Saturday, April 20, 2024
Homeព័ត៌មានជាតិសកម្មជនបឹងកក់ ស្នើអង្គសហប្រជាជាតិជូយអន្ដរាគមន៍ដោះលែង អ្នកស្រី ទេព វន្នី

សកម្មជនបឹងកក់ ស្នើអង្គសហប្រជាជាតិជូយអន្ដរាគមន៍ដោះលែង អ្នកស្រី ទេព វន្នី

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងកក់ប្រមាណ៣០នាក់បាននាំគ្នាលើកបដា ទៅតវ៉ានៅមុខអង្គការសហប្រជាជាតិ សិទ្ធិមនុស្ស សូមឲ្យជួយអន្តរាគមន៍ដោះលែងអ្នកស្រី ទេព វន្នី និងបញ្ចប់ជម្លោះនៅសហគមន៍បឹងកក់ កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ ខែតុលា នៅចំណុចដីឡូត៍លេខ៤ តាមផ្លូវ២៧១ ក្រុម១ ស្ថិតនៅភូមិ១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន ។

ប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅតំបន់បឹងកក់ប្រមាណ៣០នាក់រួមទាំងព្រះសង្ឃបានយកញ្ញាត្តិទៅដាក់នៅអង្គការសហប្រជាជាតិ សិទ្ធិមនុស្ស សុំឲ្យជួយអន្តរាគមន៍ចំនួន២ចំណុច ទី១ សុំឲ្យមានការដោះលែងអ្នកស្រី ទេព វន្នី និងទម្លាក់បទចោទ និងទី២ អន្តរាគមន៍ឲ្យបញ្ចប់ជម្លោះដីធីនៅតំបន់បឹងកក់ដែលនៅសេសសល់ ។

fddfssdf

ប្រជពលរដ្ឋរងគ្រោះដោយសារដីធ្លីនៅតំបន់បឹងកក់បានឲ្យដឹងថា អ្នកស្រី ទេព វន្នី ជាតំណាងសហគមន៍បឹងកក់ ត្រូវបានអាជ្ញាធរ រាជរដ្ឋាភិបាលចាប់ខ្លួនទាំងបង្ខំ តំាងពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៦ រហូតមកដល់បច្ចុប្បន្នត្រូវបានជាប់ពន្ធនាគាររយៈពេល៥៩ថ្ងៃហើយ និងនៅមានតំណាងសហគមន៍ផ្សេងទៀតកំពុងប្រឈមមុខនឹងប្រព័ន្ធតុលាការនិងរងការ ចាប់ខ្លួនជាបន្តបន្ទាប់ ។ លើសពីនេះទៀតប្រជាពលរដ្ឋរងគ្រោះដីធ្លីនៅសហគមន៍បឹងកក់ មួយចំនួនផ្សេងទៀតមិនទាន់បានទទួលនូវដំណោះស្រាយដីធ្លីទៅតាមអនុក្រឹត្យលេខ ១៨៣ អនក្រ បក របស់ប្រមុខរដ្ឋាភិបាលដែលបានផ្តល់ដី ១២.៤៤ហិកតា នៅតំបន់បឹងកក់ ឲ្យមកសហគមន៍យើងខ្ញុំដើម្បីអភិវឌ្ឍន៍នៅកន្លែង ។ ជាក់ស្តែងប្រជាពលរដ្ឋ១៩គ្រួសារទៀតនៅមិនទាន់បានទទួលប្លង់កម្មសិទ្ធិនៅឡើយទេ ។

sdfsdfsdf

បន្ទាប់ពីប្រជាពលរដ្ឋដាក់ញាតិរួចហើយបានប្រមូលផ្ដុំគ្នានៅមុខអង្គការសហប្រជាជាតិ សិទ្ធិមនុស្សនិងលើបដាមានរូបអ្នកស្រីទេព វន្នី សុំឲ្យជួយអន្តរាគមន៍រួចហើយបាននាំគ្នា ត្រឡប់ទៅវិញនៅវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃដដែល ៕

ដោយ៖ គួន ចំរើន

RELATED ARTICLES