LG​ V20 ​នឹង​មាន​ ៤​​កាមេរ៉ា​

0
360

មិនត្រឹមតែមានកាមេរ៉ាភ្លោះ ដើម្បីថត selfie ដូច V10 ប៉ុណ្ណោះទេ phablet លំដាប់ខ្ពស់ថ្មិរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងនៅបានបំពាក់កាមេរ៉ាភ្លោះនៅផ្ទៃខ្នងទៀតផង ។
V20 ម៉ូដែលស្មាតហ្វូន Android ខ្នាតធំ ត្រូវបាន LG អះអាងថា នឹងដាក់តាំងបង្ហាញនៅថ្ងៃទី៦ ខែកញ្ញាខាងមុខ នៅអាមេរិក ។ បណ្តារូបភាពដំបូងៗអំពីផលិតផល ក៏ត្រូវលេចធ្លាយពីក្រុមហ៊ុនផលិតប្រអប់ខ្នងមួយ ។ ខុសពី V10 ចេញលក់កាលពីឆ្នាំមុន V20 បង្ហាញថា មានជ្រុងរាងមូលដូចម៉ូត G5 ផ្ទៃខ្នងលោហធាតុ និងត្រូវបានរចនាយ៉ាងរឹងមាំ ។
ចំណុចបង្កឲ្យចាប់អារម្មណ៍បំផុត គឺពេល  LG V20 អាចជាស្មាតហ្វូនលើកដំបូងនៅលើពិភពលោក ដែលមានកាមេរ៉ាភ្លោះនៅផ្ទៃខាងមុខ និងផ្ទៃខាងក្រោយ ការផ្គួបរបស់កាមេរ៉ា V10 និង G5 ។ ក្នុងពេលនោះ អេក្រង់សំខាន់អាចបានបង្រួមមកនៅ ៥,៥អ៊ីញ ប៉ុន្តែនៅរក្សា resolution QuadHD 2K រួមជាមួយអេក្រង់បន្ទាប់បន្សំមួយស្ថិតនៅផ្នែកខាងលើ ដើម្បីបង្ហាញការជូនដំណឹងដោយឡែក ប៊ូតុងបិទ ឬហត្ថលេខាផ្ទាល់ខ្លួន ។
ក្រៅពីកាមេរ៉ា LG បានឲ្យដឹងថា នឹងវិនិយោគទៅលើសំឡេងសម្រាប់ស្មាតហ្វូនច្រើនជាងបណ្តាក្រុមហ៊ុនផលិតផ្សេងៗ ។ ក្រុមហ៊ុនទម្លាយឲ្យដឹងថា ប្រព័ន្ធសំឡេង និងកាសរបស់ V20 នឹងអភិវឌ្ឍន៍ដោយ Bang & Olufsen ។ ចំណែកតាម PhoneArena នេះនឹងជាស្មាតហ្វូន Android លើកដំបូងមាន Quad DAC 32-bit របស់ ESS អនុញ្ញាត្យបំលែងទ្រង់ទ្រាយតន្ត្រីជាច្រើនមានគុណភាពខ្ពស់ ដូចជាម៉ាស៊ីនចាក់តន្ត្រីអាជីព ។
ការកំណត់រចនាសម្ព័ន្ធរបស់ V20 ត្រូវបានព្យាករណ៍ថា មិនខុសគ្នាច្រើនជាមួយបណ្តាម៉ូដែល Android ចេញលក់កាលពីដើមឆ្នាំមកដល់ពេលនេះ ពេលប្រើឈីប Snapdragon 820 របស់ Qualcomm រ៉េម៤ជីកាបៃ ប៉ុន្តែថ្មសម្រេចដល់ 4.000 mAh ។ តាម Google V20 នឹងជាស្មាតហ្វូនលើកដំបូងចេញលក់នៅទីផ្សារត្រូវបានដំឡើងស្រាប់ Android 7.0 Nougat ៕
ដោយ: តូច រំលឹក