Mercedes ​EQ ​- ​ម៉ាក​ថ្មី​របស់​ក្រុមហ៊ុន​រថយន្ត​ប្រណីត​អាល្លឺម៉ង់

0
386

បណ្តាឈ្មោះ ហៅដូចជា EQA, EQC, EQE, EQG, EQS អាចត្រូវបានក្រុមហ៊ុន ផលិតរថយន្តប្រទេសអាល្លឺម៉ង់ជ្រើសរើសជានិមិត្តសញ្ញាសម្រាប់ចរន្តផលិតផលរថយន្តអគ្គិសនីថ្មី ។

បណ្តានិមិត្តសញ្ញា EQ នឹងត្រូវគ្នាជាមួយបណ្តាផលិតផល Mercedes កំពុងមានមុខនៅលើទីផ្សារ ។ ជាក់ស្តែងបណ្តាគំរូរថយន្តអគ្គិសនីលើកដំបូងរបស់ Mercedes អាចជាចរន្ត SUV និមិត្តសញ្ញា EQC ស្រដៀងគ្នាជាមួយ GLC ឬ រថយន្ត sedan ស្ព័រមួយ ។

បណ្តាឈ្មោះបញ្ចប់ដោយអក្សរ C, E ឬ S នឹងស្ថិតនៅក្នុងចរន្តផលិតផល និងទំហំរបស់រថយន្ត ។ សព្វថ្ងៃក្រុមហ៊ុនផ្កាយស្លាប៣កំពុងធ្វើនីតិវិធីចុះបញ្ជីម៉ាក ។

ឈ្មោះទាំងអស់នេះបង្ហាញថា Mercedes សម្រេចចិត្តជ្រើសរើសនិមិត្តសញ្ញាដាច់ដោយឡែក សម្រាប់ចរន្តផលិតផលប្រើប្រាស់ថាមពលអគ្គិសនី ។

កាសែត AutoCar របស់អង់គ្លេសអះអាងថា «ទោះបីផ្កាយ ឈ្មោះ EQ ក៏សក្តិសមជាង បើប្រៀបជាមួយឈ្មោះ ED ដែល Mercedes ប្រើប្រាស់មុននេះសម្រាប់គំរូ Smarts អគ្គិសនី» ។ ហើយទោះបីរថយន្តដំបូងគឺ SUV ឬ sedan ក៏ដោយ ក៏គ្រោងនឹងបង្ហាញមុខជាផ្លូវការនៅ Paris Motor Show នៅខែខាងមុខដែរ ៕

ដោយ: តូច រំលឹក