Thursday, March 28, 2024
Homeសេដ្ឋកិច្ចជាតិបន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់​គ្នា ប្រជា​ពលរដ្ឋ​បារម្ភ​ពីការ​រលួច​ខូច​មើម​ដំឡូង​មី​

បន្ទាប់ពី​ភ្លៀង​ធ្លាក់​ជាប់​គ្នា ប្រជា​ពលរដ្ឋ​បារម្ភ​ពីការ​រលួច​ខូច​មើម​ដំឡូង​មី​

ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋរស់នៅក្នុងខេត្តប៉ៃលិន ជាច្រើននាក់ ដែលប្រកបរបរដាំ ដំឡូងមី កំពុងតែព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការស្អុយរលួយមើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន ខណៈភ្លៀងបានធ្លាក់ជាប់ៗគ្នា អស់រយៈពេលជាច្រើនថ្ងៃកន្លងទៅនេះ ។ ទើបក្រោយមកអ្នកខ្លះបង្ខំចិត្តជួលកកម្មករឱ្យដើរដកមើមដំឡូងមី ត្រង់កន្លែងដីទំនាបយកទៅលក់ជាបណ្តើរៗ ទោះបីជាមិនទាន់ដល់ខែ ហើយស្ថិតក្នុងតម្លៃថោក និងមិនទាន់គ្រប់អាយុត្រូវដកលក់យ៉ាងណាក៏ដោយ ។

photato1

ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ប្រជាពលរដ្ឋរស់នៅក្នុងភូមិទឹកផុស ភូមិពេជ្រគីរី ភូមិសួនអំពៅកើត សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងភូមិប៉ាងរលឹម ភូមិដីក្រហម ភូមិក្បាលព្រលាន សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន បានរៀបរាប់ឱ្យដឹងថា ពួកគាត់ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះមើមដំឡូងមីនៅក្នុងចម្ការរបស់ខ្លួន រ ត្រង់កន្លែងដីទំនាបៗ លុះភ្លៀងជាប់ៗគ្នាកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ បណ្តាលឱ្យដកទឹកនៅយូរ ធ្វើឱ្យរលួយស្អុយមើមដំឡូងមី បណ្តាលឱ្យខូចខាតអស់ជាច្រើន ។ ពួកគាត់បន្តទៀតថា ដូច្នេះហើយពួកគាត់មួយចំនួន បានពិនិត្យមើលឃើញមើមដំឡូងមីរបស់ខ្លួនជិតរលួយអស់ ក៏បង្ខំចិត្តលក់ឱ្យឈ្មួញក្នុងតម្លៃថោក។ ម្យ៉ាងវិញទៀត ដោយអ្នកខ្លះទើបនឹងដាំបានរយៈពេលមិនទាន់គ្រប់អាយុប្រមូលផល ក៏ទុកឱ្យរលួយត្រង់តំបន់ទំនាបអស់រលីង គួរឱ្យសោកស្តាយតែម្តង ។

photato2

ចំណែកប្រជាពលរដ្ឋដែលជំពាក់បំណុលគេច្រើន ពេលឃើញដំណាំដំឡូងមីខូចខា តអស់ច្រើន ពួកគាត់មានការព្រួយបារម្ភ នៅថ្ងៃខាងមុខគ្មានប្រាក់សងជំពាក់អង្គការ និងធ នាគារគ្រប់គ្រាន់ មានតែលក់ដីសងជំពាក់គេប៉ុណ្ណោះ ។ តែបើមេឃនេះភ្លៀង១ថ្ងៃ រាំងរយៈ ពេល២ទៅបីថ្ងៃ នោះដំណាំដំឡូងមីរបស់គាត់នឹងមិនខូចខាតអស់ច្រើននោះទេ អាចសង្ឃឹ មដកលក់បានប្រាក់គ្រប់គ្រាន់ ដើម្បីសងជំពាក់គេ ។

សូមបញ្ជាក់ផងដែរថា នៅចុងឆ្នាំ២០១៦នេះ តម្លៃដំឡូងមីមានការធ្លាក់ចុះយ៉ាងខ្លាំង ដោយដំឡូងមីស្រស់ ១គីឡូក្រាម ឈ្មួញទិញត្រឹមតែ០.៨បាទ ទៅ១បារ(ប្រាក់ថៃ) ប៉ុណ្ណោះ ។ ចំណែកចំណិតដំឡូងមីស្ងួតឈ្មួញទិញត្រឹមតែ១គីឡូក្រាម តម្លៃ៣ទៅ៤បាត(ប្រាក់ថៃ) ។ បើធៀបនឹងឆ្នាំ២០១៥កន្លងមក ដំឡូងមីស្រស់លក់បាន ១គីឡូក្រាម លក់បានថ្លៃ១.៥ ទៅ២បាទ ហើយចំណិតដំឡុងមីស្ងួត ១គីឡូក្រាមពី៤.៥ទៅ៥បាតផងដែរ ៕

ដោយ ៖ រតនៈ

 

RELATED ARTICLES