Thursday, April 25, 2024
Homeព័ត៌មានជាតិបង្ហាញ​​មុខ​ជន​សង្ស័យ​២​នាក់ ពាក់​​ព័ន្ឋ​​បទ​ល្មើស​២​​ករណី​​ផ្សេង​គ្នា​​

បង្ហាញ​​មុខ​ជន​សង្ស័យ​២​នាក់ ពាក់​​ព័ន្ឋ​​បទ​ល្មើស​២​​ករណី​​ផ្សេង​គ្នា​​

ខេត្តព្រះសីហនុៈ ជនសង្ស័យចំនួន០២នាក់ ដែលជាប់ព័ន្ឋចំនួន០២ករណីផ្សេងគ្នា  ត្រូវបានកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ធ្វើការបង្ហាញមុខជាសាធារណៈ កាលពីរសៀលថ្ងៃទី២២ ខែសីហាឆ្នាំ២០១៦ គ្រាដែលត្រៀមបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកឧត្តមសេនីយ៍ត្រី កុល ផល្លី ស្នងការនគរបាលខេត្តបានមានប្រសាសន៍អោយដឹងថាជនសង្ស័យដែលបានបង្ហាញមុខនាពេលនេះ ជាប់ពាក់ព័ន្ឋទៅនឹងករណីចំនួន០១រួមមានៈករណីទី០១ជុំវិញការបង្ក្រាបករណីជួញដូរ កាន់ កាប់ រក្សាទុកគ្រឿងញៀន1ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ង៉ែត សុវណ្ណភេទប្រុស អា យុ46ឆ្នាំ មានទីលំនៅក្រុមទី17ភូមិ2 សង្កាត់3 ក្រុងព្រះសីហនុ ។

ដកហូតបានវត្ថុតាង:ថ្នាំញៀនមេតំហ្វេតាមីនចំនួន 19កញ្ចប់ស្មើនឹង 22,6ក្រាម ,ម្សៅក្រាមចំនួន6កញ្ចប់ ស្មើនឹង9,1ក្រាម ,ជញ្ជីងថ្លឹងថ្នាំញៀនចំនួន2 គ្រឿង ,លុយ190.000រៀល និងករណីទី០២កម្លាំងស្នងកានគរបាលខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងជំនាញ ស្នងការនគរបាលខេត្តកំពត ធ្វើការស្ទាក់ចាប់បានជនសង្ស័យ១នាក់ នៅខេត្តកំពតឈ្មោះ ជី វណ្ណះ ហៅ ជា សុជាតិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួល ភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ  ខណៈជនសង្ស័យបានលួច កាច់បំបែកសោរកម៉ូតូ បានសម្រេចនៅខេត្តព្រះសីហនុ ហើយត្រូវកម្លាំងស្នងការនគរបាលខេត្តព្រះសីហនុ សហការជាមួយកម្លាំងនគបាលខេត្តកំពតធ្វើការឃាត់ខ្លួនបានដោយជនរងគ្រោះឈ្មោះ ផុន សុភា ភេទស្រី អាយុ៣២ឆ្នាំ  មុខរបរ ចុងភៅ មានទីលំនៅ ភូមិ២ សង្កាត់៤  ក្រុងព្រះសីហនុ ។

ចំពោះវត្ថុតាងដែលចាប់យកបានរួមមានម៉ូតូចំនួនពីរគ្រឿង -ម៉ូតូម៉ាកវ៉េវ សេរីឆ្នាំ២០១៤ ពណ៍ខ្មៅ១គ្រឿងនិងទ្រីមសង់ពណ៍ខ្មៅ១គ្រឿង ហើយនៅរសៀលថ្ងៃទី២២ខែសីហានេះ កម្លាំងជំនាញបានបញ្ជូនជនសង្ស័យទាំងពីរនាក់ទៅសាលាដំបូងខេត្តដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់ ៕

RELATED ARTICLES