Saturday, April 20, 2024
Homeបច្ចេកវិទ្យាLG ​ទម្លាយ​​បទ​ពិសោធន៍​​ដាច់​​គេ​​ក្នុង​ V20

LG ​ទម្លាយ​​បទ​ពិសោធន៍​​ដាច់​​គេ​​ក្នុង​ V20

នៅលើគេហទំព័រផ្លូវការ របស់ខ្លួន LG ទើបមានទំនុកចិត្ត ប្រកាសទូរស័ព្ទ LG V20 ជិតចេញលក់នៅពេលខាងមុខ នឹងនាំមកឲ្យអ្នកប្រើប្រាស់នូវបទពិសោធន៍សំឡេង និងរូបភាពល្អបំផុត ។
LG បានបញ្ជាក់ជាផ្លូវការអំពីការរចនាសែស្រឡាយរបស់ LG V10 នឹងមានឈ្មោះថា LG V20 ។ ទូរស័ព្ទនេះនឹងត្រូវបានបំពាក់ឈីប 32-bit Hi-Fi Quad DAC ជាមួយសមត្ថភាពបន្ថយសំឡេងរំខានយ៉ាងច្រើន ល្អជាង៥០ភាគរយ បើប្រៀបធៀបជាមួយបណ្តាឈីប DAC ជាប្រពៃណី ។ ឆ្នាំមុន LG បានផ្គួបជាមួយ ESS Technology ដើម្បីបំពាក់ឈីប DAC (Digital Analog Converter -ការបំលែងសញ្ញាអេឡិចត្រូនិចទៅជា analog) 32 bit ឲ្យ LG V10 ។ លទ្ធផលគឺទូរស័ព្ទនេះទទួលបានយោបល់ល្អយ៉ាច្រើនពីអ្នកជំនាញការ និងអ្នកប្រើប្រាស់ចំពោះបទពិសោធន៍សំឡេង ។
ស្របពេលជាមួយគ្នានោះ LG ឲ្យដឹងថា V20 នឹងដើរដោយប្រព័ន្ធប្រតិបត្តិការ Android 7.0 Nougat ហើយនឹងត្រូវបានឧទ្ទេសនាមក្នុងព្រឹត្តិការណ៍ត្រូវបានរៀបចំនៅថ្ងៃទី៦ខែកញ្ញា នៅសាន់ហ្វ្រាន់ស៊ីស្កូ អាមេរិក ។ មួយថ្ងៃបន្ទាប់ពីនោះ (ថ្ងៃទី៧ខែកញ្ញា) LG ក៏រៀបចំដាក់តាំងបង្ហាញស្មាតហ្វូននេះ នៅទីផ្សារប្រទេសកូរ៉េខាងត្បូងដែរ ។
ក្រៅពីគុណភាពសំឡេងសន្យាជាមួយឈីប 32-bit Hi-Fi Quad DAC, LG V20 មានលទ្ធភាពជាច្រើននឹងនាំមកនូវភាពគួរឲ្យភ្ញាក់ផ្អើលដល់អ្នកប្រើប្រាស់នូវមុខងារថតរូប ថតវីដេអូ ជាមួយការបង្ហាញមុខរបស់កាមេរ៉ាភ្លោះនៅផ្នែកខាងក្រោយ ស្រដៀងគ្នានឹង LG G5 ។ មានលទ្ធភាពជាច្រើន ដែលម៉ាស៊ីនថតនៅលើ LG V20 នឹងត្រូវបានធ្វើឲ្យប្រសើរឡើងកាន់តែច្រើន បើប្រៀបធៀបជាមួយ G5 និងត្រូវបានបំពាក់របបថតវីដេអូ Manual ដូចគ្នានឹងទូរស័ព្ទមុន LG V10 ។
ពាក្យចចាមអារ៉ាមថ្មីៗនេះឲ្យដឹងថា LG V20 នឹងត្រូវបានចែកចាយជាលើកដំបូងនៅថ្ងៃទី២៣ខែកញ្ញា ដោយក្រុមហ៊ុនបណ្តាញ T-Mobile ។ ទូរស័ព្ទនឹងត្រូវបានចេញលក់ក្នុងតម្លៃ ៦៤០ដុល្លារ ៕
ដោយ: តូច រំលឹក

RELATED ARTICLES