យោងជណ្ដើរចុះដីដាច់ខ្សែទាញ ធ្លាក់បោកក្បាលធ្លាយខួរស្លាប់

sdfdsf

ភ្នំពេញ៖ បុរសកូន៤នាក់ ជាអ្នករត់ម៉ូតូឌុប ឆ្លៀតពេលទំនេរជួសជុលផ្ទះខ្លួនឯងបានហៅប្រពន្ធឲ្យមកជួយទម្លាក់ជណ្តើរដែកពីជាន់ទី២ទៅជាន់ក្រោមប្រពន្ធយូរមកពេកចងជណ្តើរទម្លាក់តែម្នាក់ឯងបណ្តាលឲ្យដាច់ខ្សែធ្លាក់ជណ្តើរទាញទាំងមនុស្សធ្លាក់មកដីបោកក្បាលស្លាប់ភ្លាមៗយ៉ាងអាណោចអាធម៌ បង្កការភ្ញាក់ផ្អើលអ្នកដល់ជិតខាងនៅចំណុចផ្ទះលេខ៣១ ក្រុម១៨ ភូមិ៣ ផ្លូវ២៦៨ សង្កាត់ចតុមុខ ខណ្ឌដូនពេញ កាលពីម៉ោង១២និង៥០នាទី ថ្ងៃត្រង់ថ្ងៃទី១៥ ខែតុលា ។

សពជនរងគ្រោះមានឈ្មោះ ញឹម ហាន ភេទប្រុស អាយុ៤៥ឆ្នាំមុខរបររត់ម៉ូតូឌុប ធ្លាក់ពីមានប្រពន្ធឈ្មោះ នួន ស៊ីម ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរមានកូនចំនួន៤នាក់ ស្នាក់នៅកន្លែងកើតហេតុខាងលើ ផ្ទះជាន់ទី២មានស្រុកកំណើតនៅឃុំអន្សោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ។

sdfsdf

តាមការរៀបរបស់ប្រពន្ធជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ គាត់កំពុងលក់ដូរនៅខាងក្រោមហើយប្តីរបស់គាត់បានទៅហៅអោយមកជួយទម្លាក់ជណ្តើរដែកដែលចាស់ទ្រុឌទ្រោមទម្លាក់ទៅខាងក្រោមខណៈពេលដែលរូបគាត់ឡើងទើបតែទៅដល់ជាន់ ទី១ស្រាប់តែឮសំលេងធ្លាក់ជណ្តើរប៉្រាវ ហើយគាត់ចេញមកមើលឃើញប្តីរបស់គាត់បានធ្លាក់បោកក្បាលធ្លាយខួរស្លាប់ទៅហើយដែរ ។

sdfdfsd

តាមប្រភពព័ត៌មានពីកន្លែងកើតបានប្រាប់ឲ្យដឹងថា គាត់បានជួសជុលផ្ទះខ្លូនឯងនៅជាន់ទី២ អស់រយះពេលជាយូរថ្ងៃមកហើយដោយឆ្លៀតធ្វើបន្តិចម្តងៗពេលទំនេរ ។ នៅថ្ងៃកើតហេតុនេះគាត់បានចងខ្សែពួរយោងជណ្តើរដែកទម្លាក់ចុះទៅខាងក្រោម ខណៈពេល ដែលគាត់យោងតែម្នាក់ឯងហើយជណ្តើរធ្ងន់ពេកបណ្តាលឲ្យដាច់ខ្សែធ្លាក់ជណ្តើរទាញ ទាំងមនុស្សធ្លាក់មកតាមជាមួយដែរបណ្តាលឲ្យដួលបោកក្បាលនឹងសាបនៅខាងក្រោមស្លាប់ភ្លាមៗតែម្តង គួរអោយស្រណោះណាស់ ឃើញមុខគ្នារាល់តែថ្ងៃ ។

dfdsdfs

បច្ចុប្បន្នសពជនរងគ្រោះ ក្រោយពីកម្លាំងជំនាញធ្វើកោសល្យវិច្ឆ័យរួចបានប្រគល់ជូនក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ៕

ដោយ៖ ង៉ូវ ឌីណា