Friday, April 26, 2024
Homeសេដ្ឋកិច្ចសាកលលោកវៀតណាមដាក់ទិសដៅនាំចេញអង្ករឲ្យបាន ៣,៥ប៊ីលាន$ នាឆ្នាំ២០២០

វៀតណាមដាក់ទិសដៅនាំចេញអង្ករឲ្យបាន ៣,៥ប៊ីលាន$ នាឆ្នាំ២០២០

ស្វែងយល់ពីសេដ្ឋកិច្ចតំបន់អាស៊ាន

ក្រុងហាណូយ៖ ក្រសួងពាណិជ្ជកម្មនិង ឧស្សាហកម្មបាន បង្ហាញយុទ្ធសា ស្ត្រមួយ សម្រាប់អភិវឌ្ឍន៍ នូវការនាំ ចេញអង្ករ ក្នុងឆ្នាំ២០១៦ រហូតដល់ឆ្នាំ២០២០ ដែលមាន ទិសដៅផ្ទុយពី និន្នាការធ្លាក់ ចុះជាង ពីរឆ្នាំមកនេះហើយ ថែមទាំង បង្កើន ចំណូលឲ្យបាន៣ប៊ីលានដុល្លារនៅ ឆ្នាំក្រោយ។

ជាងនេះទៅទៀត ក្រសួងក៏ ដាក់ទិសដៅ បង្កើនការនាំចេញ បន្តិចម្តងៗនូវផលិត ផលអង្ករយីហោ វៀតណាម អង្ករពិសេស អង្ករសរីរាង្គ អង្ករតម្លៃថ្លៃនិង គុណភាពខ្ពស់ជាដើម។

ចំពោះការនាំចេញ អង្ករសគុណភាព កម្រិតទាបត្រូវបា នគេរំពឹងថានឹងធ្លាក់ ចុះ១៥%នៃការនាំចេញ សរុបនៅឆ្នាំ ២០២០ និង១០% ឆ្នាំ២០២៥។ ចំណែកឆ្នាំបន្ទាប់ អង្ករសគុណ ភាពមធ្យម នឹងស្មើនិង២០% ហើយ អង្ករសគុណ ភាពខ្ពស់និងអង្ករ បាយដំណើបនឹងស្មើនឹង៦០% ។

ក្រសួងនឹងខិត ខំប្រឹងប្រែងធ្វើឲ្យដាច់ ដោយឡែក ពីគ្នានៅក្នុងទីផ្សារ នាំចេញជាមួយ និងការផ្តោត លើទីផ្សារនានា ដែល មានតម្រូវការអង្ករគុណភាពខ្ពស់។ ម្យ៉ាងទៀត ក្រសួងរំពឹងថាការ បណ្តាក់ទុននៅ ក្នុងអង្គការ ពាណិជ្ជកម្មសេរី ដូចជា Viet Nam-EUFTA និងកិច្ចព្រម ព្រៀងភាពជា ដៃគូអន្តរ ប៉ាស៊ីហ្វិក នឹងជំរុញការ នាំចេញកាន់តែ ច្រើនឆ្ពោះទៅកាន់ទីផ្សារ មានតម្រូវការខ្ពស់ក្នុង ប្រទេសអឺរ៉ុបនិង អាមេរិក។

គួរបញ្ជាក់ថា ក្រសួងកសិកម្មនិង អភិវឌ្ឍន៍ជនបទ ឲ្យដឹងថា ប្រទេសវៀតណាម បាននាំចេញ អង្ករចំនួន ២,៩៣លានតោនឬស្មើនឹងទំហំទឹក ប្រាក់ ១,៣២ដុល្លារ ក្នុងអំឡុងពេល៧ខែដំបូងនៃឆ្នាំ២០១៦នេះ ថយចុះ១៨,៤%ពីមួយឆ្នាំទៅមួយឆ្នាំក្នុងផ្នែកបរិមាណនិង១៤,៤% ផ្នែកទំហំទឹកប្រាក់។ កាលពី ឆ្នាំទៅវៀត ណាមនាំចេញ បានក្នុង ទំហំទឹកប្រាក់ ២,៦៨ប៊ីលានដុល្លារ បន្ទាប់ពីការធ្លាក់ចុះជិត៤% ក្នុងឆ្នាំ២០១៤។

ប្រែសម្រួលដោយ៖ អុីវ វិចិត្រា

RELATED ARTICLES