នាំ​​​ឃាត​ករ​​បាញ់​​សម្លាប់​​​​ជន​​ជាតិ​​កូរ៉េ​ នៅ​ស្រុក​កណ្ដាល​ស្ទឹង​ ទៅ​​ធ្វើ​​ត្រាប់​​

0
342
fdsgdsa
ជនដៃដល់ពាក់អាវការ៉ូ មេព្រហ្មអាវុធហត្ថ នាំទៅធ្វើត្រាប់

ខេត្ដកណ្ដាលៈ ឃាតករបាញ់សម្លាប់អ្នកជំនួញជនជាតិកូរ៉េម្នាក់ នៅស្រុកកណ្ដាលស្ទឹង នាពេលកន្លងមក ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ដកណ្ដាល សហការជាមួយកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាប់ខ្លួនបានកាលពីវេលាម៉ោង១៧ និង០៥នាទី ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ នៅត្រង់ចំណុចខាងកើតផ្សារធំថ្មី រាជធានីភ្នំពេញ ។ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៦នេះ សមត្ថកិច្ចបាននាំខ្លួនឃាតករដៃឆៅរូបនេះទៅចង្អុលបង្ហាញទីតាំងកើតហេតុ និងឲ្យជនសង្ស័យរូបនេះធ្វើត្រាប់តាមសកម្មភាពបាញ់សម្លាប់ជនរងគ្រោះ ។

ជនសង្ស័យជាឃាតករឈ្មោះផុំ រដ្ឋា ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ ជនសង្ស័យរូបនេះត្រូវបានសមត្ថកិច្ចចាប់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពបាញ់៤គ្រាប់សម្លាប់បុរសជនជាតិកូរ៉េម្នាក់ កាលពីវេលាម៉ោង១៧និង៣០នាទី ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ កន្លងទៅនៅត្រង់ចំណុចសាលាឆទៀនមួយ ស្ថិតក្នុងភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ។ ជនរងគ្រោះឈ្មោះ JO CHUNSEONG ភេទប្រុស កើតថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៥៨ ជនជាតិកូរ៉េ កាន់លិខិតឆ្លងដែនលេខM63412275 ជាអ្នកជំនួញនាំទូរស័ព្ទស្មាតហ្វូនពីប្រទេសកូរ៉េយកមកលក់នៅកម្ពុជា ។

dfagfg
ជនដៃដល់កំពុងធ្វើត្រាប់ ឲ្យសមត្ថកិច្ចមើល

មន្រ្ដីកងរាជអាវុធហត្ថខេត្ដកណ្ដាលបានឲ្យដឹងថា ក្រោយពីចាប់ខ្លួនជនសង្ស័យឈ្មោះ ផុំ រដ្ឋា បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពប្រើប្រាស់កាំភ្លើងខ្លីបាញ់ជនរងគ្រោះចំនួន៤គ្រាប់ បណ្ដាលឲ្យស្លាប់នៅក្នុងសាលាឆទៀនឯភូមិកោះខ្នុរ ឃុំព្រៃរកា ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ។ ក្រោយពីបាញ់សម្លាប់ជនរងគ្រោះខ្លួនបានបើករថយន្ដម៉ាកKIA MORNING ពណ៌ការ៉ុត ពាក់ស្លាកលេខ ភ្នំពេញ2AK-7925 ឡើងទៅផ្លូវជាតិលេខ២ ក្នុងគោលបំណងឆ្ពោះទៅខេត្ដតាកែវ តែដោយសារខ្លាចមានសមត្ថកិច្ចស្ទាក់ចាប់ ខ្លួនក៏ឈប់រថយន្ដទុកចោលក្បែចិញ្ចើមផ្លូវទៅស្ថិតក្នុងភូមិសាស្រ្ដស្រុកបាទី ខេត្ដតាកែវ ជិតស្នាក់ការកងរាជអាវុធហត្ថការពារសន្ដិសុខ២០១ រួចក៏ជួលម៉ូតូឌុបជិះឆ្ពោះតាមផ្លូវជាតិលេខ៣ ទៅរាជធានីភ្នំពេញវិញ ។

dsfsfad
សពជនជាតិកូរ៉េ ដែលជនសង្ស័យយកទៅបាញ់សម្លាប់

ជនសង្ស័យបន្ដថា ពេលជិះម៉ូតូតាមផ្លូវរូបគេបានយកកាំភ្លើងខ្លីក្រវែងចោល រហូតដល់ចំណុចស្ពាន៧មករា ខ្លួនក៏បន្ដយកកាបូបស្ពាយនិងឯកសារមួយចំនួនទៀតពាក់ព័ន្ធនិងជនរងគ្រោះបោះចូលទៅក្នុងទឹក ទើបបន្ដដំណើរឆ្ពោះចូលក្នុងរាជធានីភ្នំពេញជាធម្មតា ។ ជនសង្ស័យឈ្មោះ ផុំ រដ្ឋា បញ្ជាក់ថា កាំភ្លើងខ្លីដែលបាញសម្លាប់ជនរងគ្រោះមានទាហានម្នាក់ យកមកបញ្ចាំខ្លួនក្នុងតម្លៃ១៥០ដុល្លារសហរដ្ឋអាមេរិក ហើយករណីឈានដល់បាញ់សម្លាប់ជនរងគ្រោះនេះ ក៏ព្រោះតែខ្លួនជំពាក់លុយជនរងគ្រោះច្រើនពេក មិនមានលទ្ធភាពសង ទើបសម្រេចចិត្ដបាញ់សម្លាប់ជនរងគ្រោះដើម្បីបំបិតមាត់និងបញ្ចប់បំណុល ។ មូលហេតុដែលនាំឲ្យខ្លួនជំពាក់លុយជនរងគ្រោះច្រើនដោយសារតែខ្លួនរងស៊ីមុខជំនួញនាំទូរស័ព្ទស្មាតហ្វូនពីប្រទេសកូរ៉េមកលក់នៅកម្ពុជា ហើយខាតចុងខាតដើមទើបជំពាក់លុយជនរងគ្រោះយ៉ាងដូច្នេះ ៕

សិលា