Friday, March 29, 2024
Homeព័ត៌មានជាតិក្រសួង​​មហា​​ផ្ទៃ ពង្រឹង​​វិធាន​​ការ​​បង្ក្រាប ល្បែង​​ស៊ី​​សង

ក្រសួង​​មហា​​ផ្ទៃ ពង្រឹង​​វិធាន​​ការ​​បង្ក្រាប ល្បែង​​ស៊ី​​សង

ភ្នំពេញ ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៦ បានដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីណែនាំស្តីពីការអនុវត្តវិធានការ បង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដោយមានការ ចូលរួមពីសំណាក់មន្ត្រី អាជ្ញាធរ រួមនិងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនរូប។

សម្តេចស ខេង បានគូសបញ្ជាក់ថា ក្រសួង មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែល មានគណៈកម្មការចម្រុះបង្ក្រាបការលេងល្បែង កាស៊ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ជាសេនាធិការ បានសង្កេតឃើញថា នៅតាមមូលដ្ឋានរាជ- ធានី-ខេត្តមួយចំនួន មានការលបលួចធ្វើអាជីវ- កម្មល្បែងខុសច្បាប់ គ្រប់ប្រភេទ គួរកត់សម្គាល់ រួមមានល្បែងអ៊ីនធើណេត២៤ម៉ោង ឆ្នោត- កន្ទុយលេខ ល្បែង ជល់មាន់ ល្បែងភ្នាល់ទឹក ភ្លៀង ល្បែងបាញ់ត្រី ល្បែងស៊ីសងជ្រកក្រោម ស្លាកល្បែងក្មេងលេង ជាដើម…៘ ហេតុ នេះ គណៈកម្មការចម្រុះត្រូវមានវិធានការបង្ក្រាប និងលុបបំបាត់នូវរាល់ល្បែងស៊ីសងអត់ច្បាប់ ខាងលើ ឱ្យមានប្រសិទ្ធភាព។

s-kang1

យោងតាមសេចក្តីណែនាំរបស់អន្តរក្រសួង (ក្រសួងមហាផ្ទៃ លេខ ០២៨ ស.ណ.ន និង ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លេខ ០១២ ស.ហ.វ) ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ និង ចុះហត្ថលេខាដោយរដ្ឋមន្ត្រី២រូប គឺសម្តេច  ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញ- វត្ថុ ដោយយោងចំណារដ៏ខ្ពង់ខ្ពស់របស់សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ ចុះថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៦ លើលទ្ធផល ការងារប្រចាំឆ្នាំ២០១៥ និងទិសដៅបន្តរបស់ គណៈកម្មការចម្រុះបង្ក្រាបការលេងល្បែង កាស៊ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អន- ឡាញ និងល្បែងភ្នាល់គ្រប់ប្រភេទបានបញ្ជាក់ ថា “ចាប់តាំងពីរាជរដ្ឋាភិបាល បានចាត់វិធាន ការបិទអាជីវកម្មល្បែងកម្សាន្តអេឡិចត្រូនិក និងមេកានិចគ្រប់ប្រភេទ (ស្លុតម៉ាស៊ីន) និង ល្បែងភ្នាល់កីឡាគ្រប់ប្រភេទ តាមសេចក្តីណែនាំ លេខ ០១ សណន ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០០៩ ក្រសួងមហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានគណៈកម្មការចម្រុះ បង្ក្រាបការលេងល្បែងកាស៊ីណូ ឆ្នោត ឡូតូ ភ្នាល់បាល់ ភ្នាល់អនឡាញ និងល្បែងខុសច្បាប់ គ្រប់ប្រភេទ ជាសេនាធិការ បានសង្កេតឃើញ ថា នៅតាមមូលដ្ឋានរាជធានី-ខេត្តមួយចំនួន មានការលបលួចធ្វើអាជីវកម្មល្បែងខុសច្បាប់ គ្រប់ប្រភេទ គួរឱ្យកត់សម្គាល់ រួមមាន ៖ ល្បែង អ៊ីនធើណេត២៤ម៉ោង ឆ្នោតកន្ទុយលេខ ល្បែង ជល់មាន់ ល្បែងភ្នាល់ទឹកភ្លៀង ល្បែងបាញ់ត្រី ល្បែងស៊ីសងជ្រកក្រោមស្លាកល្បែងក្មេងលេង ព្រមទាំងអាជីវកម្មបញ្ចាំ និងប្រាតិភោគ ដោយ អនុប្បទាន ដែលមិនមានអាជ្ញាប័ណ្ណពីក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាដើម។ ការលបលួច ធ្វើអាជីវកម្មល្បែងខុសច្បាប់ទាំងនេះ ជាហេតុ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈសីល- ធម៌សង្គម ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាល យ៉ាងធ្ងន់ធ្ងរ។

ក្នុងគោលបំណងលុបបំបាត់ភាពអសកម្ម ធានាបាននិរន្តរភាពនៃការគ្រប់គ្រង និងរក្សា បាននូវសណ្តាប់ធ្នាប់សាធារណៈ និងសីលធម៌ សង្គមឱ្យបានល្អប្រសើរ និងដើម្បីគ្រប់គ្រង អាជីវកម្មល្បែងពាណិជ្ជកម្មតាមបទដ្ឋានបច្ចេក- ទេស និងស្របតាមលិខិតបទដ្ឋានគតិយុត្ត ប្រកប ដោយប្រសិទ្ធភាព ក្រសួងមហាផ្ទៃ និងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដាក់ចេញនូវសេចក្តី ណែនាំដូចតទៅ ៖

១-គណៈបញ្ជាការឯកភាពរាជធានី-ខេត្ត អាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវចាត់វិធាន- ការលុបបំបាត់ បង្ក្រាប និងទប់ស្កាត់ការធ្វើ អាជីវកម្មល្បែងភ្នាល់-ស៊ីសងខុសច្បាប់គ្រប់ ប្រភេទ រួមមានល្បែងបាញ់ត្រី ល្បែងអ៊ីនធើណេត ២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែង ជល់ មាន់ ល្បែងភ្នាល់ទឹកភ្លៀង និងល្បែង- ស៊ីសងជ្រកក្រោមល្បែងក្មេងលេង និងអាជីវកម្ម បញ្ចាំ និងប្រាតិភោគដោយអនុប្បទានខុសច្បាប់ ឱ្យអស់ពីមូលដ្ឋានរបស់ខ្លួនជាដាច់ខាត។ រាល់ ការធ្វើអាជីវកម្មល្បែងពាណិជ្ជកម្មគ្រប់ប្រភេទ ត្រូវបានអនុញ្ញាតឱ្យដំណើរការតែក្នុងកាស៊ីណូ ដែលមានគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល និងមានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ- វត្ថុ ព្រមទាំងបង់កាតព្វកិច្ចចំណូលជូនរដ្ឋជាធរ មាន។

២-ហាមដាច់ខាតការចេញនូវលិខិតអនុញ្ញាត ឱ្យបើកល្បែងភ្នាល់ស៊ីសងខុសច្បាប់គ្រប់ប្រភេទ មានល្បែងបាញ់ត្រី ល្បែងអ៊ីនធើរណេត២៤ម៉ោង ឆ្នោតកន្ទុយលេខខុសច្បាប់ ល្បែងជល់មាន់ ល្បែង ភ្នាល់ទឹកភ្លៀង និងល្បែងស៊ីសងជ្រកក្រោម ល្បែងក្មេងលេង ទោះនៅទីណាក៏ដោយ។ បុគ្គល ណាដែលឃុបឃិតឱ្យប្រព្រឹត្តល្បែងភ្នាលស៊ីសង ខុសច្បាប់គ្រប់ប្រភេទដូចបានរៀបរាប់ខាងលើ នៅក្នុងមូលដ្ឋានរបស់ខ្លួននឹងត្រូវផ្តន្ទាទោសតាម ច្បាប់ជាធរមាន។

៣-គណៈកម្មការចម្រុះបង្ក្រាបការលេង ល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់ អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ ត្រូវ ធ្វើការណែនាំ ផ្សព្វផ្សាយ និងត្រួតពិនិត្យការ អនុវត្តសេចក្តីណែនាំនេះដោយប្រើប្រាស់យន្តការ របស់គណៈកម្មការចម្រុះ ក្នុងការតាមដានត្រួត- ពិនិត្យ ចាត់វិធានការតាមផ្លូវច្បាប់ ស្របតាម ប្រកាសអន្តរក្រសួងលេខ ៤៥៥៨ ប្រក និង លេខ ១៣៨៨ សហវ ប្រក ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៤ ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

៤-ក្រុមប្រតិបត្តិការស្រាវជ្រាវ ត្រួតពិនិត្យ ឯកសារគតិយុត្ត និងបង្ក្រាបការធ្វើអាជីវកម្ម ល្បែងស៊ីសង និងអាជីវកម្មទទួលបញ្ចាំ និង ប្រាតិភោគដោយអនុប្បទានខុសច្បាប់ ដែល ជាសេនាធិការរបសគណៈកម្មការចម្រុះ ត្រូវ ពង្រឹងសមត្ថភាពត្រួតពិនិត្យ តាមដានសភាព- ការណ៍ និងបាតុភាពដែលកើតឡើងនៃការ ប្រព្រឹត្តល្បែងភ្នាល់-ស៊ីសង នៅតាមរាជធានី- ខេត្ត ដើម្បីរាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង កសាងសំណុំរឿងតាមនីតិវិធី។

៥-គណៈកម្មការចម្រុះបង្ក្រាបការលេង ល្បែងកាស៊ីណូ ឆ្នោត-ឡូតូ ភ្នាល់បាល់ ភ្នាល់ អនឡាញ និងល្បែងខុសច្បាប់គ្រប់ប្រភេទ អគ្គ- ស្នងការនគរបាលជាតិ អគ្គនាយកដ្ឋានឧស្សា- ហកម្ម ហិរញ្ញវត្ថុ គណៈបញ្ជាការឯកភាពរាជ ធានី-ខេត្ត ក្រុមប្រតិបត្តិការនៃគណៈកម្មការ ចម្រុះ និងស្ថាប័នពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ សហការអនុវត្តសេចក្តីណែនាំនេះ ឱ្យទទួល បានប្រសិទ្ធភាពខ្ពស់”៕

ដោយ ៖ ដារិទ្ធ

RELATED ARTICLES