បំផ្ទុះគ្រាប់ បែកក្នុងរថយន្ត​​នៅ ​ស្នងការដ្ឋាន ប៉ូលិសតួកគី ស្លាប់៨នាក់​

0
402

ព័ត៌មានទាន់ហេតុការណ៍

តួកគី៖ ប្រភពផ្លូវការបានឲ្យ ដឹងថាការបំផ្ទុះគ្រាប់បែកនៅក្នុងរថយន្តមួយគ្រឿងនៅស្នងការដ្ឋានប៉ូលិសក្នុងតំបន់ ជនជាតិឃឺតនៅភាគអាគ្នេយ៍របស់តួកគីបានផ្តាច់ជីវិតមនុស្ស៨នាក់និងរបួសជាច្រើននាក់កាលពីថ្ងៃព្រហស្បត្តិ៍ គឺក្នុងអំឡុងពេល២ ថ្ងៃបន្ទាប់ពីតួកគីបានចាប់ផ្តើមបើក ការវាយលុកមួយ ប្រឆាំងនិងក្រុមសកម្ម ប្រយុទ្ធរដ្ឋអ៊ីស្លាមនិង យុទ្ធជនកងជីវពល ឃឺតក្នុង ប្រទេសស៊ីរី។

ទីភ្នាក់ងារ ព័ត៌មានរដ្ឋ Anadolu បានរិះគន់ ការវាយប្រហារ លើគណបក្សពលករ ឃឺតឌីស្ថាន (PKK) ជាក្រុមសកម្មប្រ យុទ្ធមួយ ដែលបានធ្វើកុប កម្ម៣ទសវត្សរ៍ដើម្បី ទាមទារស្វ័យភាព របស់ជនជាតិ ឃឺតក៏ដូចជា ការជាប់ពាក់ព័ន្ធ និងការប៉ះទង្គិច ស្ទើររា ល់ថ្ងៃជាមួយ និងកង កម្លាំងរក្សា សន្តិសុខចាប់តាំង ពីបទឈប់បាញ់ បានសាបសូន្យ ក្នុងអំឡុងពេល ជាងមួយឆ្នាំមកនេះ។

ភ្លាមៗនេះ ពុំមានក្រុមណា មួយចេញមុខ អះអាងទទួល ខុសត្រូវចំពោះ ការវាយប្រហារ ដោយគ្រាប់បែ កនេះនៅឡើយទេ។ អ្នកផ្សាយ ផ្ទាល់របស់ទូរ ទស្សន៍ CNN បានថ្លែងថាឧប្បត្តិហេតុ នេះគេសង្កេត ឃើញមាន រថយន្តសង្គ្រោះ បន្ទាន់ជាច្រើ នគ្រឿងបូករួមនិងឧទ្ធម្ភាគចក្រពីរ គ្រឿងត្រូវបានបញ្ជូន ទៅកាន់កន្លែងកើ តហេតុផងដែរ។

ប្រភពមន្ទីរពេទ្យមុន នេះបានថ្លែងប្រាប់សារ ព័ត៌មាន Reuters ថាមាន មនុស្ស៩នាក់ បានស្លាប់ និង៦៤នាក់ រងរបួស ប៉ុន្តែ ក្រោយមកមន្ត្រីបានឲ្យដឹងថាចំនួន អ្នកស្លាប់គឺ តែ៨នាក់ប៉ុណ្ណោះ។ម្យ៉ាង ទៀតវាមិនទាន់ ច្បាស់នៅឡើយ ទេថាអ្នករងរបួស និងស្លាប់ ទាំងនោះជាជនស៊ីវិលឬមន្ត្រី ប៉ូលិសនោះឡើយ។

គួរបញ្ជាក់ថាកង កម្លាំងពិសេសរបស់ តួកគី រថក្រោះនិ ងយន្តហោះចម្បាំង ជាច្រើនគ្រឿងបាន ចាប់ផ្តើមបើកការវាយ លុកទ្រង់ ទ្រាយធំលើកដំបូងរបស់ ខ្លួនចូលទៅ កាន់ប្រទេស ស៊ីរីកាលពីថ្ងៃ ពុធដើម្បីជួយគាំទ្រដល់ពួកឧទ្ទាមស៊ីរី ។ នៅក្នុងប្រតិ បត្តិការនេះលោកប្រធានា ធិបតី Tayyip Erdogan បានថ្លែងថា កម្លាំងរបស់ខ្លួនមាន ទិសដៅទាំ ងការវាយ បណ្តេញក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាមចេញតំបន់ ព្រំដែន និង ការពារ ការពង្រីកទឹកដី របស់ពួកកងជីវពលឃឺត YPG ។ កងទ័ពតួកគីបានបើកការវាយប្រហារលើក្រុមយុទ្ធជន YPG នៅតំបន់ភា គខាងជើងស៊ីរី កាលពីថ្ងៃព្រហស្បត្តិ៍នេះ។