Saturday, April 20, 2024
Homeព័ត៌មានជាតិលោក​កឹម សុខា អំពាវ​នាវ​ថា ខ្មែរ​រួប​រួម រស់ ខ្មែរ​ឈ្លោះ​បែក​បាក់​ស្លាប់

លោក​កឹម សុខា អំពាវ​នាវ​ថា ខ្មែរ​រួប​រួម រស់ ខ្មែរ​ឈ្លោះ​បែក​បាក់​ស្លាប់

ភ្នំពេញ ៖ លោកកឹម សុខា ប្រធានស្តីទី គណបក្សសង្គ្រោះជាតិ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម បានថ្លែងអំពាវនាវជាថ្មី ឱ្យខ្មែរគ្រប់និន្នាការ រួបរួមគ្នាជាធ្លុងមួយ ដោយ លោកបញ្ជាក់ថា ខ្មែររួបរួម ខ្មែររស់ ខ្មែរឈ្លោះ បែកបាក់ ខ្មែរស្លាប់

លោកកឹម សុខា បានថ្លែងបែបនេះក្នុង កម្មវិធីបើកវគ្គបណ្តុះបណ្តាលយុវជនគណបក្ស សង្គ្រោះជាតិ ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី 29 ខែកក្កដា ឆ្នាំ2016 នៅទីស្នាក់ការ កណ្តាលគណបក្សសង្គ្រោះជាតិ ស្ថិតនៅសង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ។

នៅថ្ងៃដដែលនោះ លោកកឹម សុខា បាន សរសេរក្នុងទំព័របណ្តាញសង្គមហ្វេសប៊ុករបស់ លោកថា ខ្មែររួបរួម ខ្មែររស់ ខ្មែរឈ្លោះបែកបាក់ ខ្មែរស្លាប់។ ខ្ញុំសង្កេតឃើញថា តាមរយះប្រតិកម្មរបស់អង្គការសហប្រជាជាតិ ប្រទេស មហាអំណាចនានា អង្គការអន្តរជាតិធំៗ អ្នកវិភាគ និងអ្នកតាមដាននយោបាយជាតិ និង អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិល្បី²ក្នុង ពិភពលោក ជាពិសេស ប្រតិកម្មរបស់ប្រជាពលរដ្ឋខ្មែររាប់លាននាក់ដែលបានបញ្ចោញក្នុងពេលថ្មីៗនេះ គឺជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ ដែលមិនអាចប្រកែកបានថា ប្រទេសកម្ពុជា យើងកំពុងមានបញ្ហាធ្ងន់ធ្ងរ ដែលទាមទារឱ្យ មានដំណោះស្រាយទាន់ពេលវេលា

លោកកឹម សុខា បានសរសេរបន្តថា ខ្ញុំ យល់ថា បើគ្រូពេទ្យជាច្រើន ពិនិត្យឃើញថា មនុស្សនោះ មានជំងឺហើយ តែនៅតែមិនព្រម ទទួលស្គាល់ ថាខ្លួនឈឺ ឬដឹងថាខ្លួនឈឺហើយ មិនព្រមពិគ្រោះយោបល់ជាមួយគ្រូពេទ្យ ឬ មិនព្រមទទួលព្យាបាលទេ អ្នកជំងឺនោះនឹងអាច ពិការ ឬស្លាប់ជាមិនខាន។ ដូច្នេះលើសពីនេះ ទៅទៀត ខ្ញុំយល់ថា យើងមិនត្រឹមតែពឹងលើគ្រូ ពេទ្យទាំងស្រុងនោះទេ សំខាន់ខ្លួនយើងជាអ្នក ជំងឺ និងក្រុមគ្រួសារត្រូវចូលរួមជួយមើលថែ គ្នាផងដែរ 

គួរបញ្ជាក់ថា លោកកឹម សុខា បានបន្ត ឃុំខ្លួនឯង នៅទីស្នាក់ការកណ្តាលគណបក្ស សង្គ្រោះជាតិ អស់រយះពេលជាង1ខែមកហើយ បន្ទាប់ពីលោកត្រូវបានតុលាការចោទប្រកាន់ ពីបទល្មើសជាក់ស្តែងបដិសេធក្នុងការចូល ខ្លួនពោលគឺចាប់តាំងពីថ្ងៃទី26 ខែមិថុនា ឆ្នាំ2016 ក្រោយពេលលោកកឹម សុខា មិន ចូលទៅបង្ហាញខ្លួននៅតុលាការ តាមដីកាកោះ លើកទី2 ក្នុងឋាន³ជាសាក្សី ក្នុងសំណុំរឿង សញ្ចារកម្មពាក់ព័ន្ធតំណាងរាស្ត្រ2រូប នៃ គណបក្សសង្គ្រោះជាតិ គឺលោកពិន រតនា និង លោកតុ វ៉ាន់ចាន់ បន្ទាប់ពីមានបណ្តឹងរបស់ កញ្ញាខុម ចាន់តារ៉ាទី ហៅស្រីមុំ។

ដោយឡែក នៅព្រឹកថ្ងៃទី30 ខែកក្កដា ឆ្នាំ2016 ថ្លែងក្នុងសន្និសីទកាសែត នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិ លោកទាវ វណ្ណុល សមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី និងជាមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បាន លើកឡើងចំនួន4ចំណុច រួមមាន ៖

1-គណបក្សសង្គ្រោះជាតិ ផ្តោតលើការ បោះឆ្នោត

2-គណបក្សសង្គ្រោះជាតិ មានការព្រួយបារម្ភអំពីពលករចំណាកស្រុក 

3-គណបក្សសង្គ្រោះជាតិ បានដាក់លិខិត ទៅគ..ប ស្នើជួយសម្រួលដល់ពលករចំណាកស្រុក ចុះឈ្មោះឱ្យបានច្រើន ពិសេសនៅពេល បុណ្យភ្ជុំបិណ្ឌ ខាងមុខនេះ

4-គណបក្សសង្គ្រោះជាតិ សង្ឃឹមថា កម្តៅ នយោបាយនឹងចុះថយនៅមុនការចុះឈ្មោះ បោះឆ្នោតខាងមុខនេះ។

ទោះយ៉ាងណា លោកផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យទីស្តីការគណ³រដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា ការលើក ឡើងរបស់គណបក្សប្រឆាំងថា ស្ថានការណ៍ នយោបាយនៅកម្ពុជា ក្តៅ ឬត្រជាក់នោះ គឺ គណបក្សប្រឆាំងជាអ្នកបង្កឡើងដោយខ្លួនឯង ហើយបានព្យាយាមទាញរឿងបុគ្គល និងតុលាការ ទៅជារឿងនយោបាយ និងទំនាស់រវាងគណបក្ស ដែលតាមពិត រវាងគណបក្ស និងគណបក្ស ពុំមានទំនាស់គ្នានោះទេ ហើយក៏គ្មានកម្តៅ នយោបាយអ្វីឡើយ៕

RELATED ARTICLES