Wednesday, November 27, 2024
Homeព័ត៌មានអន្តរជាតិគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Blueprint 2021-2025 របស់ក្រុមហ៊ុន Malaysia Healthcare គឺជាផែនទីដែលចង្អុលបង្ហាញពីបំ ណងប្រាថ្នាប្រកបដោយនិរន្តរភាពនាពេលអនាគត

គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Blueprint 2021-2025 របស់ក្រុមហ៊ុន Malaysia Healthcare គឺជាផែនទីដែលចង្អុលបង្ហាញពីបំ ណងប្រាថ្នាប្រកបដោយនិរន្តរភាពនាពេលអនាគត

(ទីក្រុងគូឡាឡាំពួ)៖ ថ្ងៃទី១ខែវិច្ឆិការឆ្នាំ ២០២១៖នៅថ្ងៃនេះ លោក Yang Berhormat Khairy Jamaluddin រដ្ឋមន្ត្រីក្រសួងសុខា ភិបាលម៉ាឡេស៊ី បានប្រកាសដាក់ឱ្យដំណើរការនូវគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១ -២០២៥។ ដឹកនាំដោយក្រុមប្រឹក្សាទេសចរណ៍ Malaysia Healthcare (MHTC) គម្រោងផែនការនេះគឺជាកម្លាំងចល ករជំរុញវិស័ យឧស្សាហកម្មសម្រាប់ដឹកនាំភាគីពាក់ព័ន្ធក្នុងវិស័យឧស្សាហកម្មនៅក្នុងការផ្តល់នូវបទពិសោធន៍ទេសចរណ៍ថែទាំសុខភាពម៉ាឡេស៊ី ដ៏ល្អបំផុតនៅឆ្នាំ ២០២៥។ ពិធីបើកសម្ពោធនេះក៏មានការចូលរួមផងដែរពី YBhg Dato’ Mohd Shafiq bin Abdullah អគ្គលេខាធិការក្រសួងសុខាភិបាលម៉ាឡេស៊ី និងបណ្ឌិត YBhg Tan Sri Dato’ Seri Noor Hisham Abdullah អគ្គនាយកក្រសួង សុខាភិបាលម៉ាឡេស៊ី។   គម្រោងផែនការនេះ មានគោលបំណងពង្រឹងប្រព័ន្ធអេកូទេសចរណ៍ថែទាំសុខភាព​ដែលមាននា​ពេ​ល​បច្ចុប្បន្ន ក៏ដូចជាពង្រឹងម៉ាកយីហោ Malaysia Healthcare និងពង្រីកសេវាផ្តល់ការថែទាំសុខភាពរបស់ម៉ាឡេស៊ីសម្រាប់ ណែនាំទៅកាន់ទីផ្សារគោលដៅផ្សេងៗបន្ថែមទៀត។ យុទ្ធសាស្ត្រគន្លឹះនៃគម្រោងផែនការនេះរួមមាន៖   •

ការកែលម្អគុណភាពនៃការថែទាំវេជ្ជសាស្រ្ត • ការធ្វើដំណើររបស់អ្នកជម្ងីជាលក្ខណៈឌីជីថល • ការបន្តកិច្ចខិតខំប្រឹងប្រែង​ដើម្បីក្លាយជាគោលដៅឈានមុខគេលើពិភពលោកដែលផ្តល់សេវាវេជ្ជសាស្ត្រ ក្នុងតម្លៃសមរម្យជូនដល់អ្នកទេសចរ​ដើ​ម្បី​ថែទាំសុខភាព និង • លើកកម្ពស់ការផ្តល់សេវាបដិសណ្ឋារកិច្ចរបស់ម៉ាឡេស៊ី រួមជាមួយនឹងជំហររបស់​ខ្លួនជាគោលដៅ​ដែល​មានសុវត្ថិភាព និងគួរជាទីទុកចិត្តទាំងការផ្តល់សេវាវេជ្ជសាស្រ្ត និងការកម្សាន្ត។   ថ្លែងក្នុងឱកាសនៃការបើកសម្ពោធ YB Khairy Jamaluddin បានសង្កត់ធ្ងន់ថា “ចំពោះផែនការ និង បំណងប្រាថ្នាទាំងអស់ដែលបានបញ្ជាក់នៅថ្ងៃនេះ យើងត្រូវចាំថា គោលដៅជាអវសាន្តគឺដើម្បីកសាងអនាគត ប្រកបដោយនិរន្តរភាពសម្រាប់ប្រព័ន្ធថែទាំសុខភាព។ ដូចគ្នានឹងកិច្ចខិតខំ​ប្រឹង​ប្រែងរួមគ្នានាពេលបច្ចុប្បន្នដើម្បីដឹកនាំប្រទេសម៉ាឡេស៊ីឆ្ពោះទៅកាន់ដំណាក់កាលនៃការឆ្លងរាលដាលក្នុងតំបន់ដែរ ក៏មាន​ភាពចាំបាច់ដូចគ្នាផងដែរនូវកិច្ចខិតខំប្រឹងប្រែងពីគ្រប់ឧស្សាហកម្មទាំងអស់ ក្នុងការប្រតិបត្តិគម្រោងផែនការនេះ​ប្រកប​ដោយ​ឧត្តមភាព។ ខ្ញុំសូមជំរុញឱ្យមានការពង្រឹងកិច្ចសហការឆ្លងដែនផ្នែកថែទាំសុខភាព កាន់តែប្រសើរឡើង និងលើកទឹកចិត្ត​ឱ្យ​មាន​កិច្ចសហការរវាងប្រទេសនានាកាន់តែប្រកបដោយប្រសិទ្ធភាព នៅក្នុងការផ្តល់សេវាថែទាំសុខភាពកាន់តែមាននិ​រន្តរភាព​ជាងនៅទូទាំងពិភពលោក” ។  

ក្នុងនាមជាទីភ្នាក់ងារដែលទទួលអាណត្តិក្នុងការអភិវឌ្ឍជាបន្តបន្ទាប់នូវវិស័យឧស្សាហកម្មទេសចរណ៍ថែទាំសុខភាព MHTC សម្លឹងឆ្ពោះទៅជំរុញនូវភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនកាន់តែរឹងមាំថែមទៀតដែលជាកត្តាជោគ​ជ័យមិនអាច​ប្រកែកបាន នៅពីក្រោយភាពរីកចម្រើនរបស់ Malaysia Healthcare។ នៅពេលដែលរដ្ឋាភិបាលបន្ត​វិនិយោគលើឧស្សា​ហ​កម្ម​នេះ ក្រុមប្រឹក្សាបានចាប់ដៃគូជាមួយតួអង្គសំខាន់ៗពី វិស័យឯកជន ដូចជាការថែទាំសុខភាព សុខុមាលភាព បដិសណ្ឋារកិច្ច ទេសចរណ៍ ការដឹកជញ្ជូន និងលើសពីនេះ ដែលនៅតែរក្សាជំហរឥតងាករ៉េក្នុងការបន្តធ្វើឱ្យឧស្សាហ​កម្មនេះ​មានការរីក​ចម្រើន​​។គម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ គឺជាគោលការណ៍ណែនាំពិសេស​មួយដើម្បីស្តារវិស័យឧស្សាហកម្មនេះឆ្ពោះទៅរកដំណាក់កាលនៃការឆ្លងរីករាលដាលក្នុងតំបន់ដោយផ្អែកលើភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជនដែលស្តែងឱ្យឃើញតាមរយៈការគាំទ្រនូវកំណើនរបស់ Malaysia Healthcare រហូតមកទល់​ពេល​នេះ។ ភាពជោគជ័យជាបន្តបន្ទាប់របស់ Malaysia Healthcare ស្តែងឱ្យ ឃើញ ច្បាស់ តាមរយៈការអនុញ្ញាតឱ្យតួអង្គ​ក្នុងវិស័យ​ឧស្សា​ហកម្មដឹកនាំ      តួនាទីរៀងៗខ្លួនប្រកបដោយភាពល្អឥតខ្ចោះស្របតាមគម្រោងផែនការនេះ ។  

គម្រោងផែនការ​ឧស្សា​ហកម្ម​ទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១-២០២៥ នឹងត្រូវអនុវត្តជាពីរដំណាក់កាលសំខាន់ៗ ដោយផ្តោតជាចម្បង​លើបទ​ពិសោធន៍​នៃដំណើរទេសចរថែទាំសុខភាព ៖ i. ដំណាក់កាលស្តារឡើងវិញ (២០២១-២០២២)៖ – ពង្រឹងការយល់ដឹងអំពី​ការផ្តល់សេវាគុណភាពលំដាប់ពិភពលោករបស់ Malaysia Healthcare និងលើកកម្ពស់បទ​ពិសោធន៍​អ្នក​ជម្ងឺតាមរយៈការខិត​ខំប្រឹងប្រែងផ្នែកឌីជីថល។ ii. ដំណាក់កាលស្ថាបនាឡើងវិញ (២០២៣-២០២៥)៖ – តួអង្គក្នុងវិស័យ​ឧ​ស្សាហកម្ម​ក្នុងការធ្វើ​ការ​រួមគ្នា​ដើម្បីបង្កើនការយល់ដឹងអំពីការផ្តល់សេវាចំណែកទីផ្សាររបស់ Malaysia Healthcare ដូចជា មណ្ឌលបង្កកំណើតអាស៊ី (Fertility Hub of Asia) មណ្ឌលជំងឺបេះដូងអាស៊ី (Cardiology Hub of Asia) និងមជ្ឈមណ្ឌលថែ​ទាំមហារីក (Cancer Care Centre) ​ដ៏ល្អឥតខ្ចោះ។   MHTC ក៏កំពុងបង្កើតកម្មវិធីមន្ទីរពេទ្យទេចរណ៍វេជ្ជសាស្ត្រឈានមុខគេ (Flagship Medical Tourism Hospital) ផងដែរដើម្បីបន្តពង្រឹងជំហររបស់ប្រទេសម៉ាឡេស៊ីជាគោល​ដៅថែទាំសុខភាពឈាន​មុខគេ ក៏ដូចជា ធ្វើការអភិ​វឌ្ឍ​ប្រទេស​ម៉ាឡេស៊ីក្លាយទៅជាគោលដៅនៃការរស់នៅពេលចូលនិវត្តន៍៕   សម្រាប់ព័ត៌មានលម្អិត​អំពីគម្រោងផែនការឧស្សាហកម្មទេសចរណ៍ Malaysia Healthcare ឆ្នាំ ២០២១ – ២០២៥ សូមទាញយកច្បាប់ចម្លង​តាមរយៈ​គេហទំព័ររបស់ MHTC៖ https://www.mhtc.org.my/ malaysia – healthcare-t ravel-industry-blueprint/Home – Malaysia Healthcare Travel Council (MHTC)mhtc.org.my

RELATED ARTICLES