Thursday, March 28, 2024
Homeសន្ដិសុខសង្គម​ពោះ​​ម៉ាយ​​យូរ​ ​ជូរ​​មាត់ ​​ទៅ​លូក​ចាប់​ដោះ​កូន​ស្រី​គេ​ ជាប់​ខ្នោះ ​

​ពោះ​​ម៉ាយ​​យូរ​ ​ជូរ​​មាត់ ​​ទៅ​លូក​ចាប់​ដោះ​កូន​ស្រី​គេ​ ជាប់​ខ្នោះ ​

ភ្នំពេញ៖ បុរសពោះម៉ាយ ជាជាងពិតានផឹកស្រាថ្នាំអស់៣លីត្រ ស្លៀកខោលីអូ ដើរទៅលូកដៃតាមបង្អួចចាប់ដោះក្មេងស្រីអាយុ១៥ឆ្នាំ ដែលកំពុងតែដេកជាមួយឪពុកត្រូវបានឃាត់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច ដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៣ ខែសីហា នៅចំណុចការដ្ឋានជួសហាងកោះពេជ្រ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះមានឈ្មោះ វ៉ាន់ រដ្ឋា ភេទស្រី អាយុ១៥ឆ្នាំ ស្នាក់នៅជាមួយឱពុកធ្វើការសំណង់នៅកើតហេតុខាងលើ មានស្រុកកំណើតនៅស្រុកក្សាម ខេត្តកំពង់ឆ្នាំង ។ ជនល្មើសមានឈ្មោះ នូវ ឌីណា ភេទប្រុស អាយុ៣២ឆ្នាំ មុខ របរជាងពិដាន នៅការដ្ឋានជួសហាងកើតហេតុខាងលើ ស្នាក់នៅការដ្ឋាន មានស្រុកកំណើតនៅភូមិត្រពាំងឬស្សី ឃុំសំរោង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ជាបុរសពោះម៉ាយកូន២នាក់ ប្រុសម្នាក់ និងស្រីម្នាក់ ។

តាមសម្តីឪពុកជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុ កូនស្រីរបស់គាត់បាននៅជាមួយគាត់នៅការដ្ឋានជួសជុលហាងឲ្យគេដោយដេកនៅការដ្ឋានតែម្តង ។  នៅយប់កើតហេតុ កូនស្រីបានដេកជាមួយគាត់ ស្រាប់តែមានបុរសម្នាក់ ជាកម្មករធ្វើការជាមួយរូបគាត់ បានលូដៃតាមមាត់បង្អួចមកចាប់ដោះកូនស្រីរបស់គាត់ធ្វើឲ្យកូនស្រីគាត់ស្រែក ភ្លាមៗនោះ រូបគាត់ក៏ចាប់តោងដៃជាប់ហើយស្រែកហៅកម្មករផ្សេងទៀតទៅជួយចាប់ខ្លួនជនល្មើសនៅខាងក្រៅបង្អួចប្រគល់ឲ្យសមត្ថកិច្ច ។

ព័ត៌មានលម្អិត សូមរង់ចាំអានលើទំព័រកាសែត នគរធំ ចេញផ្សាយថ្ងៃស្អែក !

RELATED ARTICLES