Friday, March 29, 2024
Homeព័ត៌មានអន្តរជាតិចិនបង្ហោះយាន អវកាសទៅ បំពេញបេ​សកកម្ម​ គោចរលើភពផែនដី

ចិនបង្ហោះយាន អវកាសទៅ បំពេញបេ​សកកម្ម​ គោចរលើភពផែនដី

ព័ត៌មានទាន់ហេតុការណ៍បំផុត

ចិន៖ ចិនបានបាញ់ បង្ហោះយន្តអវកាស ដែលមានមនុស្សពីរនាក់ ចូលទៅក្នុងផ្លូវគោចរ លើភពផែនដី ខណៈដែលយាន នេះជា គម្រោងមួយដែលរចនាឡើង ដើម្បី អភិវឌ្ឍន៍នូវសមត្ថភាពក្នុង ការរុករកនៅ លើអវកាស។

យានអវកាស  នេះបានបង្ហោះ ចេញពីមជ្ឈមណ្ឌល បាញ់បង្ហោះផ្កាយរណប Jiuquan ស្ថិតនៅភាគ ខាងជើងប្រទេសចិន។ យាននេះ នឹងចូតចតនៅមន្ទីរពិសោធន៍ អវកាស Tiangong 2 ហើយត្រូវ ចំណាយ ពេល៣០ថ្ងៃ ដែលជា អំឡុងពេល យូរជាងគេបំផុត នៅលើអវកាស ដោយអវកាស ចរជនជាតិចិន។

ការបាញ់បង្ហោះ លើកនេះនិងកាល ពីមុនត្រូវបានគេ មើលឃើញថាជា ការគ្រឿងចង្អុលបង្ហាញ ឲ្យឃើញពីលទ្ធភាព នៃការបំពេញ បេសកកម្មរបស់ យានិកជនជាតិចិនទៅ កាន់ឋានព្រះ ច័ន្ទឬភពព្រះអង្គារ។

ស្ថានីយ៍អវកាស កាលពីមុន Tiangong ឬ Heavenly Palace ត្រូវបានហៅត្រឡប់ មកវិញកាលពីដើម ឆ្នាំនេះបន្ទាប់ពី មានការចូលចត ដោយគ្រាប់រុក្កែតចំនួន៣គ្រាប់។

អវកាសចរដែល ស្ថិតនៅលើយាន បេសកកម្មចុង ក្រោយនេះគឺលោក Jing Haipeng អាយុ៤៩ឆ្នាំ ធ្លាប់បានធ្វើគោចរ ជាមួយនិងយាន អវកាសពីរលើក មកហើយ ចំណែក ម្នាក់ទៀត ឈ្មោះ Chen Dong អាយុ៣៧ឆ្នាំ។

2

យានអវកាសរបស់ អ្នកទាំងពីរ ឈ្មោះ Shenzhou-11 ត្រូវបានបង្ហោះចាប់ ពីម៉ោង៧និង៣០នាទី ក្នុងស្រុកនៅ ថ្ងៃច័ន្ទនេះដែល បាញ់បង្ហោះ ដោយគ្រាប់ រុក្កែត Long March-2F ។

អ្នកអវកាសទាំង ពីររូបនេះនឹងត្រូវ ចំណាយពេល រហូតដល់ខែក្រោយ ដើម្បីដឹកនាំពិ សោធន៍នៅ លើស្ថានីយ អវកាស Tiangong 2 ។ ចិនគ្រោង នឹងពង្រីកមន្ទីរពិសោ ធន៍ក្នុងអំឡុង ពេលប៉ុន្មានខែ ក្រោយនេះ តាមរយៈការ បញ្ជូនអវកាស យានិកបន្ថែម ទៅលើស្ថានីយ អវកាស។ ពោលគឺចិន មានក្តីរំពឹង នឹងប្រតិបត្តិការយ៉ាង ពេញនៅឆ្នាំ២០២២។

ចិនគឺជាប្រទេសទី៣ បន្ទាប់ពីរុស្ស៊ីនិង សហរដ្ឋអាមេរិក ដែលបានប្រតិ បត្តិការបេសកក  ម្មលើអវកាស ដោយអវកាស យានិកផ្ទាល់ខ្លួន របស់ខ្លួន។

ក្នុងអំឡុងឆ្នាំ ២០១៣ ចិន បានចុះចតយាន អវកាសរបស់ ខ្លួនដោយជោជ័យ នៅលើឋានព្រះច័ន្ទ។

 

 

 

RELATED ARTICLES