ស្មាត​ហ្វូន​ RAM​ 8​ GB ​ដំបូង​លើ​ពិភព​លោក​ជិត​បង្ហាញ​មុខ

0
363

ក្រុមហ៊ុន LeEco មកពីប្រទេសចិន បានបង្ហើបឲ្យដឹងថា នឹងបញ្ចេញស្មាតហ្វូន RAM 8 GB លើកដំបូងមានឈ្មោះថា LeEco Le 2S ។

តាម Timesofindia រូបភាពមួយចំនួនអំពីទូរស័ព្ទ RAM 8 GB ដំបូងលើពិភពលោកទើបលេចធ្លាយនៅលើបណ្តាញទំនាក់ទំនងសង្គមធំបំផុតប្រទេសចិន Weibo ។

តាមប្រភពព័ត៌មានដំបូងៗ នេះគឺជាទូរស័ព្ទ Le 2S បានផលិតដោយម៉ាក LeEco ។ ឧបករណ៍នឹងត្រូវបានដាក់បញ្ចូលឈីប Snapdragon 821 លំដាប់ខ្ពស់បំផុតនាពេលសព្វថ្ងៃរបស់ Qualcomm អេក្រង់ QHD ៥,៥អ៊ីញ GPU ក្រាហ្វិក Adreno 530 អង្គចងចាំខាងក្នុង 64 GB ។

ក្រៅពីបណ្តាប៉ារ៉ាម៉ែត្រខាងលើ LeEco Le 2S នៅមានអេក្រង់គែមទាំងសងខាងកោង ។ ប៉ុន្តែ នៅមិនទាន់ច្បាស់មុខងារជាក់ស្តែងរបស់ឧបករណ៍នេះទេ ។

ប្រភពព័ត៌មាននៅឲ្យដឹងថា ប្រសិនបើមិនមានអ្វីផ្លាស់ប្តូរទេ LeEco នឹងឆាប់បញ្ចេញ Le 2S នៅអាមេរិកនៅដើមឆ្នាំក្រោយ ។

កាលពីសប្តាហ៍មុន LeEco បានបង្ហាញមុខផលិតផល smart TV 4K Super 3 ចំនួន៣ ដើរដោយប្រព័ន្ធប្រតិបត្តិការ Android Lollipop នៅប្រទេសឥណ្ឌា ។ ជាមួយការឧទ្ទេសនាមលើកនេះ LeEco បានក្លាយជាកេរ្តិ៍ឈ្មោះថ្មីបំផុតចូលរួមក្នុងទីផ្សារ Smart TV តម្លៃថោក បន្ទាប់ពី VU, Micromax … ។

មុន LeEco Le 2S RAM 8 GB, Le Eco ក៏ជាក្រុមហ៊ុនផលិតល្បីឈ្មោះជាមួយទូរស័ព្ទ RAM 6 GB លើដំបូងនៅលើពិភពលោកដែរ ៕

ដោយ: តូច រំលឹក