Tuesday, April 23, 2024
Homeបច្ចេកវិទ្យាSamsung ​បញ្ជាក់​ថា​នឹង​ឧទ្ទេស​នាម​ Galaxy ​Tab​ S3 ​នៅ​ IFA​ 2016

Samsung ​បញ្ជាក់​ថា​នឹង​ឧទ្ទេស​នាម​ Galaxy ​Tab​ S3 ​នៅ​ IFA​ 2016

Samsung ទើបបញ្ជាក់ជាផ្លូវការថា នឹងដាក់តាំងបង្ហាញ Tablet Galaxy Tab S3 នៅព្រឹត្តិការណ៍ IFA នឹងប្រព្រឹត្តទៅនៅដើមខែកញ្ញាខាងមុខ ។

អត្ថបទមួយនៅលើគេហទំព័រផ្លូវការរបស់ Samsung Colombia ទើបបញ្ជាក់ការដែលក្រុមហ៊ុនឹងដាក់តាំងបង្ហាញ Tablet Samsung Galaxy Tab S3 8.0 នៅព្រឹត្តិការណ៍ IFA នឹងប្រព្រឹត្តទៅនៅខែកញ្ញាឆ្នាំនេះ ។

មុននេះ ឧបករណ៍នេះក៏ធ្លាប់បានបង្ហាញមុខនៅលើ TENAA (ស្ថាប័នផ្តល់អាជ្ញាប័ណ្ណបណ្តាឧបករណ៍ទូរគមនាគមន៍របស់ចិន) ជាមួយអេក្រង់ AMOLED ៨អ៊ីញ resolution 1536 x 2048 pixel

Samsung Galaxy Tab S3 8.0 ប្រើប្រាស់ឈីប Snapdragon 652, RAM 3 GB និងមានអង្គចងចាំខាងក្នុង 32 GB ។ ក្រៅពីនេះ អ្នកប្រើប្រាស់អាចពង្រីកលំហស្តុករហូតដល់ 128 GB អាស្រ័យលើរន្ធដោតកាត microSD

ឧបករណ៍មានកាមេរ៉ាសំខាន់មាន resolution 8 MP កាមេរ៉ាបន្ទាប់បន្សំ 2 MP Samsung Galaxy Tab S3 8.0 បានដាក់បញ្ចូលថ្មមានថាមពល 4000mAh ហើយនឹងត្រូវបានដាក់ស្រាប់នូវប្រព័ន្ធប្រតិបត្តិការ Android 6.0 ពេលចេញលក់ជាផ្លូវការ ។

ក្រៅពី Galaxy Tab S3 8.0 ថ្មីៗនេះ ពាក្យចចាមអារ៉ាមមួយចំនួននៅចាត់ទុកថា Samsung នឹងដាក់តាំងបង្ហាញជំនាន់បន្តរបស់ចរន្ត smartwatch Galaxy Gear ដើរដោយប្រព័ន្ធប្រតិបត្តិការ Tizen OS នៅ IFA 2016 ។ ជាក់ស្តែង នោះគឺជា Samsung Gear S3 និង Samsung Gear S3 Classic Samsung គ្រោងនឹងរៀបចំព្រឹត្តិការណ៍ផ្សព្វផ្សាយមួយនៅថ្ងៃទី១កញ្ញាខាងមុខ ហើយគេក៏រង់ចាំមើលក្រុមហ៊ុនកូរ៉េនឹងនាំមកដល់ព្រឹត្តិការណ៍នេះនូវផលិតផលថ្មីណាខ្លះ ៕

ដោយ: តូច រំលឹក

RELATED ARTICLES