យុទ្ធជន អាយសុីសវាយ ប្រហារ​ប៉ូលិស​ ឥណ្ឌូនេសុី​​​របួស៥នាក់

ឥណ្ឌូនេស៊ី៖  បុរសម្នាក់ បានវាយប្រហារ លើប៉ូលិសក្នុង ទីក្រុង Tangerang ខេត្ត Banten របស់ ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃព្រហស្បត្តិ៍ បណ្តាល ឲ្យមន្ត្រីប៉ូលិស៥នាក់រងរបួស ក្នុងនោះក៏មាន មន្ត្រីជាន់ខ្ពស់ ម្នាក់ផងដែរ។

ជនអត្តឃាតដែលមាន តែម្នាក់ឯងរូបនោះ ត្រូវបានគេកំណត់ អត្តសញ្ញាណបានហើយ ជាបុរសឈ្មោះ Sultan Azianzah អាយុ២២ឆ្នាំ។ ការវាយប្រហារនេះដែរកើតឡើង បន្ទាប់ប៉ូលិសបាន រកឃើញស្នាម ចាក់សាក់រូបឡូហ្គោ អាយស៊ីសលើខ្លួន របស់ជន នោះនៅស្ថានីយ  ប៉ូលិសក្រុង Tangerang កាលពីពេលព្រឹក នៅពេល មន្ត្រីប៉ូលិស បាននិងកំពុង ចុះត្រួតពិនិត្យ ការបាតុកម្ម លក្ខខណ្ឌ ការងារនៅ ក្បែរកន្លែងកើតហេតុ។

របាយការណ៍ព័ត៌ មានទូរទស្សន៍ ឲ្យដឹងថាជន សង្ស័យដែលជា សមាជិកក្រុមរដ្ឋអ៊ីស្លាម នេះបានវាយ ប្រហារលើប៉ូលិស ដែលបានសាក សួររូបគេអំពីមូលហេតុ ដែលបុរស រូបនេះបិទ ស្ទិកគ័រនៅ ស្ថានីយប៉ូលិស។ ការវាយប្រហារ នេះផងដែរ ត្រូវបានជន ប្រព្រឹត្តយ៉ាងឃោឃៅ មកលើប៉ូលិស ជាច្រើននាក់ដែលព្យាយាមចាប់រូបគេ រូបបញ្ចូលទាំង មេប៉ូលិសក្រុង ក៏រងរបួសដែរ។

ជនសង្ស័យ Zultan បានចាក់មេ ប៉ូលិសក្រុង និងមន្ត្រីប៉ូលិស៤នាក់ មុននឹងបង្ខាំង ឬទប់ស្កាត់ដោយ ការបាញ់ចំជើងរបស់ជននេះ។

ដោយឡែក អ្នកនាំពាក្យ ប៉ូលិសក្រុងហ្សាការតា លោក Awi Setiyono បានថ្លែងថា ជនឧក្រិដ្ឋរូបនេះ ត្រូវបានបាញ់ បំបាក់ជើង បច្ចុប្បន្នកំពុងព្យាបាលនៅមន្ទីរពេទ្យ។ លោកបាន បន្ថែមថាប៉ូលិស បានរងរបួស ធ្ងន់ស្របពេល ដែលជននោះចាក់ ប៉ុន្មានកាំបិត។ បច្ចុប្បន្នអ្នករងរបួសទាំងនោះត្រូវបានសម្រាក ព្យាបាលនៅ មន្ទីរពេទ្យផងដែរ។ មួយវិញទៀតប៉ូលិស រកឃើញថា បំពង់បំផ្ទុះគ្រាប់ ចំនួនពីរនៅកន្លែង កើតហេតុទៀតផង។