Thursday, April 25, 2024
Homeព័ត៌មានជាតិអតីត​​​នាយ​​ប៉ុស្តិ៍​​​ត្រពាំង​វែង​ ចង.ក​​សម្លាប់​ខ្លួន​​​នៅ​​លើ​​ដើម​ឈើ​

អតីត​​​នាយ​​ប៉ុស្តិ៍​​​ត្រពាំង​វែង​ ចង.ក​​សម្លាប់​ខ្លួន​​​នៅ​​លើ​​ដើម​ឈើ​

ខេត្ដកណ្តាលៈ អតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង គឺលោក យ៉ិន ភឿន ត្រូវបានក្រុមគ្រួសារតាមរកប្រទះឃើញចង.កស្លាប់នៅលើដើមឈើខាងក្រោយផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង០៦ និង១៥នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង  ស្រុកកណ្ដាលស្ទឹង ។ ពាក់ព័ន្ធករណីជនរងគ្រោះចង.កធ្វើអត្ត ក្រុមគ្រួសារបានអះអាងថា បណ្តាលមកពីជនរងគ្រោះតូចចិត្តទៅនឹងខ្លួនមានជម្ងឺមហារីកបំពង.កនិងអញ្ចាញធ្មេញ ។

មន្ត្រីនគរបាលស្រុកណ្តាលស្ទឹងបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ យ៉ិន ភឿន ភេទប្រុស អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ ជាអតីតនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងវែង បច្ចុប្បន្នជាមន្ត្រីចូលនិវត្តន៍ មានទីលំនៅក្នុងភូមិព្រៃទទឹង ឃុំត្រពាំងវែង  ស្រុកកណ្ដាលស្ទឹង ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ គឺនៅវេលាព្រឹកព្រលឹមជនរងគ្រោះបានក្រោកពីដំណេកដើរទៅខាងក្រោយផ្ទះ ដោយប្រាប់ប្រពន្ធកូនថាទៅមើលដំណាំ បន្ទាប់ពីទៅបាត់អស់រយៈពេលជាច្រើនម៉ោងមិនឃើញ មកផ្ទះវិញកូនៗបាននាំគ្នាតាមរក រហូតប្រទះឃើញជនរងគ្រោះចង.កនៅលើដើមឈើស្លាប់ ក៏នាំគ្នាស្រែឆោឡោឡើងបង្កឲ្យមានការភ្ញាក់ផ្អើលតែម្តង ៕

សិលា

 

RELATED ARTICLES