំពោះ ករណីនេះទៀតផង។

កាសែតដដែល នោះបានបញ្ជាក់ ថាលោក Abu Musab al-Barnawi គឺជាមេ ដឹកនាំថ្មី Wali ដែលគេ ហៅថាខេត្ត West Africa ។ ឈ្មោះ Wali ត្រូវបានប្រើប្រាស់ កាលពី ដើមឡើយ នៅក្នុងការ ពិពណ៌នាពីមេដឹកនាំយូរ អង្វែង របស់ Boko Haram គឺ លោក Abubakar Shekau ។

របាយការណ៍ មិនបានលើក ឡើងពីឋានៈថ្មីរបស់ លោក Shekau ជាអ្វីនោះ ឡើយ តែយ៉ាងណា មានពាក្យចចាមអារាម ថាលោក ត្រូវបាន ផ្លាស់តំណែងថ្មី។

នៅក្នុងបទ សម្ភាសន៍ជាមួយ និងលោក al-Barnawi ដែល ជាមេដឹកនាំ ថ្មីគេបានកត់ សម្គាល់ពី ការផ្លាស់ប្តូរដ៏ធំមួយនៅក្នុង យុទ្ធសាស្ត្រ សម្រាប់ក្រុម ចូលចិត្តគំនិត បះបោរដែល បានសម្លាប់ជន មូស្លីមច្រើន ជាងជនកាន់សាសនាគ្រិស្តក្នុង ការវាយប្រហារ នៅលើព្រះវិហារ អ៊ីស្លាមដោយជន អត្តឃាតនិង ខ្មាន់កាំភ្លើង។

រីឯនៅក្រោមការដឹក នាំរបស់មេចាស់ លោក Shekau ការពង្រីក កុបកម្មក្នុងរយៈ ពេល៧ឆ្នាំទៅកាន់បណ្តាប្រទេ សនានា បានសម្លាប់មនុស្សជាង ២ម៉ឺននាក់ និងបានជំរុញ ឲ្យប្រជាជន ២,២លាននាក់ចាក ចេញពីលំនៅ ឋានរបស់ពួកគេ។

គួរកត់សម្គាល់ថានៅក្នុង កិច្ចសម្ភាសន៍ លោក al-Barnawi បានថ្លែង ថាក្រោមភាពជា អ្នកដឹកនាំ របស់លោក ក្រុមសកម្មប្រយុទ្ធនឹង បំពេញការងារ ដើម្បីដណ្តើមយក ដែនដីរបស់ខ្លួនមកវិញ។

RELATED ARTICLES