ឧកញ៉ា ហុង ពីវ រៀបចំ​បញ្ជូន​ក្មេង​ស្រី ពិការ​ភ្នែក ទៅ​ព្យា​បាល​នៅ​សិង្ហ​បុរី

ភ្នំពេញ ៖ លោកឧកញ៉ាហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានសម្រេចរៀបចំ បញ្ជូនក្មេងស្រី ម៉ីម៉ី ដែលទើបនឹងមានអាយុ ២ខែ ប៉ុន្តែបានកើតមានជំងឺប្រស្រីភ្នែកឡើង បាយ ប្រឈមនឹងការពិការភ្នែក ទៅព្យាបាល នៅប្រទេសសិង្ហបុរី ដោយលោកឧកញ៉ាបាន អះអាងថា ទោះចំណាយប្រាក់អស់១០ ទៅ ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏លោកហ៊ាន ចំណាយដែរ ដើម្បីស្រោចស្រង់ជីវិតក្មេងស្រី អភ័ព្វម្នាក់នេះ។

លោកឧកញ៉ាហុង ពីវ បានបញ្ជាក់ឱ្យដឹង តាមរយៈទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ថា “ខ្ញុំឧកញ៉ា ហុង ពីវ សូមជម្រាបជូនដំណឹងដល់ បណ្តាប្រិយមិត្តដែលជាអ្នកប្រើប្រាស់បណ្តាញ សង្គម Facebook ទាំងអស់ឱ្យបានជ្រាបថា “កន្លងមកមានពាក្យដែលនិយាយថា បើគ្មាន ប្រាក់ចំនួន១៨០០ដុល្លារ ក្នុងរយៈពេល២ថ្ងៃ នោះទេ ភ្នែករបស់ទារិកា ម៉ីម៉ី នឹងមើលលែង ឃើញ” ទាំងនេះសុទ្ធតែជាពាក្យមិនត្រឹមត្រូវ ទេ។

ឥឡូវនេះ ខ្ញុំកំពុងរៀបចំបែបបទ ដើម្បី បញ្ជូនទារិកា ម៉ីម៉ី ទៅពិនិត្យព្យាបាលនៅប្រទេស សិង្ហបុរី ហើយបើទោះជាត្រូវចំណាយ១០ម៉ឺន ទៅ២០ម៉ឺនដុល្លារ ឬក៏ច្រើនជាងនេះ ក៏ខ្ញុំត្រូវតែ ចំណាយដែរ ប៉ុន្តែការព្យាបាលជាសះស្បើយ ឬក៏យ៉ាងណានោះ គឺអាស្រ័យទៅលើជោគ វាសនា របស់ទារិកា ម៉ីម៉ី ជាអ្នកកំណត់”។

គួរបញ្ជាក់ថា ទារិកាម៉ីម៉ី ដែលទើបនឹង មានអាយុ២ខែ បានកើតមានជំងឺប្រស្រីភ្នែក ឡើងបាយ ដែលអាចប្រឈមនឹងការពិការភ្នែក ខណៈដែលក្រុមគ្រួសារគ្មានលទ្ធភាពក្នុងការ ជួយសង្គ្រោះកូនស្រីនោះឡើយ។ ភ្លាមៗនោះ បន្ទាប់ពីទទួលបានការអំពាវនាវស្នើសុំការសង្គ្រោះ លោកឧកញ៉ាហុង ពីវ បានប្រកាសជួយដល់ ទារិកាអភ័ព្វ ព្រមទាំងចាត់ក្រុមការងារឱ្យចុះ នាំទារិកាអភ័ព្វមកដល់រាជធានីភ្នំពេញ កាលពី រសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦។ ពេល នេះទារិកាម៉ីម៉ី កំពុងត្រូវបានលោកឧកញ៉ាហុង  ពីវ ចាត់ចែងបញ្ជូនទៅព្យាបាលនៅប្រទេស សិង្ហបុរី ដោយលោកហ៊ានចំណាយប្រាក់យ៉ាង សន្ធឹកសន្ធាប់ ពោលគឺមិនថា ១០ ឬ២០ម៉ឺនដុល្លារនោះទេ។

គួររំព្ញកថា លោកឧកញ៉ាហុង ពីវ ទើប ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជា ណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហប្ញទ័យ ប្រោស ព្រះរាជទានឱ្យចូលក្រាបបង្គំគាល់ កាលពីរសៀល ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ នៅឯព្រះបរម រាជវាំង ដើម្បីថ្វាយនូវថវិកាចំនួន១០ម៉ឺនដុល្លារ និងអង្ករចំនួន៦០០តោន ថ្វាយព្រះករុណា ដើម្បី ព្រះអង្គ ប្រើប្រាស់ក្នុងព្រះរាជកិច្ចមនុស្សធម៌ របស់ព្រះអង្គ។

ជាមួយនេះ លោកឧកញ៉ាហុង ពីវ ទើប នឹងសម្រេចចំណាយថវិកាចំនួនជាង៣លានដុល្លារអាមេរិក ទិញអង្ករចំនួន៦ពាន់តោនបន្ថែម ទៀត ដើម្បីចែកជូនដល់ប្រជាពលរដ្ឋក្រីក្រ ខណៈកាលពីខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ លោក ឧកញ៉ាហុង ពីវ ធ្លាប់បានជួយទិញអង្ករចំនួន ៣៨០តោនម្តងរួចមកហើយ ដែលគិតជាទឹក ប្រាក់ប្រមាណ២០ម៉ឺនដុល្លារអាមេរិករួចមកហើយ៕