Friday, April 19, 2024
Homeព័ត៌មានជាតិបុរស​ជំងឺ​ធ្វើ​ទុក្ខ ចងក​ស្លាប់​ក្នុង​ផ្ទះ

បុរស​ជំងឺ​ធ្វើ​ទុក្ខ ចងក​ស្លាប់​ក្នុង​ផ្ទះ

ភ្នំពេញ ៖ បុរសម្នាក់ មានជំងឺសរសៃប្រសាទប្រចាំកាយជាយូរមកហើយ ស្រាប់តែ ក្រុមគ្រួសារភ្លេចខ្លួនបន្តិច បានលួចចងកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង៩និង ២០នាទីព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ។

បុរសគំនិតខ្លីដែលចងកធ្វើអត្តឃាតនោះ មានឈ្មោះវ៉ាន់ សំណាង ជាមនុស្សមានជំងឺ សរសៃប្រសាទប្រចាំកាយ និងមានលំនៅក្នុង ភូមិសង្កាត់កើតហេតុខាងលើ។

128

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យ ដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានសំងំនៅលើផ្ទះតែម្នាក់ឯង ចំណែកប្អូនស្រី របស់ជនរងគ្រោះម្នាក់ឈ្មោះវ៉ាន់ ឌីណា បាន មកដេកលើអង្រឹងខាងមុខផ្ទះ លុះដល់វេលា ម៉ោងកើតហេតុខាងលើ ប្អូនស្រីរបស់ជនរងគ្រោះបានដើរឡើងទៅលើផ្ទះវិញ ស្រាប់តែ ប្រទះឃើញជនរងគ្រោះចងកស្លាប់ទៅហើយ  ក៏ស្រែកឆោឡោផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិមកចោមរោមមើល រួចរាយការណ៍ប្រាប់ សមត្ថកិច្ចចុះមកពិនិត្យដល់ទីតាំងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះមក ពិនិត្យនិងធ្វើកោសល្យវិច័យសព រួចបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកធ្វើអត្តឃាតប្រាកដ មែន។ ចំណែកមូលហេតុទំនងមកពីសភាពជំងឺ របស់ជនរងគ្រោះធ្វើទុក្ខខ្លាំងពេក ទើបសម្រេច ចិត្តចងកសម្លាប់ខ្លួនបែបនេះតែម្តង។

សពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ ឱ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី

RELATED ARTICLES