Friday, April 19, 2024
Homeព័ត៌មានជាតិ​ស្រ្ដី​កម្ម​ករ​ឡឥដ្ឋ​ម្នាក់​ ចរន្ដ​ភ្លើង​ឆ្លង​និង​ជញ្ជាំង​​​សង្ក័សី​ ឆក់​ស្លាប់​

​ស្រ្ដី​កម្ម​ករ​ឡឥដ្ឋ​ម្នាក់​ ចរន្ដ​ភ្លើង​ឆ្លង​និង​ជញ្ជាំង​​​សង្ក័សី​ ឆក់​ស្លាប់​

ខេត្តឧត្តរមានជយ័៖ ស្រ្តីកម្មករបម្រើការនៅឡឥដ្ឋមួយកន្លែង បានស្លាប់បាត់បង់ជីវិតភ្លាមៗដោយសារឆក់ខ្សែភ្លើង ខណៈដៃសើមទៅប៉ះនិងជញ្ជាំងសង្ក័សី មានចរន្ដអគ្គិសនី ចេញពីខ្សែភ្លើងដែលកកិតដាច់ អត់អ្នកដឹង ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោងង០៧និង៣០នាទីព្រលប់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅភូមិអូរឫស្សី សង្កាត់សំរោង ក្រុងសំរោង ។

សមត្ថកិច្ចនគរបាលក្រុងសំរោងបាននិយាយឲ្យដឹងថា ស្ត្រីដែលឆក់ខ្សែភ្លើងស្លាប់នេះ មានឈ្មោះណាំ ស្រីណែត អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មានមានមុខរបរជាកម្មករឡអិដ្ឋ ។

សមត្ថកិច្ចបានបន្តទៀតថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះខាងលើ បន្ទាប់ពីធ្វើការងាររបស់ខ្លួនរួចបានទៅលាងដៃ ពេលលាងដៃរួចមិនបានជូតអោយស្ងួតទេ ស្រាប់តែទៅប៉ះ និងជញ្ជាំងសង្ក័សីចៃដន្យក៏បានឆក់ខ្សែភ្លើងស្លាប់តែម្តង ។

ក្រោយហេតុការណ៏កើតឡើងសមត្ថកិច្ចបានពិនិត្យកន្លែងកើតហេតុ ឃើញខ្សែរភ្លើងបានកកិត និងដែកសង្ក័សី បណ្តាលឲ្យឆ្លងចរន្តអគ្គិសនីទើប បណ្តាលឲ្យឆក់ស្រ្តីរងគ្រោះស្លាប់បែបនេះ ៕

ដោយឡុង

RELATED ARTICLES