Saturday, April 27, 2024
Homeព័ត៌មានអន្តរជាតិអុីតាលី ​​មិនព្រមឲ្យ ​អឺរ៉ុបដាក់​ទណ្ឌកម្ម​ ​រុស្ស៊ី​ករណីទម្លាក់ គ្រាប់បែកនៅអាលីប៉ូ

អុីតាលី ​​មិនព្រមឲ្យ ​អឺរ៉ុបដាក់​ទណ្ឌកម្ម​ ​រុស្ស៊ី​ករណីទម្លាក់ គ្រាប់បែកនៅអាលីប៉ូ

អ៊ីតាលី៖ ក្រុមមេដឹកនាំ ប្រទេសសហគម អឺរ៉ុបបានថ្កោល ទោសរុស្ស៊ី នៅថ្ងៃសុក្រនេះ ចំពោះការ ទម្លាក់គ្រាប់ បែករបស់ ខ្លួនលើជនស៊ីវិលក្នុងក្រុង អាលីប៉ូរបស់ស៊ីរី ប៉ុន្តែមានការ ប្រឈមមុខ និងការមិន យល់ស្របពី សំណាក់អ៊ីតាលី ក្នុងការដាក់ ទណ្ឌកម្មថ្មីប្រឆាំងនិងរដ្ឋាភិបាល ក្រុងមូស្គូលើអំពើ ដ៏ឃោរឃៅនេះ។

ការបំភ័យពីសំណាក់ យុទ្ធនាការទម្លាក់ គ្រាប់បែករបស់ កងទ័ពជើងអាកាស រុស្ស៊ីលើមន្ទីរ និងទីតាំងបេសកជន ផ្តល់ជំនួយ របស់អង្គការសហ ប្រជាជាតិ បានបណ្តាល ឲ្យជន ស៊ីវិលស្លាប់ បាត់បង់ជីវិត រាប់រយនាក់ក្នុងរាប់ បញ្ចូលកុមារជាច្រើននាក់។ ក្នុងនោះរដ្ឋាភិបាលចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ ចង់ដាក់សម្ពាធយ៉ាង ខ្លាំងលើរដ្ឋាភិបាល ក្រុងមូស្គូដើម្បី បញ្ឈប់នូវការឈ្លានពាន របស់ខ្លួនមក លើក្រុមឧទ្ទាម ក្នុងភាគខាង កើតអាលីប៉ូ។

ចំណែកនាយករដ្ឋមន្ត្រីអ៊ីតាលីលោក Matteo Renzi ដែលប្រទេស របស់លោកបានរឹត ចំណងពាណិជ្ជកម្មក្រៅ ប្រទេសជា មួយរុស្ស៊ីបានថ្លែង ថាការដាក់ទណ្ឌកម្មសេដ្ឋកិច្ច មិនគួរជាផ្នែកមួយ នៃយុទ្ធសាស្ត្រ នេះឡើយ ដោយសារតែការ ធ្វើបែបនេះ នឹងមិនអាចបង្ខំឲ្យ រដ្ឋាភិបាល ក្រុងមូស្គូចូល តុចរចាអំពី កិច្ចព្រមព្រៀង សន្តិភាពឡើយ។

លោកបានថ្លែង ប្រាប់ក្រុមអ្នក សារព័ត៌មាន បន្ទាប់ពីការទទួលទាន អាហារពេល ល្ងាចក្នុងជំនួប ពិភាក្សាជាយុទ្ធ សាស្ត្ររវាង បណ្តាប្រទេស ក្នុងប្លុកអឺរ៉ុបថា យើងគួរតែធ្វើរឿង អ្វីដែលអាចទៅ រួចចំពោះកិច្ចព្រម ព្រៀងសន្តិភាព មួយក្នុងប្រទេស ស៊ីរី ប៉ុន្តែវាគឺជាការ លំបាកក្នុងការ ស្រមើស្រមៃ ថារឿងនេះគួរ តែត្រូវបាន ភ្ជាប់ការទាក់ ទងនិងការដាក់ ទណ្ឌកម្មថែមទៀត លើប្រទេសរុស្ស៊ី។

ជាមួយនិង ការពុំមានតួនាទី អ្វីក្នុងសង្គ្រាមស៊ីវិល ស៊ីរី សហគមអឺរ៉ុប កំពុងពឹងផ្អែកលើ ឋានៈអព្យាក្រឹត្យ របស់ខ្លួនក្នុង ការជួយដល់អង្គការសហប្រ ជាជាតិក្នុង ការបញ្ចប់ ជម្លោះក្នុង ប្រទេសស៊ីរី ដែលមាន អាយុកាលជិត ៥ឆ្នាំកន្លះមកនេះ។

 

 

 

RELATED ARTICLES