Thursday, April 25, 2024
Homeកីឡាជាតិយុទ្ធនាការសុវត្ថិភាពចរាចរណ៍ “ជិះកង់ដើម្បីសុខភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន”

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ “ជិះកង់ដើម្បីសុខភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន”

 

កាកបាទក្រហមកម្ពុជា គ្រោងនឹងរៀបចំយុទ្ធនាការជិះកង់នៅព្រឹកថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៦ ក្រោមប្រធានបទ «ជិះកង់ដើម្បីសុខភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន» ដោយសហការជាមួយ ក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើណែតអនឡាញ «ONLINE» ដែលមានអ្នកចូលរួមប្រមាណជាង ៣០០នាក់ ដែលនឹងប្រព្រឹត្តទៅនៅវេលាម៉ោង ៧:០០ ព្រឹក នៅទីស្នាក់ការកណ្ដាល កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងតំណាងក្រុមហ៊ុនអនឡាញ “ONLINE” បុគ្គលិករបស់ក្រុមហ៊ុនអនឡាញ ONLINE” យុវជនកាកបាទក្រហមកម្ពុជា និងអ្នកស្ម័គ្រចិត្តជិះកង់យ៉ាងច្រើនកុះករផងដែរ។

យុទ្ធនាការសុវត្ថិភាពចរាចរណ៍ផ្តោតលើការ ជិះកង់ “ជិះកង់ដើម្បីសុខភាព សុវត្ថិភាពចរាចរណ៍ និងបរិស្ថាន” សម្រាប់ ឆ្នាំ២០១៦នេះ ជាព្រឹត្តិការណ៍លើកទី១ នៅក្នុងប្រទេសកម្ពុជា ក្នុងគោលបំណងដើម្បីបង្កើនការលើកកម្ពស់សុខភាព សុវត្ថិភាពចរាចរណ៍ និងយល់ដឹងអំពីបរិស្ថាន ក៏ដូចជាយល់ដឹងអំពីតម្រូវការក្នុងការការពារប្រព័ន្ធអេកូឡូស៊ី និងធម្មជាតិរបស់ព្រះរាជាណាចក្រកម្ពុជា និងភពផែនដីទាំងមូល។ ជាពិសសគឺ នាំសារ ជំរុញ និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋទូទាំងប្រទេសរួមគ្នាលើកកម្ពស់ការជិះកង់ និងការគោរពច្បាប់ចរាចរណ៍អោយបានច្រើន ទៅតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ការជិះកង់ គឺជាមធ្យោបាយធ្វើដំណើរតែមួយគត់ ដែលគ្មានផ្សែង និងជាមធ្យោបាយធ្វើដំណើរដ៏ល្អក្នុងចំណោមមធ្យោបាយធ្វើដំណើរផ្សេងៗទៀត ដូចនេះហើយទើប កាកបាទក្រហមកម្ពុជា សហការជាមួយក្រុមហ៊ុនអនឡាញ “ONLINE” រៀបចំយុទ្ធនាការនេះទ្បើងដើម្បីទាំងអស់គ្នាការពារបរិស្ថានរបស់យើងក៏ដូចជាការទប់ស្កាត់នូវបម្រែបម្រួលអាកាសធាតុ និងការកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ យុទ្ធនាការជិះកង់នេះបានបែងចែកជា ៣ក្រុម ដោយក្នុង ១ក្រុមមានអ្នកចូលរួមជាង ១០០នាក់ និងប្រព្រឹត្តទៅដោយមានការជួយសម្រួលចរាចរណ៍តាមដងផ្លូវពីសំណាក់អាជ្ញាធរមូលដ្ឋាន និងប៉ូលីសចរាចរណ៍ផងដែរ សំដៅទទួលបានភាព ជោគជ័យ និងដោយរលូន។

ជាចុងក្រោយយើងខ្ញុំសូមគោរព និងសំណូមពរអោយប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមសហការណ៏និង ការពារបរិស្ថាន ក៏ដូចជាយល់ដឹងអោយកាន់តែច្បាស់អំពីសុវត្ថិភាពចរាចរណ៏លើដងវិថីនានា ក្នុងប្រទេសកម្ពុជា ក៏ដូចជាការពារពិភពលោករបស់យើងទាំងអស់គ្នាផងដែរ។

សូមអរគុណ!!

RELATED ARTICLES