Tuesday, April 16, 2024
Homeព័ត៌មានអន្តរជាតិស្ទាក់ក្បួនរថយន្តប្រតិភូ បាញ់សម្លាប់ ទាហាន៧នាក់ នៅភាគ និរតីប៉ាគីស្ថាន

ស្ទាក់ក្បួនរថយន្តប្រតិភូ បាញ់សម្លាប់ ទាហាន៧នាក់ នៅភាគ និរតីប៉ាគីស្ថាន

ព័ត៌មានទាន់ហេតុការណ៍

ប៉ាគីស្ថាន៖ មន្ត្រីជាន់ខ្ពស់ ក្នុងតំបន់បាន ថ្លែងនៅថ្ងៃសុក្រនេះថា ខ្មាន់កាំភ្លើងជាច្រើន នាក់បានពួនស្ទាក់បាញ់ សម្លាប់ទាហាន៦នាក់ និងមន្ត្រីរដ្ឋាភិបាលម្នាក់ ក្នុងក្បួនរថយន្តអម ដំណើររបស់ ពួកគេដែល ទើបនិងមក ពី សម្របសម្រួល ក្នុងកុបកម្មដែល បានញាំញីនៅ ខេត្ត Baluchistan ភាគ និរតី ប៉ាគីស្ថាន។

ការវាយប្រហារ នេះបានកើតឡើង នៅតំបន់មួយ ដែលស្ថិត នៅចម្ងាយ ប្រមាណជា ៨០គីឡូម៉ែត្រពីខេត្ត Gwadar ជាកំពង់ផែ មួយ ដែលនឹងដើរ តួនាទីសំខាន់ ក្នុងគម្រោង សេដ្ឋកិច្ចចិន-ប៉ាគីស្ថាន ដែលមាន ទំហំទឹកប្រាក់ ៤៦ប៊ីលានដុល្លារ ដែល លាតសន្ធឹងពី សមុទ្រ អារ៉ាប់ទៅ កាន់ស្រុកស៊ីនជាំង ភាគខាង លិចរបស់ចិន។

អភិបាលរង ខេត្ត Gwadar លោក Tufail Baloch បានថ្លែង ប្រាប់សារ ព័ត៌មាន Reuters ថាក្បួនរថយន្តគណៈ ប្រតិភូនេះ បាននិង កំពុង វិលត្រឡប់ ពីធ្វើការ សម្របសម្រួល ជម្លោះដែនដីមួយកាលពី យប់ថ្ងៃព្រហ្បត្តិ៍ នៅពេលខ្មាន់ កាំភ្លើងបានបាញ់ គ្រាប់រ៉ុក្កែតជាច្រើន គ្រាប់និងគប់ គ្រាប់បែកដៃសំដៅ ក្បួនដង្ហែរនេះ។

លោកបានថ្លែង ថាភ្លាមៗនោះពួកខ្មាន់ កាំភ្លើងបានបើក ការបាញ់រះដោយ ប្រើប្រាស់កាំ ភ្លើងយន្ត(រ៉ាហ្វាល់) AK-47 បណ្តាលឲ្យ មន្ត្រីជាន់ ខ្ពស់រដ្ឋាភិបាល ក្នុងស្រុកម្នាក់ ស្លាប់បាត់បង់ជីវិត។

ពួកបំបែក ខ្លួនក្នុងតំបន់ Baluchistan ជាអ្នកដែលរត់ បែកខ្ចាយខ្ចាយមួយ ក្រុមប៉ុន្តែខេត្តដ៏ ធំល្វឹងល្វើយ ដែលមាន ព្រំដែនជាប់អ៊ីរ៉ង់ និងអាហ្វហ្គានី ស្ថាននេះបា នចាប់ផ្តើមកើត មាននូវការវាយប្រហារដ៏កម្រ លើកងសន្តិសុខក្នុងអំឡុង ពេលនៃការ ប្រឹងប្រែង ជាច្រើន ទសវត្សរ៍ ដើម្បីទាមទារ ឯករាជ្យសម្រាប់ ជាតិមាតុ ភូមិរបស់ពួកគេ។

គួររំលឹកថាកាល ពីឆ្នាំមុនខ្មាន់កាំ ភ្លើងបានបង្ក ព្យុះភ្លៀង នៅអាកាស យានដ្ឋាន Jewani ក្នុងតំបន់Baluchistan ដែលបាន សម្លាប់វិស្វករ ជាច្រើននាក់ និងបំផ្លាញដល់ ប្រព័ន្ធរ៉ាដាជា ច្រើនទៀតផង។

 

RELATED ARTICLES